អ្នកកំពុងនៅទីតាំង
ទំព័រដើម > សិល្បៈ & កម្សាន្ត > អស្ចារ្យ! រចនាបទថ្មី របស់ខ្លោងទ្វារអង្គរសង្ក្រាន្ត ឆ្នាំ២០១៧​ ចេញរូបរាង្គហើយ ចុះប្រិយមិត្តគិតយ៉ាងណា?

អស្ចារ្យ! រចនាបទថ្មី របស់ខ្លោងទ្វារអង្គរសង្ក្រាន្ត ឆ្នាំ២០១៧​ ចេញរូបរាង្គហើយ ចុះប្រិយមិត្តគិតយ៉ាងណា?

កាលពីម្សិលមិញនេះ មានការបង្ហាញពី រចនាបទថ្មីរបស់ ខ្លោងទ្វារអង្គរសង្រ្គាន្ត ដែលនឹងប្រពឹត្តិទៅនៅខេត្តសៀមរាប នាពេលបុណ្យចូលឆ្នាំខាងមុខនេះ​ ។

លោក សំហេង បុរស អនុប្រធាន​ក្រុម​ការងារ​ប្រតិបត្តិ​នៃ​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត​ បាន​ប្រាប់​ក្រុម​អ្នកសារព័ត៌មាន​ក្រោយ​ចប់​វេទិកា​​”ស្វែង​យល់​អំពី​ទិដ្ឋភាព​នៃ​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត​ឆ្នាំ២០១៧”​ នៅ​សាល​ពហុ​បំណង​មជ្ឈមណ្ឌល​សហប្រតិបត្តិការ​កម្ពុជា-កូរ៉េ កាល​ពី​ព្រឹកមិញ​នេះ​ថា វេទិកា​នេះ​គោល​បំណង​សំខាន់​ចង់​កៀរគរ​យុវជន​ទាំង​អស់​ ឲ្យ​យល់​អំពី​ព្រឹត្តិការណ៍​អង្គរ​សង្រ្កាន្ត និង ស្វែង​យល់​អំពី​កម្មវិធី​នានា​របស់​អង្គរ​សង្ក្រាន្ត​ឆ្នាំ ២០១៧។

មួយ​ទៀត​វេទិកា​​នេះ​ ក៏​ចង់​ឲ្យ​ប្រជាពលរដ្ឋ​ទាំង​មូល​បាន​ដឹង​អំពី​ប្លង់​ខ្លោងទ្វារ​អង្គរ​សង្ក្រាន្ត​ឆ្នាំនេះ មុន​នឹង​ចាប់​ផ្ដើម​សាងសង់​ផ្លូវ​ការ​នៅ​ពេល​ខាង​មុខ។ “អីចឹង!​ឆ្នាំ​នេះ​អត់​ឲ្យ​ហួសពេល​ទេ ឆ្នាំ​នេះ​យើង​នឹង​ស្នើ​សុំ​យោបល់​ពួកគាត់​មុន”។

លោក សុធី បាន​ធ្វើ​បទ​បង្ហាញ​មួយ​ទៅ​កាន់​យុវវ័យ​រាប់រយ​នាក់​ ដែល​បាន​ចូលរួម​វេទិកា​ព្រឹកមិញ​នេះ​ថា ក្លោងទ្វារ​អង្គរសង្ក្រាន្ត​ឆ្នាំ​ ២០១៧ បាន​ប្រើប្រាស់​រចនាបថ​ជា​ខ្មែរ ដោយ​បាន​ដកស្រង់​ក្បាច់​ជាច្រើន​ ដូចជា៖

១. ក្បាច់​ត្របក​ឈូក​អង្គរ

២. ក្បាច់​ចក​អង្គរ

៣. ក្បាច់​ចង្វាយ​អង្គរ

៤. ក្បាច់​ពងត្រី

៥. ក្បាច់​អង្គរ​សន្លឹក​ទម្រង់​ហាន​បំបែក

៦. ព្ធរ៉ា

៧. កូន​ក្រឡឹង​កំពូល​ពេជ្រ រឺ​កំពូល​មិត

៨. ក្បាច់​ហោជាង

យ៉ាង​ណា​ក៏ដោយ លោក ឈឹម សុធី បាន​លើកឡើង​ថា ក្រោយ​ពី​វេទិកា​នេះ ក្រុម​ការងារ​អង្គរ​សង្ក្រាន្ត​នឹង​បង្ហោះ​រូប​ខ្លោងទ្វារ​ទៅ​កាន់​បណ្ដាញ​សង្គម​ ដើម្បី​រង់ចាំ​មតិ​រិះគន់​ក្នុង​ន័យ​ស្ថាបនា ប្រសិន​បើ​ពុំ​មាន​អ្វី​ខុសឆ្គង​ទេ នោះ​ក្រុម​ការងារ​នឹង​សម្រេច​យក​គំរូ​នោះ​ហើយ៕

សូមមើលវីដេអូ៖

សម្រង់អត្ថបទពីគេហទំព័រសប្បាយ

នាគដេក
ព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង លេខទូរស័ព្ទ 086830262 (៨-១១ព្រឹក & ១-៥ល្ងាច) ឬ អ៊ីម៉ែល paper.khmer@gmail.com និង តាមរយៈទំព័រហ្វេសប៊ុកខ្មែរភែបភើ https://www.facebook.com/khmerpaper
http://khmerpaper.com
Top