អ្នកកំពុងនៅទីតាំង
ទំព័រដើម > សុខភាព​ & សម្រស់ > ស្ត្រី​គ្រប់​រូប​ប្រឈម​នឹង​ ការ​គ្មាន​កូន​អស់​មួយ​ជីវិត​ បើ​ពួក​គេ​ប្រើប្រាស់​ថ្នាំ​ មួយ​ប្រភេទ​នេះ

ស្ត្រី​គ្រប់​រូប​ប្រឈម​នឹង​ ការ​គ្មាន​កូន​អស់​មួយ​ជីវិត​ បើ​ពួក​គេ​ប្រើប្រាស់​ថ្នាំ​ មួយ​ប្រភេទ​នេះ

ថ្មីៗនេះមានការផ្ទុះនូវពត៌មានមួយបានបែកធ្លាយនៅតាមសារពត៌មានល្បីៗ ក៏ដូចជាតាមបណ្តាញសង្គមថា  មានភាពមិនប្រក្រតីមួយបានកើតឡើងដោយសារតែថ្នាំចាក់វ៉ាក់សាំងការពារជំងឺមួយប្រភេទធ្វើអោយប៉ះពាល់ដល់ប្រព័ន្ធបន្តពូជរបស់ស្ត្រីដែលអាចបណ្តាលឲ្យគ្មានកូនអស់មួយជីវិត។

ដោយសារតែមានក្រុមហ៊ុនឪសថស្ថានមួយឈ្មោះ MERCK របស់ប្រទេសអូស្ត្រាលីមួយបានចេញប្រកាសដាក់អោយប្រើជាផ្លូវការនូវថ្នាំវ៉ាក់សាំងការពារជំងឺ HPV ឬហៅកាត់ថា Gardasil មួយប្រភេទ ដែលបានបង្កជាបញ្ហាមួយដ៏ធំពាសពេញពីភពលោកដោយសារតែថ្មីៗនេះ ពួកគេទើបតែប្រកាសអំពីហានីភ័យមួយកើតឡើងដោយសារការប្រើប្រាស់ថ្នាំប្រភេទនេះ។ ពួកគេបានបង្ហាញពីដើមចមនៃបញ្ហានេះថា មុននឹងពួកគេប្រកាស់ដាក់អោយប្រើប្រាស់ជាផ្លួវការនេះ ថ្នាំនេះគឺមិនបានឆ្លងកាត់ការសាកល្បងចំពោះផលប៉ះពាល់ប្រព័ន្ធបន្តពូជរបស់មនុស្សស្រីនោះទេ។


ដោយសារតែកំហុសមួយនេះហើយ ធ្វើឲ្យក្មេងស្រីជនជាតិ អូស្ត្រាលី វ័យ១៦ឆ្នាំម្នាក់បានទទួលរងនូវផលអាក្រក់ចំពោះស្បូន មានន័យថាស្បូនរបស់នាងត្រូវបានបំផ្លាញទាំងស្រុងដោយសារតែការចាក់ថ្នាំបង្ការនេះ។
បើយោងតាមអ្នកជំនាញ អូស្ត្រាលី បានបញ្ជាក់ថា ក្រុមហ៊ុន Merck មិនបានធ្វើការពិនិត្យសុវត្ថិភាពវ៉ាក់សាំងរបស់ខ្លួន ទាក់ទងទៅនឹងផលប៉ះពាល់នៃប្រព័ន្ធបន្តពូជរបស់ស្ត្រីនោះទេ។ ប៉ុន្តែវ៉ាក់សាំងនេះ ពួកគេបានពិនិត្យផលប៉ះពាល់ចំពោះតែពងស្វាសមនុស្សប្រុសប៉ុណ្ណោះ។


លោក Heidi Stevenson ដែលជាអ្នកធ្វើរបាយការណ៍អំពីវ៉ាក់សាំង Gardasil បានចែងថា វាត្រូវបានគេបន្ថែមសារធាតុគីមីសំខាន់ៗពីរយ៉ាងគឺ Polysorbate 80 និង L-histidine ដែលបណ្តោលឲ្យមានផលប៉ះពាល់ធ្ងន់ធ្ងរដល់ប្រព័ន្ធបន្តពូជស្ត្រី។ ម្យ៉ាងវិញទៀត សារធាតុទាំងនេះត្រូវបានគេរកឃើញនៅក្នុងអាហារកែច្នៃមួយចំនួន ហើយមនុស្សជាច្រើនកំពុងតែប្រើប្រាស់វាជារៀងរាល់ថ្ងៃផងដែរ។ នេះហើយជាមូលហេតុចម្បងដែលធ្វើឲ្យខូចខាតប្រព័ន្ធបន្តពូជរបស់មនុស្សស្ត្រី ដូច្នេះអ្នកគួរតែប្រុងប្រយត្នចំពោះវ៉ាក់សាំងមួយនេះ៕ ប្រភព៖ postnews.media

នាគដេក
ព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង លេខទូរស័ព្ទ 086830262 (៨-១១ព្រឹក & ១-៥ល្ងាច) ឬ អ៊ីម៉ែល paper.khmer@gmail.com និង តាមរយៈទំព័រហ្វេសប៊ុកខ្មែរភែបភើ https://www.facebook.com/khmerpaper
http://khmerpaper.com
Top