អ្នកកំពុងនៅទីតាំង
ទំព័រដើម > សិល្បៈ & កម្សាន្ត > រឿង៣យ៉ាងដែល នារីមិនគួរធ្វើ ចំពោះបុរសដែលខ្លួនស្រឡាញ់

រឿង៣យ៉ាងដែល នារីមិនគួរធ្វើ ចំពោះបុរសដែលខ្លួនស្រឡាញ់

នារីគ្រប់រូបតែងប្រាថ្នាសេចក្តីសុខ សុភមង្គលក្នុងជីវិត ជាមួួយដៃគូរបស់ខ្លួន។ រាល់ពេលនៅក្បែរមនុស្សដែលខ្លួនស្រឡាញ់ មនុស្សស្រីតែងតែ ធ្វើរឿងគ្រប់យ៉ាង ក្នុងគោលបំណងចង់ឲ្យមិត្តប្រុសរីករាយ ។ តែទោះយ៉ាងណាក៏ដោយ ការផ្តល់នូវ ការលះបង់ ពេលខ្លះពុំបានផ្ដល់ប្រយោជន៍មកវិញទេ ឬអាចនិយាយបានម៉្យាងទៀតថា លះបង់បែរជាទទួលបានការខកចិត្តក៏មាន។

ថ្ងៃនេះ Khmer Paper សូមចែករំលែក រឿងទាំង៣យ៉ាង ដែល នារីមិនគួរធ្វើ ចំពោះបុរសដែលខ្លួនស្រឡាញ់ ដូចមានពិព័ណ៌នាដូចខាងក្រោម៖

១ កុំព្យាយាមដោះស្រាយបញ្ហាគ្រប់រឿងដែលគាត់មាន៖

មិនថាបញ្ហាលុយកាក់ ឬ ការងារនោះទេ បុរសមិនសូវចូលចិត្តឲ្យមិត្តស្រីរបស់ខ្លួនចេះដឹងពីបញ្ហាគាត់ច្រើននោះឡើយ ចូរអ្នកទុកពេលឲ្យគាត់បានដោះស្រាយបញ្ហានោះដោយខ្លួនគាត់។ ការចេះដឹងរឿងរបស់គាត់ច្រើនពេក ធ្វើឲ្យគាត់មានអារម្មណ៍ថា គាត់ជាមនុស្សអន់ ហើយគិតទៀតថា បើរស់នៅជាមួយគ្នា មុខជាពិបាក ព្រោះខ្លាចថា អ្នកនឹងជ្រៀតជ្រែកទំនួលខុសត្រូវរបស់គាត់។

២ ទិញរបស់របស់ថ្លៃៗ ឲ្យគាត់៖

ជាទូទៅគូរសង្សាតែងតែទិញកាដូរឲ្យគ្នាទៅវិញទៅមក។ វាជាកំហុសធ្ងន់ធ្ងរមួយ បើសិនជាអ្នកមិនបានគិតគូរឲ្យដិតដល់។ បុរសមិនមែន មិនចង់បានរបស់ថ្លៃទេ តែគាត់នឹងមានអារម្មណ៍មិនល្អ នៅពេលដែលគាត់ត្រូវទិញកាដូរឲ្យអ្នកវិញ ព្រោះពេលខ្លះគាត់អាចនឹងពុំមានលទ្ធភាពតបស្នងនូវកាដូរដែលមានតម្លៃ ស្មើរនឹងរបស់ដែលអ្នកឲ្យគាត់។

៣ ងាយចុះចាញ់ នឹងការតស៊ូក្នុងជិវិត ឬការងារ៖

បុរសមិនចូលចិត្តនារីដែលងាយរងការចុះចាញ់ ក្នុងការងារ ឬកត្តាជិីវិតក្នុងរូបភាពណាមួយនោះទេ។ ប្រសិនបើអ្នកសម្រេចចិត្ត ងាយចុះចាញ់ នោះគេពិតជាគិតថា ថ្ងៃណាមួយអ្នកនឹងបោះបង់គេចោលដូចគ្នានោះដែរ៕

ប្រភព៖ Brightside 

នាគដេក
ព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង លេខទូរស័ព្ទ 086830262 (៨-១១ព្រឹក & ១-៥ល្ងាច) ឬ អ៊ីម៉ែល paper.khmer@gmail.com និង តាមរយៈទំព័រហ្វេសប៊ុកខ្មែរភែបភើ https://www.facebook.com/khmerpaper
http://khmerpaper.com
Top