អ្នកកំពុងនៅទីតាំង
ទំព័រដើម > សហគ្រិនភាព > វិធីសាស្រ្តក្នុងការគ្រប់គ្រង ភាពធុញថប់ ពីមហាសេដ្ឋីទាំង៤

វិធីសាស្រ្តក្នុងការគ្រប់គ្រង ភាពធុញថប់ ពីមហាសេដ្ឋីទាំង៤

គ្មាននរណាម្នាក់អាចចៀសបានពីភាពធុញថប់ដែលភាសាអង់គ្លេសហៅថា Stress បាននោះទេ ហើយជានិច្ចជាកាលវាគឺជាឧបសគ្គមួយសម្រាប់មនុស្សគ្រប់ៗគ្នាក្នុងការបំពេញការងាររបស់ពួកគេ។ យ៉ាងណាមិញ ទោះបីជាមហាសេដ្ឋីទាំង៤នេះមានការងារច្រើនយ៉ាងណាក៏ដោយ​ ក៏ពួកគេនៅតែអាចយកឈ្នះក៏គ្រប់គ្រងវាបានយ៉ាងជោគជ័យផងដែរ៖

១ លោក Bill Gates​  អានសៀវភៅយ៉ាងតិចមួយម៉ោងមុនគេង៖

លោក Bill Gates ដែលជាមហា​សេដ្ឋី​ប្រាក់​ពាន់លាន​របស់​អាមេរិក បានយល់ថាការអានសៀវភៅ ជាការកម្សាន្ត ហើយអាចឈានដល់ការកាត់បន្ថយStress ថែមទៀតផង។ លោកគឺជាមនុស្សដែលចូលចិត្តអានសៀវភៅមែនទែន ហើយលោកក៏បានបន្ថែមទៀតថាទោះបីទម្រាំបញ្ចប់ការងារយូរប៉ុណ្ណាក៏ដោយ ក៏លោកនៅតែមិនចោលទម្លាប់អានយ៉ាងតិចមួយម៉ោងមុនពេលគេងនេះជាដាច់ខាត ព្រោះវាធ្វើឲ្យលោកមានដំណេកដ៏ល្អជារៀងរាល់យប់តែម្ដង។

២  លោកស្រី  Sheryl Sandberg បិទទូរស័ព្ទចោលនៅពេលយប់៖

​លោកស្រី Sheryl ដែលមានតំណែងខ្ពស់នៅក្នុង​ក្រុម​ហ៊ុន Facebook បានលើកឡើងថាវាជាការរំខានមួយសម្រាប់គាត់ ព្រោះថាប្រសិនបើមិនបិទទូរស័ព្ទខ្លះទេ វានឹងចេះតែមានព័ត៌មានឬរឿងរ៉ាវជាច្រើនដែលលោកស្រីត្រូវដឹងឮទាំងដែលវាមិនមែនជារឿងសំខាន់ក៏ដោយ។

៣  លោកស្រី ​Oprah ធ្វើការតាំងសមាធិ៖

សម្រាប់លោកស្រី Oprah វិញបានយកការតាំងសមាធិមកធ្វើជាដំណោះស្រាយ ហើយលោកស្រីបានចែករំលែកថាវាពិតជាមានប្រសិទ្ធភាពណាស់សម្រាប់គាត់ ដោយគាត់តាំងសមាធិ២ដងគឺព្រឹកម្ដង និងមុនចូលគេងម្ដង។ ការតាំងសមាធិនេះពិតជាធ្វើឲ្យមនុស្សយើងមានអារម្មណ៍ស្រស់ស្រាយល្អនិងមុតមាំឡើងណាស់។

៤  លោក Warren Buffett លេងឧបករណ៍តន្ត្រី៖

​ការលេងឧបករណ៍តន្រ្តីមិនត្រឹមតែល្អនៅពេលដែលមនុស្សម្នាក់ៗអផ្សុក​នោះទេ តែវាក៏អាចធ្វើឲ្យមនុស្សគ្រប់គ្នាមានអារម្មណ៍ស្រស់ថ្លាឡើងវិញ បន្ទាប់ពីបានស្ដាប់បទចម្រៀងល្អៗរួចមក។ អ្នកគួរតែសាកល្បងនូវវិធីមួយនេះក៏បាន ដោយជ្រើសរើសឧបករណ៍តន្រ្តីដែលខ្លួនចូលចិត្តជាងគេ រួចចាប់ផ្ដើមរៀនលេងវា យូរៗទៅអ្នក​នឹងមើលឃើញពីគុណប្រយោជន៍របស់វាជាក់ជាមិនខាន៕

ប្រភព៖ ​BusinessInsigh

នាគដេក
ព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង លេខទូរស័ព្ទ 086830262 (៨-១១ព្រឹក & ១-៥ល្ងាច) ឬ អ៊ីម៉ែល paper.khmer@gmail.com និង តាមរយៈទំព័រហ្វេសប៊ុកខ្មែរភែបភើ https://www.facebook.com/khmerpaper
http://khmerpaper.com
Top