អ្នកកំពុងនៅទីតាំង
ទំព័រដើម > សង្គម > កក្រើកទៀតហើយ!! គ្រាន់តែឈឺភ្នែកសោះ ទារកដែលគួរឲ្យស្រលាញ់ម្នាក់បានបាត់បង់ជីវិតបន្ទាប់ពីបានប្រើប្រាស់ថ្នាំដែលគ្រូពេទ្យក្នុងមណ្ឌលសុខភាពបានអោយ

កក្រើកទៀតហើយ!! គ្រាន់តែឈឺភ្នែកសោះ ទារកដែលគួរឲ្យស្រលាញ់ម្នាក់បានបាត់បង់ជីវិតបន្ទាប់ពីបានប្រើប្រាស់ថ្នាំដែលគ្រូពេទ្យក្នុងមណ្ឌលសុខភាពបានអោយ

ករណីដ៏គួរឲ្យសោកស្តាយមួយបានកើតឡើងនៅក្នុងនៅក្នុងឃុំ ទួលអំពិល ស្រុក បរសេដ្ឋ ខេត្តកំពុងស្ពឺ ដែលបានធ្វើអោយទារកដែលមានអាយុប្រមាណ ១០ ថ្ងៃម្នាក់បានបាត់បង់ជីវិតបន្ទាប់ពីបានប្រើប្រាស់ថ្នាំដែលបានផ្តល់អោយពីគ្រូពេទ្យក្នុងមណ្ឌលសុខភាពទួលអំពិល។ តាមដែរបានស្តាប់វីឌីអូបកស្រាយរបស់បងស្រីម្នាក់ដែលត្រូវជាសាច់ញាតិរបស់ស្រ្តីដែលជាម្តាយរបស់ទារករងគ្រោះ បានរៀបរាប់ថា ដំបូងទារកនោះគ្រាន់តែមានអាការះឈឺភ្នែកតែប៉ុណ្ណោះហើយនាងក៏បាននាំទារកនោះទៅមន្ទីរពេទ្យដើម្បីទទួលការពិនិត្យព្យាបាលពីមណ្ឌលសុខភាព។ បន្ទាប់ពីទារកបានទៅដល់មន្ទីរពេទ្យហើយក៏បានជួបនឹងអ្នកគ្រូពេទ្យម្នាក់ដែលនៅប្រចាំការនៅក្នុងមណ្ឌលសុខភាពនោះ។ បន្ទាប់ពីគ្រូពេទ្យ បានឃើញពីស្ថានភាពជំងឺរបស់ទារកនោះ គាត់ក៏បានផ្តល់ថ្នាំអោយទៅដល់ម្តាយរបស់ទារកដើម្បីយកទៅប្រើប្រាស់។

សាកសពទារកជនរងគ្រោះ

ស្រ្តីជាម្តាយក៏បានប្រើប្រាស់ថ្នាំនោះតាមការណែនាំរបស់គ្រូពេទ្យ។ប៉ុន្តែបន្ទាប់ប្រមាណ ៥ – ៦ ម៉ោងក្រោយមក ទារកដែលគួរអោយស្រលាញ់នោះក៏បានបាត់បងជីវិតបាត់ទៅក្រោយពីបានប្រើប្រាស់ថ្នាំដែលគ្រូពេទ្យបានអោយ។ បើតាមស្តាប់តាមការបកស្រាយរបស់សាចញាតិជនរងគ្រោះ គឺទំនងជាថ្នាំនោះគឺមានកំរិតខ្លាំងជាងអាយុរបស់ទារក ដែលធ្វើអោយមានប្រតិកម្មបណ្តាលអោយឈានដល់គ្រោះថ្នាក់ដល់ជីវិត។

ថ្នាំដែលទាកបានប្រើប្រាស់

ជាចុងក្រោយស្រ្តីដែលជាម្តាយរបស់ទារករងគ្រោះបានទៅសាកសួរតវ៉ាដល់គ្រូពេទ្យដែលបានផ្តល់ថ្នាំនោះដើម្បីចង់ដឹងពីមូលហេតុដែលបណ្តាលអោយទារកបាត់បង់ជីវិត។​ ប៉ុន្តែការតវ៉ានោះត្រូវបានបដេសេដធ៍ពីសំណាក់គ្រូពេទ្យដោយបញ្ចប់ត្រឹមពាក្យថាចូលរួមរំលែកទុក្ខដ៏ជនរងគ្រោះដោយផ្តល់ថវិការ ២០ ម៉ឺនរៀលដើម្បីបញ្ចប់បញ្ហា។ យ៉ាងណាក៏ដោយជនរងគ្រោះក៏បានសូមអំពាវនាវដល់ក្រសួងសុខាភិបាលក៏ដូចជាមន្ត្រីមានសម្ថកិច្ចដើម្បីធ្វើការស៊ើបអង្កេតក្នុងករណីរឿងមួយនេះដើម្បីបកស្រាយពីដើមចមពិតប្រាកដ និងដើម្បីរកយុត្តិអម៌ដល់គ្រួសារជនរងគ្រោះផងដែរ និងដើម្បីពង្រឹងដល់គុណភាពសេវាសុខាភិបាលរបស់ព្រះរាជាណាចក្រគម្ពុជាយើងទាំងមូល។

មណ្ឌលសុខភាព ទួលអំពិល

Khmer Paper សួមធ្វើការរក្សាសិទ្ធិក្នុងការផ្លាស់ប្តូរអត្ថន័យជុំវិញបញ្ហាមួយនេះ បើសិនជាមានការបកស្រាយពីសំណាក់មន្ត្រីមានសម្ថកិច្ច ឬ រាជរដ្ឋាភិបាលដើម្បីការពារដល់ស្ថាប័នសុខាភិបាល។ សូមទស្សនាវីឌីអូខាងក្រោមដែលបានបកស្រាយពីសំណាក់សាចញាតិជនរងគ្រោះ៖

មន្ទីរពេទ្យទួលអំពិលលេងមួយក្បាច់នេះកក្រើកស្រុកខ្មែរទៀតហើយគ្រាន់តែកូនឈឺភ្នែកសោះមិនដឹងអោយថ្នាំអីមិនដងតែប្រាំម៉ោងសោះទារកដ៏គួរអោយស្រលាញ់មួយនេះក៏បានស្លាប់បាត់ទៅហើយពិតជាគួរអោយអាណិតណាស់ជួយShareរកយុត្តិធម៌អោយបងស្រីផង🙏🏻🙏🏻🙏🏻🙏🏻😢😢😢😔😖😖😖

Posted by រាជបុត្រ សូរ្យកាយ្យ on Sunday, March 26, 2017

នាគដេក
ព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង លេខទូរស័ព្ទ 086830262 (៨-១១ព្រឹក & ១-៥ល្ងាច) ឬ អ៊ីម៉ែល paper.khmer@gmail.com និង តាមរយៈទំព័រហ្វេសប៊ុកខ្មែរភែបភើ https://www.facebook.com/khmerpaper
http://khmerpaper.com
Top