អ្នកកំពុងនៅទីតាំង
ទំព័រដើម > សង្គម > បើករថយន្តបញ្ច្រាស់ផ្លូវ បុករះម៉ូតូ នៅជិតច្រមុះជ្រូកក្បាលថ្នល់ ​ស្លាប់៣នាក់ របួសជិត១០នាក់ (វីដេអូ)

បើករថយន្តបញ្ច្រាស់ផ្លូវ បុករះម៉ូតូ នៅជិតច្រមុះជ្រូកក្បាលថ្នល់ ​ស្លាប់៣នាក់ របួសជិត១០នាក់ (វីដេអូ)

(ភ្នំពេញ)៖ គ្រោះថ្នាក់ចរាចរណ៍បង្កដោយរថយន្តមួយគ្រឿង បើកបញ្ច្រាស់ រួចបើកបុករះម៉ូតូ នៅតាមផ្លូវស្ថិតនៅតាមផ្លូវព្រះមុនីវង្ស សង្កាត់បឹងត្របែក ខណ្ឌចំការមន ពោលនៅជិតច្រមុះជ្រូកក្បាលថ្នល់នោះ បានបណ្តាលឲ្យស្លាប់៣នាក់ របួសជិត១០នាក់ និងខូចខាតម៉ូតូជិត១០គ្រឿងផងដែរ។

គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បានបង្កឲ្យមានការភ្ញាក់ផ្អើលនៅល្ងាចថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៧នេះ បង្កដោយរថយន្តមួយគ្រឿងម៉ាក Camry ឆ្លាម ពាក់ស្លាកលេខភ្នំពេញ 2M-2245។ ភ្នាក់ងារ Fresh News បានរាយការណ៍ថា គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បណ្តាលមកពីជនបង្ក បានបើក​រថយន្តបញ្ច្រាស់ផ្លូវ ពីជើងទៅត្បូងស្រាប់តែជ្រុលទៅបុកជនរងគ្រោះ​ កំពុងបើកម៉ូតូបណ្តាលឲ្យស្រ្តី២នាក់ និងបុរសម្នាក់ទៀត បានស្លាប់ភ្លាមៗ នៅហ្នឹងកន្លែងកើតហេតុ ខណៈអ្នករងគ្រោះរបួសជិត១០នាក់ ព្រមទាំងខូចខាតម៉ូតូជិត១០គ្រឿងផងដែរ។

បើតាមសេចក្តីរាយការណ៍ថា ដោយសារតែកំហឹងខ្លាំងពេក ប្រជាពលរដ្ឋនៅកន្លែងកើតហេតុ បាននាំគ្នាវាយអ្នកបើករថយន្តស្ទើរស្លាប់ និងនាំគ្នាទៅវាយ​រថយន្តបណ្តាលឲ្យខូចខាតស្ទើរទាំងស្រុងផងដែរ។ នៅពេលនេះកម្លាំងសមត្ថកិច្ច​កំពុងព្យាយាមជួយយកអ្នកបើករថយន្តចេញពីកន្លែងកើតហេតុ និងជួយអន្តរាគមន៍នៅកន្លែងកើតហេតុ ដោយសារតែមានការផ្ទុះតវ៉ាយ៉ាងខ្លាំងពីប្រជាពលរដ្ឋ​៕

សូមទស្សនាការផ្សាយផ្ទាល់តាមរយៈ Facebook ពីកន្លែងកើតហេតុ៖

ប្រភព៖ Fresh News

នាគដេក
ព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង លេខទូរស័ព្ទ 086830262 (៨-១១ព្រឹក & ១-៥ល្ងាច) ឬ អ៊ីម៉ែល paper.khmer@gmail.com និង តាមរយៈទំព័រហ្វេសប៊ុកខ្មែរភែបភើ https://www.facebook.com/khmerpaper
http://khmerpaper.com
Top