អ្នកកំពុងនៅទីតាំង
ទំព័រដើម > ប្លែកៗ > សាកល្បង៦ក្បាច់នេះ ធានាថាញ៉ែស្រីតាម Facebook បានសម្រេច

សាកល្បង៦ក្បាច់នេះ ធានាថាញ៉ែស្រីតាម Facebook បានសម្រេច

វាជាទូទៅហើយដែលមនុស្សអត់លិឍភាគច្រើនចង់មានសង្សារមួយនឹងគេ កុំអោយខ្លួនឯងនេះឯការហើយកុំអោយខ្មាស់មិត្តភ័ក្រ្កខ្លួននឹងមនុស្សជុំវិញគេសុទ្ធតែមានគូរគេSweetៗជាមួយគ្នាឃើញហើយរមូលពោះតែម្តង តែយើងមិនដឹងថាគួរតែរកតាមណាហើយធ្វើយ៉ាងណាទើបគេព្រមធ្វើជាសង្សារយើង។ពេលនេះAdminនឹងបង្ហាញគន្លឹះមួយនឹងប្រភពដែលងាយស្រួលក្នុងការស្វែងរក គឺតាមរយះហ្វេសប៊ុកតែម្តង ព្រោះវាងាយស្រួលជាងវិធីផ្សេងៗ តោះចាប់ផ្តើមមើលវីធីសាស្រ្តខាងក្រោមទាំងអស់គ្នា៖

១. ជំហានដំបូងយើងត្រូវកំណត់គោលដៅយើងអោយបានច្បាស់ជាមុនសិនមិនខុសអីពីការធ្វើMarketingនោះទេ ត្រូវកំណត់មុខសញ្ញាTargetអោយច្បាស់សិនថានរណាជាផ្ទាំងស៊ីបរបស់យើងដែលយើងចាប់អាម្មណ៏។

២. បន្ទាប់ពីយើងកំណត់គោលដៅយើងរួចហើយយើងត្រូវតែទៅចូលមើលTimeline Profile គេសិនចុចមើលរូបថតនឹងសកម្មភាពគេសិនថាគេនឹងមានសង្សារហើយឫនៅ តែបើមើលទៅមានហើយយើងគួរតែផ្លាស់គោលដៅថ្មីវិញល្អជាង គួរជៀសវាងសង្សារគេ វាជារឿងដ៏ប្រពៃមួយ ហើយយើងក៏អាចរក្សាភាពថ្លៃថ្នូរយើងបានល្អផងដែរ ករណីថាគេមិនទាន់មានសង្សារ មិនដែលឃើញផុសរូបSweetជាមួយនរណាគេទេ ពេលនោះយើងត្រូវចុចលើtimeline Profile គេចុចលើពាក្យថាSee First ដូចរូបខាងក្រោម ដើម្បីងាយស្រួលពេលដែលគេផុសអីយើងបានឃើញលើNewfeedយើងមុនគេ ឫចុចលើពាក្យថាClose Friendបន្ថែមទៀត។

៣. ជំហានបន្ទាប់គឺយើងកំអាលChatទៅគេភ្លាមអី…រាល់ពេលគេផុសអីយើងត្រូវតែមានមុខចុចLike ចុចCommentរហូត commentបែបសរសើរលេងសើចជាមួយគេរររហូតដល់យើងគិតថាគេអាចចំណាំមុខAccount Fb យើងបានហើយ បន្ទាប់មកប្រហែលជាបាន១អាទិត្យចាំយើងចាប់ផ្តើមChatទៅគេម្តង ខ្ញុំគិតថា80%ហើយដែលគេនឹងReplyលេងChatជាមួយយើង។

៤. មកដល់ជំហាននេះមានន័យថាយើងជោគជ័យបាន៦០ភាគរយហើយ បន្ទាប់មកយើងត្រូវលេងChatជាមួយគេជាប្រចាំឧស្សារហ៏និយាយលេងជាមួយគេអោយបានច្រើន ស្ទង់មើលថាគេចូលចិត្តអ្វីយើងយកប្រធានបទនោះមកនិយាយជាមួយគេ ជៀសវាងដំណាក់កាលដំបូង ហាមសួរគេថា មានសង្សារនៅ? សុំស្គាល់លេខទូរស័ព្ទផងបានអត់? យើងកុំទាន់អាលសួរអីយើងលេងជាមួយគេអោយបានយូរសិនទៅ ហើយក៏យើងអាចដឹងនូវចម្លើយនេះរួចមកហើយដែរថាគេមិនទាន់មានសង្សារទេ ក្នុងដំណាក់កាលនេះគេនឹងមិនងាយអោយលេខទូរស័ព្ធយើងឡើយ ចឹងហើយត្រូវធ្វើតាមដំណាក់កាល លេងChatជាមួយគេ លេខCommentជាមួយគេ ហើយកុំភ្លេចពាក្យGood Morning Good night ប្រាប់គេជាប្រចាំផង។

៥. មកដល់ជំហានបន្តនេះគឺយើងជោគជ័យបាន៧០ទៅ៨០ភាគរយហើយ ជឿរថាមនុស្សស្រីគឺចិត្តទន់ណាស់គ្រាន់តែគេមិនសូវបង្ហាញអោយយើងបានដឹង អោយតែយើងតាមអោយស្អិត ចាប់ឱ្យកាសអោយបានល្អ ហើយកំឡុងពេលដែលយើងទាក់ទងជាមួយគេហាមដាច់ខាចទៅលេងជាមួយមនុស្សស្រីផ្សេងដ៏ទៃអី ត្រូវចាប់អាម្មណ៏គោលដៅយើងមួយបានហើយ ហើយសំខាន់មួយទៀតគឺយើងត្រូវមានចិត្តស្មោះផងដែរ ថ្ងៃណាមួយគេនឹងចិត្តទន់ស្រឡាញ់យើងវិញជាមិនខាន បន្ទាប់មកចាំសូមស្គាល់លេខទូរស័ព្ទគេបន្ទាប់ពីបានមានន័យថាគេបើកភ្លើងខៀវអោយយើងអូសកាឡាគេបន្តរទៀតហើយព្រោះប្រហែលជាគេក៏ពេញចិត្តនឹងយើងដែរ បន្ទាប់មកឧស្សារហ៏តេទៅលេងគេជាប្រចាំពេលដែលគេទំនេរ តាមគេអោយស្អិតទាំងChat ទាំងSMS ទាំងCall បន្ទាប់មកទៀតពេលមានឱ្យកាសល្អចាំតេណាត់គេទៅដើរលេងខាងក្រៅ ដូចជាទៅមើលរឿង ទៅញាំអី តែយើងគួរតែដឹងដែរថាគេចូលចិត្តទៅលេងកន្លែងបែបណាសឹមយើងណាត់គេទៅលេងកន្លែងដែលគេចូលចិត្ត។

៦. ជំហានចុងក្រោយ មកដល់ជំហាននេះគឺមានន័យថាយើងជោគជ័យបាន៩០ភាគរយទៅហើយ បន្ទាប់មកទៀតយើងត្រូវឧស្សាហ៏ណាត់គេដើរលេង ញាំអី និយាយលេងជាមួយគ្នារាល់ថ្ងៃ បង្កើតអនុស្សាវរិយល្អៗជាមួយគ្នាអោយបានច្រើនសិន ដល់ពេលវេលាមួយដ៏ល្អហើយចាំយើងសុំគេធ្វើជាសង្សារ ពេលនោះគេនឹងព្រមហើយ គឺយើងជោគជ័យហើយ៕

ប្រភព៖ BrightSide

នាគដេក
ព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង លេខទូរស័ព្ទ 086830262 (៨-១១ព្រឹក & ១-៥ល្ងាច) ឬ អ៊ីម៉ែល paper.khmer@gmail.com និង តាមរយៈទំព័រហ្វេសប៊ុកខ្មែរភែបភើ https://www.facebook.com/khmerpaper
http://khmerpaper.com
Top