អ្នកកំពុងនៅទីតាំង
ទំព័រដើម > ប្លែកៗ > សាហាវណាស់! អាងខ្លួនចេះមន្តអាគមន្ត ដើរធ្វើបាបគេពេញផ្សារទំនើប (មានវីដេអូ)

សាហាវណាស់! អាងខ្លួនចេះមន្តអាគមន្ត ដើរធ្វើបាបគេពេញផ្សារទំនើប (មានវីដេអូ)

ប្រទេសថៃ៖ វីដេអូដែលទើបនឹងល្បីពេញយូធូបមួយ បានបង្ហាញពី បុរសម្នាក់ពាក់អាវខ្មៅជាប់ជាមួយមួក ដើរពេញផ្សារទំនើប ហើយថែមទាំងបញ្ចេញសកម្មភាព ដូចចេះមន្តអាគមន្ត ដោយអាចប្រើកម្លាំងពីចម្ងាយ ដើម្បីរុញមនុស្សទាំងហ្វូងបាន យ៉ាងងាយ។

ហេតុការណ៍មួយនេះបានធ្វើឲ្យមនុស្សម្នារ នាំគ្រាភ័យជ្រួលច្របល់ រត់បាតជើងសព្រាត ព្រោះខ្លាចនឹងបុរសម្នាក់នោះជាខ្លាំង។ វាជារឿងដែលមិនគួរឲ្យជឿនោះទេដែល មនុស្សសម័យនេះអាចធ្វើរឿងបែបនេះទៅរួច សូម្បីតែអ្នកលេងតាមបណ្ដាញសង្គមក៏មានការភ្ញាក់ផ្អើរផងដែរ។

ដោយឡែកយើងពុំឃើញមានការចុះអន្តរាគមន៍ពីសំណាក់សន្តិសុខសណ្ដាប់ធ្នាប់ ឬប៉ូលិសតម្រួតណាមួយ របស់ប្រទេសថៃចុះមករារាំងបុរសម្នាក់នោះទេ។ ទីបំផុត ក្រោយការតាមដានវីដេអូនោះចប់ទើបយើងដឹងថា វាមិនមែនជារឿងពិតទេ វាគឺគ្រាន់តែជាការសម្តែងបោកភ្នែកអ្នកទស្សនា និងជាការកំសាន្តតែប៉ុណ្ណោះ។

រូបភាព

រូបភាព

ទោះយ៉ាងណាក៏ដោយ ការធ្វើបែបនេះ បានគំរាមកំហែងយ៉ាងខ្លាំងដល់ មនុស្សជាច្រើនដែលមិនដឹងពីការគ្រោងទុកក្នុងការសម្តែងនេះ ឲ្យភិតភ័យ ខ្លះចង់យំក៏មាន។ ទង្វើរបែបនេះពុំគួរ កើតមានទេ ហើយអាជ្ញាធរគួរតែចាត់វិធានការលើបទល្មើសនេះឲ្យមែនទែន៕

ចង់ដឹងច្បាស់សូមមើលវីដេអូ៖

រក្សាសិទ្ធ៖ Khmer Paper

នាគដេក
ព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង លេខទូរស័ព្ទ 086830262 (៨-១១ព្រឹក & ១-៥ល្ងាច) ឬ អ៊ីម៉ែល paper.khmer@gmail.com និង តាមរយៈទំព័រហ្វេសប៊ុកខ្មែរភែបភើ https://www.facebook.com/khmerpaper
http://khmerpaper.com
Top