អ្នកកំពុងនៅទីតាំង
ទំព័រដើម > សហគ្រិនភាព > Jack Ma៖ កូនអើយរៀនពីសាលាល្មមបានហើយ ទុកពេលរៀនក្រៅសាលាផង

Jack Ma៖ កូនអើយរៀនពីសាលាល្មមបានហើយ ទុកពេលរៀនក្រៅសាលាផង

លោកមហាសេដ្ឋីមានបំផុតទី២ របស់អាសីុគឺលោក Jack Ma បានណែនាំដល់កូនរបស់គាត់ថា បើកូនចង់ជោគជ័យ កូនរៀននៅសាលាខំយកពន្ទុមធ្យមបានហើយ អ្វីដែលត្រូវខំគឺរៀនអនុវត្តន៍ នៅក្រៅសាលា។

លោកបានពន្យល់ថា ជាទូទៅមនុស្សដែលរៀនបានពន្ទុមធ្យម ពួកគាត់មានពេលដើម្បីរៀន អ្វីដែលសាលាមិនបានបង្រៀនដែលលោកថា ជំនាញដែលមិនបានបង្រៀននេះហើយ ជាជំនាញ ចាំបាច់បំផុតដើម្បីជោគជ័យ។ជាឧទាហរណ៍គឺខ្លួនគាត់នេះតែម្តង ដែលលោកមិនមែនជាមនុស្សឆ្លាតអ្វីទេ រៀននៅសាលា មិនពូកែទេ ដាក់ពាក្យទៅរៀននៅសាលា Harvard ១០ដងក៏មិនជាប់ទៀត។ តែគាត់ចេះមានក្តី ស្រមៃ ក្តីស្រមៃដែលមនុស្សឯទៀត ជាពិសេសមនុស្សឆ្លាត មើលមិនឃើញទេ។ ក្តីស្រមៃនោះ គឺ ការចង់ជួយសហគ្រាសតូចៗឲ្យមានលទ្ធភាពលក់ទំនិញរបស់ខ្លួនទៅកាន់ពិភពលោក។

លោក Jack Ma បានពន្យល់ទៀតថា រៀននៅសាលាគឺត្រូវតែរៀន តែកំុឲ្យសាលាកំណត់ ជោគវាសនារបស់ខ្លួនអ្នក។ អ្នកត្រូវរៀនស្រមៃក្រៅសាលា ដើម្បីមើលឲ្យឃើញអនាគតរបស់ខ្លួនឯងផង ហើយខំស្វែងរកនូវអ្វីដែលខ្លួនចូលចិត្ត អ្វីដែលខ្លួនស្រទ្បាញ់ឲ្យឃើញនៅពេលដែលលោកអ្នកមានពេលសល់ពីការសិក្សានៅសាលា៕

ប្រភព៖ Khmer-edu

នាគដេក
ព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង លេខទូរស័ព្ទ 086830262 (៨-១១ព្រឹក & ១-៥ល្ងាច) ឬ អ៊ីម៉ែល paper.khmer@gmail.com និង តាមរយៈទំព័រហ្វេសប៊ុកខ្មែរភែបភើ https://www.facebook.com/khmerpaper
http://khmerpaper.com
Top