អ្នកកំពុងនៅទីតាំង
ទំព័រដើម > ចំនេះដឹងទូទៅ > ដឹងអត់ ថាខេត្តកំពង់ចាម មានប្រវត្តិយ៉ាងដូចម្តេច? ហេតុអ្វីបានជាគេដាក់ឈ្មោះ ខេត្តកំពង់ចាម?

ដឹងអត់ ថាខេត្តកំពង់ចាម មានប្រវត្តិយ៉ាងដូចម្តេច? ហេតុអ្វីបានជាគេដាក់ឈ្មោះ ខេត្តកំពង់ចាម?

កំពង់ចាមត្រូវបានបែងចែកជា ១០ ស្រុក-ក្រុង ដែលក្នុងនោះបានបែងចែកតទៅទៀតជាឃុំ-សង្កាត់ បន្ថែមពីនោះឃុំ-សង្កាត់ត្រូវបានបែងចែកជាភូមិ។ ខេត្តនេះដើមឡើយមាន ១៦ ស្រុក-ក្រុង យ៉ាងណាក៏ដោយ សំណើរមួយដោយរដ្ឋាភិបាលរបស់ សម្តេចតេជោ ហ៊ុន-សែនដើម្បីបំបែកខេត្តនេះទៅជាពីរដែលត្រូវបានបង្កើតក្រោយពេលគណបក្សប្រជាជនកម្ពុជា (គ.ប្រ.ក.) របស់លោកបានចាញ់ឆ្នោតគណបក្សប្រឆាំងនៅក្នុងការបោះឆ្នោតខែ កក្កដា ២០១៣។

ផែនទីខេត្តកំពង់ចាម

គណបក្សប្រជាជនកម្ពុជា បានឈ្នះបានតែប្រាំបីក្នុងចំណោមអាសនៈ ១៨ ក្នុងរដ្ឋសភានៅក្នុងខេត្តស្រុកកំណើតរបស់សម្តេចតេជោ ហ៊ុន-សែន។ សំណើនេះ ដែលត្រូវបានបង្កើតឡើងដោយរំពឹងថាដើម្បីពង្រឹងប្រសិទ្ធិភាពរដ្ឋបាលក្នុងខេត្តដ៏ធំនេះ ត្រូវបានយល់ស្របដោយព្រះបាទសីហមុនី នៅថ្ងៃ ៣១ ធ្នូ ២០១៣។ ១០ ស្រុក-ក្រុង នៅសេសសល់ក្នុងខេត្តកំពង់ចាមដែលបានបោះឆ្នោតឱ្យគណបក្សប្រឆាំងយ៉ាងភ្លូកទឹកភ្លូកដី គឺគណបក្សសង្គ្រោះជាតិ ដែលមានមេដឹកនាំលោកសម-រង្ស៊ី កាលណោះប្រាំក្នុងចំណោមប្រាំមួយស្រុកត្រូវបានកាត់ចេញពីកំពង់ចាមបង្កើតជា ខេត្តត្បូងឃ្មុំ​ដែលបានឈ្នះយ៉ាងខ្លាំងដោយ គណបក្សប្រជាជនកម្ពុជា។

វត្តនគរបាជ័យ

ចុះអ្នកដឹងអត់ ថាខេត្តកំពង់ចាម មានប្រវត្តិយ៉ាងដូចម្តេច? ហេតុអ្វីបានជាគេដាក់ឈ្មោះ ខេត្តកំពង់ចាម? 

ឈ្មោះ​ខេត្តកំពង់ចាម មិនមាន​ពាក់ព័ន្ធ​នឹង​ជនជាតិខ្មែរ​អ៊ីស្លាម​ឡើយ​។ ប៉ុន្តែ​វា​បានកើត​ចេញពី​ការវិវត្តន៍​នៃ​ពាក្យ​ក្លាយ កំពង់​រង់ចាំ​។ ក្នុង​គោលដៅ​រម្លឹក​ប្រវត្តិ​នៃ​ឈ្មោះ​ខេត្ត ដែល​ញែក​ដាច់​គ្នា​ពី​ខេត្ត​ត្បូងឃ្មុំ ដោយ​ទន្លេមេគង្គ​នោះ អាជ្ញាធរខេត្ត​កំពង់ចាម​បាន​សាងសង់​រូបសំណាក​មួយចំនួន​ដើម្បី​ពន្យល់​ប្រវត្តិ​នៃ​ខេត្ត​មួយ​នេះ​។​

ជា​រូបសំណាក​ដែល​តំណាង​អ្នកជំនួញ​ផង ប្រជាជន​សាមញ្ញ​ផង ដែល​នៅ​ជុំគ្នា​នៅ​កំពង់​មាត់ទឹក មុននឹង​ចេញដំណើរ​ទៅ​កន្លែង​នានា​។ ពីព្រោះ​ថាបើ​យោងតាម​ឯកសារ ក្រុង​កំពង់ចាម ដើមឡើយ​គឺជា​ដី​កោះ ដែលជា​កន្លែង​សំចត​នៃ​សំពៅ និង​ទូកក្តោង​។​

ស្ពានឬស្សីកោះប៉ែន
​នៅក្រោម​រូបសំណាក​ចំនួន សុទ្ធ​តែមាន​ឆ្លាក់​ប្រវត្តិ​នៃ​ឈ្មោះ​ខេត្តកំពង់ចាម ដែល​សារព័ត៌មាន​ថ្មីៗ សូម​ដកស្រង់​ទាំងស្រុង​៖
​កំពង់ចាម ក្លាយ​ពី​ពាក្យ​កំពង់​រង់ចាំ​។ ដោយសារ​ភាសា​និយាយ​ពាក្យ​ថា រង់ចាំ អាច​ជំនួស​ពាក្យ​ថា ចាំ ទើប​ប្រជាជន​រស់នៅ​ទីនេះ ទម្លាប់​ហៅ​តៗ​គ្នា​ថា កំពង់​ចាំ​។​
កំពង់​ចាំ គឺជា​កន្លែង​មួយ​នៅក្បែរ​មាត់ទឹក ដែល​គេ​ចាំ​គ្នា ដើម្បី​ធ្វើដំណើរ​បន្ត​ឆ្ពោះទៅកាន់​ទីណា​មួយ ឬ​តំ​ពន់​ណាមួយ​ទៀត​។ ដូចនេះ​គេ​បាន​ប្រើពាក្យ​និយាយថា កំពង់​ចាំ​។ ក្រោយមក ច្រើន​តំណ​ទៀត ពាក្យ​ក្លាយទៅជា​ពាក្យ​កំពង់ចាម ដោយហេតុថា ជនជាតិ​មួយចំនួន មក​ប្រាស្រ័យ​ទាក់ទង​គ្នា នៅទីនេះ អាន ឬ​និយាយ​មិន​ច្បាស់​ពាក្យ​នេះ ក៏​ក្លាយទៅជា​ពាក្យ កំពង់ចាម​។​
ក្រោយមក​ប្រជាជន​ចេះតែ​ប្រមូលផ្តុំ​គ្នាច្រើន មក​រស់នៅ​ទីនេះ នាំគ្នា​បង្កើតជា​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ផ្លូវទឹក​យ៉ាងសំខាន់​នៅ​សម័យ​នោះ ហើយ​ពាក្យ​កំពង់​រង់ចាំ ក៏​ក្លាយជា​កំពង់​ចាំ និង​បន្ទាប់មក​គឺជា កំពង់ចាម​រហូតដល់​សព្វថ្ងៃ​។
បញ្ជាក់​៖ នៅ​សម័យ​នោះ កំពង់ចាម ជា​ដី​កោះ ឬ​ជា​ទួល​ដែលជា​កន្លែង​សំចត មាន​សំពៅ ទូកក្តោង ដើម្បី​ចាំ​គ្នា​តែប៉ុណ្ណោះ យូរៗ​ទៅ​គេ​នាំគ្នា​និយាយ​តៗ​គ្នា​។​ឈ្មោះ​កំពង់ចាម មិនមាន​ពាក់ព័ន្ធ​នឹង​ជនជាតិភាគតិច រស់នៅ​តាម​ដង​ទន្លេ​ទេ​៕
ប្រែលសម្រួលពី សារព័តមានថ្មីៗ
នាគដេក
ព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង លេខទូរស័ព្ទ 086830262 (៨-១១ព្រឹក & ១-៥ល្ងាច) ឬ អ៊ីម៉ែល paper.khmer@gmail.com និង តាមរយៈទំព័រហ្វេសប៊ុកខ្មែរភែបភើ https://www.facebook.com/khmerpaper
http://khmerpaper.com
Top