អ្នកកំពុងនៅទីតាំង
ទំព័រដើម > សុខភាព​ & សម្រស់ > ផល​ប៉ះ​ពាល់​ដល់​អាយុ​ជីវិត​សម្រាប់​អ្នក​ដែល​អង្គុយ​ជាប់​នឹង​កៅ​អី​លើសពី ៨ ម៉ោង​ក្នុង​មួយ​ថ្ងៃ

ផល​ប៉ះ​ពាល់​ដល់​អាយុ​ជីវិត​សម្រាប់​អ្នក​ដែល​អង្គុយ​ជាប់​នឹង​កៅ​អី​លើសពី ៨ ម៉ោង​ក្នុង​មួយ​ថ្ងៃ

ជាការពិតណាស់តាមការស្រាវជ្រាវរកឃើញរបស់ក្រុមគ្រូពេទ្យ រូស្សី National Health&Scient Research បានបញ្ជាក់អោយដឹងថា ការអង្គុយជាប់នឹងកន្លែងរយះពេលយូ អាចនឹងផ្តល់ផលប៉ះពាល់ជាច្រើនដល់សុខភាពរបស់យើង ជាពិសេសលោកអ្នកដែលជាបុគ្គលិកបម្រើការក្នុង Office ដែលត្រូវអង្គុយជាប់នឹងកៅអីរហូតដល់ ៨-៩ ម៉ោងក្នុងមួយថ្ងៃ។

លោកតាបមការមានប្រសាសន៍របស់ Dr. Massé Routor បានឲ្យដឹងថាផលប៉ះពាល់ដែលបណ្តាលមកពីការអង្គុយយូលើសពីរយះពេល ៨ ម៉ោងអាចនឹងប្រឈមនឹងពបញ្ហាដូចជា៖

១. ធ្វើឲ្យសសៃឈាមត្បៀត
២. បញ្ហាឡើងសម្ពាធឈាមមិនប្រក្រតី
៣. ដុះសាច់/ឆ្អឹងនៅត្រង់បរិវេនសាច់ដុំចង្កេះ
៤. ប្រព័ន្ធប្រាសាធន៍មានភាពស្ពឹក (ចុះខ្សោយការរ៉េហ្លេច, reflex)
៥. ប្រពន្ធប្រស្រីភ្នែកមានភាពចុះខ្សោយ
៦. ខ្លាញ់រុំក្នុងប្រព្ធ័សសៃបេះដូង
៧. បញ្ហាជម្ងឺគ្រោះតំម្រងនោម

ដើម្បីជៀសវាងបញ្ហាខាងលើដែលអាចនឹងញាំញីដល់អាយុជីវិតរបស់លោកអ្នក ជាពិសេសបុគ្គលិកបម្រើការក្នុង Office ដែលត្រូវអង្គុយជាប់នឹងកៅអីរហូតដល់ ៨-៩ ម៉ោងក្នុងមួយថ្ងៃ, យើងទាំងអស់គ្នាគួរគប្បីប្រតិបត្តិតាមការណែនាំមួយចំនួនដូចខាងក្រោម៖

១. ត្រូវចំណាយពេលហាត់ប្រាណឲ្យបានយ៉ាងតិច ៣០ នាទី -១ ម៉ោងក្នុងមួយថ្ងៃ
២. ត្រូវឧស្សាហ៍ព្យាយាមក្រោកពីកៅអីរៀងរាល់ ២ – ៣ ម៉ោងម្តង
៣. ត្រូវព្យាយាមញាំអាហារដែលមានសារធាតុ កាល់ស្យ៉ួម​ និង ប្រូតេអ៊ីន​
៤.​ ត្រូវមានរបបអាហារឲ្យបានទៀងទាត់
៥. ត្រូវឧស្សាហ៍ជួបជាមួយគ្រូពេទ្យអោយបានទៀតទាត់ ដើម្បីតាមដានស្ថានភាពសុខភាព
៦. ត្រូវហូបសារធាតុ អាល់កុល (ស្រា)  ឲ្យបាន ២.៨ មីរីលីត្រក្នុងមួយថ្ងៃដើមប្បីដុតបំផ្លាញសារធាតុខ្លាញ់ក្នុងសសៃឈាម
៧. ប្រើប្រាស់អាហារបំប៉នដើម្បីជំនួយកម្លាំង
៨. ញាំទឹកអោយបានយ៉ាងតិច ៣.៥ លីត្រក្នុងមួយថ្ងៃ

នាគដេក
ព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង លេខទូរស័ព្ទ 086830262 (៨-១១ព្រឹក & ១-៥ល្ងាច) ឬ អ៊ីម៉ែល paper.khmer@gmail.com និង តាមរយៈទំព័រហ្វេសប៊ុកខ្មែរភែបភើ https://www.facebook.com/khmerpaper
http://khmerpaper.com
Top