អ្នកកំពុងនៅទីតាំង
ទំព័រដើម > ចំនេះដឹងទូទៅ > ស្ត្រីមានកូនខ្ចី សូមប្រយ័ត្ន! មិនគួរផឹកថ្នាំខ្មែរ ព្រោះវាអាចប៉ះពាល់ដល់ទារក

ស្ត្រីមានកូនខ្ចី សូមប្រយ័ត្ន! មិនគួរផឹកថ្នាំខ្មែរ ព្រោះវាអាចប៉ះពាល់ដល់ទារក

ចាស់ៗសម័យមុននិយម ឲ្យស្ត្រីឆ្លងទន្លេររួច ទទួលទានថ្នាំបុរាណ ដូចជាស្រាថ្នាំ ឬថ្នាំឬឈើដាំទឹកពុះជាដើម ដោយពុំសារសម័យនោះពុំមានថ្នាំពេទ្យ ដូចសម័យនេះឡើយ។ តែទោះយ៉ាងណា ក៏នៅតំបន់ខ្លះនៃប្រទេសកម្ពុជា នៅតែអនុវត្តន៍តាមទំនៀមទម្លាប់ចាស់ដដែល។

ជាអកុស្សល អ្នកជំនាញបានពន្យល់ពីការប៉ះពាល់ដល់ទារក ដោយសារការញុាំថ្នាំបុរាណយ៉ាងដូច្នេះថា៖

​ម្តាយផឹកថ្នាំខ្មែរបុរាណ​ និងការមិនឡើងទំងន់របស់ទារក៖

ទារក 1ខែ 8ថ្ងៃ​ មកសំរាកពេទ្យដោយសារមិនឡើងទំងន់។ ពេលកើត 2,5Kg កើតធម្មតា មិនមានបញ្ហាអ្វីគួរអោយកត់សំគាល់នោះទេ។ កូនបៅដោះធម្មតាតាំងពីកើតមក។ ទារកមកសំរាកពេទ្យដើម្បីរកមូលហេតុ។​

​លទ្ធផលឈាមបង្ហាញថា ទារកគ្មានជំងឺឆ្លងណាមួយនោះទេ ថតសួតធម្មតា អេកូពោះធម្មតា ខួរក្បាលក៏ធម្មតា ទឹកនោមធម្មតា។ តាមការសាកសួរបន្ថែមបញ្ជាក់ថា ម្តាយបានប្រើថ្នាំខ្មែរតាំងពីកើតមកម្ល៉េះ ជាការសន្និដ្ឋានទឹកដោះម្តាយមានសារជាតិចិញ្ចឹមមិនគ្រប់គ្រាន់ដោយសារការខូចខាតពីការប្រើថ្នាំខ្មែរ។

ក្រោយពីប្តូរការបៅទឹកដោះម្តាយមកទឹកដោះគោវិញ ឃើញថាទារកឡើងទំងន់ដល់ទៅ 500g ក្នុងរយៈពេលមួយខែក្រោយ។ ដូច្នេះបើម្តាយប្រើថ្នាំខ្មែរគួរអោយកូនបៅដោះគោវិញ ជៀសវាងករណីនេះកើតលើកូនរបស់អ្នក។

ប្រភព៖http://www.khmernews.info

នាគដេក
ព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង លេខទូរស័ព្ទ 086830262 (៨-១១ព្រឹក & ១-៥ល្ងាច) ឬ អ៊ីម៉ែល paper.khmer@gmail.com និង តាមរយៈទំព័រហ្វេសប៊ុកខ្មែរភែបភើ https://www.facebook.com/khmerpaper
http://khmerpaper.com
Top