អ្នកកំពុងនៅទីតាំង
ទំព័រដើម > សហគ្រិនភាព > មូលហេតុ៥យ៉ាង ដែលបុគ្គលិករបស់អ្នក ស្ត្រេសនឹងការងារ អ្នកគ្រប់គ្រងមិនគួរមើលរំលង

មូលហេតុ៥យ៉ាង ដែលបុគ្គលិករបស់អ្នក ស្ត្រេសនឹងការងារ អ្នកគ្រប់គ្រងមិនគួរមើលរំលង

គេ(បុគ្គលិក) មិនសូវចូលចិត្តការងារប្រភេទនោះ ឬក៏ម្យ៉ាងទៀត ការងារដែលពួកគេកំពុងធ្វើ ខុសពីជំនាញរបស់ពួកគេ ធ្វើឲ្យពួកគេចង់គេចវេសពីការងារ ហើយទន្ទឹងតែថ្ងៃប្តូរការងារ។​

ពុំសូវមានការលើកទឹកចិត្ត ឲ្យបានគ្រប់គ្រាន់ពីថ្នាក់លើ ឬអ្នកគ្រប់គ្រងពុំសូវស្និទ្ធស្នាល។

ប្រាក់ខែមិនគ្រប់គ្រាន់ ធៀបទៅនឹងកម្លាំងពលកម្ម ធ្វើឲ្យពួកចំណាយពេលវេលាដែលសម្រាក ទៅធ្វើការងារខាងក្រៅបន្ថែមទៀត។ ការងារច្រើនពេក នឹងធ្វើឲ្យពួកគេមានអារម្មណ៍ហត់នឿយ ហើយមិនចាប់អារម្មណ៍ធ្វើការងារក្នងក្រុមហ៊ុន។

ការងារហួសពីសម្ថភាពដែលពួកគេអាចទៅរួច ដូច្នេះគួរពិចារណាឲ្យបានល្អិតល្អន់មុនពេល ដាក់ការងារឲ្យពួកគេធ្វើ ដោយថ្លឹងថ្លែងពីកម្រិតនៃសម្ថភាពរបស់ពួកគេ ឲ្យបានត្រឹមត្រូវ។

មានបញ្ហាផ្ទាល់ខ្លួនច្រើន ពិបាកដោះស្រាយ ដូចជា បញ្ហាគ្រួសារ ថវិការ មិត្តភាព… យូរៗទៅវាជ្រៀតចូលក្នុងអារម្មណ៍ពួកគេ ហើយជះកំហឹងនោះទៅលើការងារ។​

បុគ្គលិកជាធាតុផ្សំមួយដ៏សំខាន់ ក្នុងដំណើរការនៃចង្វាក់ផលិតកម្មរបស់ក្រុមប៊ុន បើសិនជាអ្នករកឃើញថា បុគ្គលិកណាម្នាក់ មានបញ្ហានោះ សូមប្រញាប់រកដំណោះស្រាយជាបន្ទាន់ ជៀសវាងករណីធ្ងន់ធ្ងរ៕

រក្សាសិទ្ធិដោយ៖ khmer-paper បើចម្លងហើយកុំភ្លេចដាក់ឈ្មោះម្ចាស់ដើម

នាគដេក
ព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង លេខទូរស័ព្ទ 086830262 (៨-១១ព្រឹក & ១-៥ល្ងាច) ឬ អ៊ីម៉ែល paper.khmer@gmail.com និង តាមរយៈទំព័រហ្វេសប៊ុកខ្មែរភែបភើ https://www.facebook.com/khmerpaper
http://khmerpaper.com
Top