អ្នកកំពុងនៅទីតាំង
ទំព័រដើម > សុខភាព​ & សម្រស់ > បន្ទាន់! ឆាប់​នាំកូន​លោកអ្នកទៅពេទ្យជាបន្ទាន់បើសិនជាអ្នករកឃើញរោគសញ្ញាដូចខាងក្រោម

បន្ទាន់! ឆាប់​នាំកូន​លោកអ្នកទៅពេទ្យជាបន្ទាន់បើសិនជាអ្នករកឃើញរោគសញ្ញាដូចខាងក្រោម

ឪពុកម្តាយមួយចំនួនប្រហែលជាមិនបានគិតដល់រោគសញ្ញាអវ្ជិមានតួចៗមួយចំនួនដែលកំពុងនឹងញាំញីដល់អាយុជីវិតរបស់កូនលោកអ្នកត្រឹមក្នុងរយះពេលដល់ខ្លីមួយតែប៉ុណ្ណោះទេ។ កុមារអាយុចាប់ពីថ្ងៃសម្រាល ដល់ ១០ ឆ្នាំគឺងាយស្រួលនឹងទទួលរងនូវការឆ្លងពីជំងឺខ្លាំងណាស់ ដូចច្នេះឪពុកម្តាយគ្រប់គួរគប្បីតាមដាននូវរោគសញ្ញាកូនរបស់លោកអ្នកអោយបានដិតដល់ជៀសវាង ការនាំអោយមានគ្រោះថ្នាកដល់ពួកគេដោយមិននឹងស្មានដល់។ សូមប្រញាប់នាំកូនរបស់អ្នកទៅមន្ទីពេទ្យជាបន្ទាន់បើសិនជាអ្នកស្វែងរកឃើញនូវរោគសញ្ញាណាមួយក្នងចំណោមរោគសញ្ញាខាងក្រោម៖

១. ក្អកមានស្ថានភាពញាប់ខុសពីធម្មតា
២. ការដក់ដង្ហើមមានភាពមិនប្រក្រតី
៣. ពិបាកទទួលទានទឹក, ឧស្សហ៍ឈ្លក់, នឹងមិនចូលចិត្តញាំទឹក
៤. មិនញាំអាហារលើសពី ២ ដងក្នុងមួយថ្ងៃ
៥. ហៀរសំបោរមានលាយសារធាតុលឿងខ្លាំង (ខាប់)
៦. ផ្នែកខាងចុងនៃភ្នែកមានពណ៌ក្រហមខ្លាំងជាប្រចាំ
៧. តែងតែចុកពោះពេលញាំសារធាតុជូរ

ទារកមានបញ្ហា

ប្រសិនបើអ្នករកឃើញនូវរោគសញ្ញាណាមួយក្នុងចំណោមរោគសញ្ញាខាងលើ សូមមេត្តារួសរាន់នាំកូនរបស់លោកអ្នកទៅមន្ទីពេទ្យជាបន្ទាន់ ដើម្បីទទួលការពិគ្រោះយោបល់តាមដានស្ថានភាពជំងឺអោយបានដិតដល់ដើម្បីជៀសវាងរាល់គ្រោះថ្នាក់ជាយថាហេតុ។ ព្រោះថារោគសញ្ញាខាងលើអាចជារោគសញ្ញាជំងឺ ហឺត, ជំងឺរលាកផ្លូវដង្ហើម, ជំងឺរលាកច្រមុះរាំុរៃ និង ជំងឺរលាកក្រពះ​ នេះបើយោងតាមការចុះផ្សាយពី Medicinenet ដែលជាស្ថាប័នសិក្សាស្រាវជ្រាវពីបញ្ហាសុខភាពដ៏ល្បីរបស់អូស្ត្រាលី។

របបអាហារមិនត្រឹមត្រូវ

ដើម្បីជៀសវាងបញ្ហាជំងឺខាងលើនេះបាន ឪពុកម្តាយគ្រប់រូបគួរគប្បីអនុត្តតាមការណែនាំដូចខាងក្រោម៖

១. នាំកូនទៅពិនិត្យពិគ្រោះយល់អំពីបញ្ហាសុខភាពអោយបានទៀងទាត់រៀងរាល់ ៣ ខែម្តង
២. ត្រូវផ្តល់់របបអាហារដល់កូនរបស់អ្នកអោយបានទៀងទាត់
៣. ត្រូវផ្តល់អាហារដែលសម្បូរដោយសារធាតុវីតាមីន កាល់ស្យូម នឹង ប្រូតេអ៊ីន ដែលស្ថិតក្នុងបន្លែពណ៌ខៀវ ស៊ុត និងសាច់ត្រី
៤. ហាមអោយកូនរបស់អ្នកញ៉ាំអាហារដែលមានសារធាតុអាស៊ីតច្រើន ដូចជា ស្កគ្រាប់ សារធាតុជូរ និងអាហារផ្អាប់ដូចជា ប្រហុក ផ្អក ជាដើម
៥. ផ្តល់អោយពួកគេទទួលបានខ្យល់ដកដង្ហើមបរិសុទ្ធអោយបានគ្រប់គ្រាន់


Khmer  Paperនិងព្យាយាមធ្វើការស្រាវជ្រាវពត៌មានអំពីបណ្តារស្ថាប័នល្បីៗក្នុងពិភពលោកដើម្បីពាំនាំរាល់ពត៌មានដែលមានសារះប្រយោជន៍ដល់ទស្សនិកជនអោយបានទស្សនា។ សូមអរគុណចំពោះការគាំទ្រកន្លងមក៕

នាគដេក
ព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង លេខទូរស័ព្ទ 086830262 (៨-១១ព្រឹក & ១-៥ល្ងាច) ឬ អ៊ីម៉ែល paper.khmer@gmail.com និង តាមរយៈទំព័រហ្វេសប៊ុកខ្មែរភែបភើ https://www.facebook.com/khmerpaper
http://khmerpaper.com
Top