អ្នកកំពុងនៅទីតាំង
ទំព័រដើម > សង្គម > រត់ជាន់​គ្នាស្លាប់​ប្រមាណ​២០នាក់​ដោយសារតែ​ប្រជ្រៀត​គ្នាទទួល​អំណោយ

រត់ជាន់​គ្នាស្លាប់​ប្រមាណ​២០នាក់​ដោយសារតែ​ប្រជ្រៀត​គ្នាទទួល​អំណោយ

បងក្លាដេស៖ មានពិធីចែកអំណោយមួយបានប្រារពឡើង ក្នុងប្រទេសបង់ក្លាដេសដល់ប្រជាជន​ប្រមាណ ១៥០០​ នាក់ដែលស្ថិតនៅក្នុងស្រុក Mymensingh ស្ថិតនៅក្នងរោងចក្រថ្នាំជក់មួយ។

តាមប្រភពពត៌មានបានអោយដឹងថា មានប្រជាជនយ៉ាងហោចណាស់ ២០នាក់ដែលបានស្លាប់នឹងប្រមាណរាប់សិបនាក់ទៀតដែលបានរងរបួសក្ក្នុងហេតុការណ៍រត់ជាន់គ្នានេះ។ នេះគឺជេហេតុការណ៍មួយដែលគួរអោយខ្លាចដែលប្រជាជនប្រមាណ១៥០០នាក់នៅបានរត់ទៅប្រជ្រៀតគ្នាដើម្បីទទួលអំណោយជាក្រណាត់ក្រមាក៏ដូចជាខោអាវផងដែរ។​ ហើយនេះក៏មិនមែនជាលើកទីមួយទេដែលប្រទេសនេះធ្លាប់មានហេតុការណ៍អាក្រក់បែបនេះពីមុនមក។ សូមចូលរួមសោកស្តាយដល់គ្រួសារជនរងគ្រោះផង។

សាកសពជនរងគ្រោះ
នាគដេក
ព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង លេខទូរស័ព្ទ 086830262 (៨-១១ព្រឹក & ១-៥ល្ងាច) ឬ អ៊ីម៉ែល paper.khmer@gmail.com និង តាមរយៈទំព័រហ្វេសប៊ុកខ្មែរភែបភើ https://www.facebook.com/khmerpaper
http://khmerpaper.com
Top