អ្នកកំពុងនៅទីតាំង
ទំព័រដើម > ប្លែកៗ > ព័ត៌មានបន្ថែម អំពីរថយន្តកាមេរី ជិះបញ្រ្ចាស់ផ្លូវ បុកស្លាប់៣នាក់ និងរបួស ៦នាក់

ព័ត៌មានបន្ថែម អំពីរថយន្តកាមេរី ជិះបញ្រ្ចាស់ផ្លូវ បុកស្លាប់៣នាក់ និងរបួស ៦នាក់

តុលាការ មហាជនដែលស្ថិតនៅកន្លែងកើតហេតុ  បានផ្ទុះកំហឹងនាំគ្នាទាញម្ចាស់រថយន្តបង្ក ចេញពីក្នុងរថយន្ត រួចនាំគ្នាព្រួតវាយម្ចាស់រថយន្តបង្កម្នាក់មួយដៃមួយជើង បណ្តាលអោយរងរបួសធ្ងន់ស្ទើរក្ស័យសល់តែដង្ហើមចង្រិត ទើបខាងសមត្ថកិច្ចជំនាញ​សម្រេចចិត្តនាំគ្នាសែងជនបង្កចេញពីកន្លែងកើតហេតុ យកទៅកាន់អធិការដ្ឋាននគរបាល​ខណ្ឌ​ចំការមនបណ្តោះអាសន្ន។

Image may contain: one or more people

ក្រោយពេលកើតហេតុ ជនបង្កត្រូវបាន បញ្ចូនទៅមន្ទីរពេទ្យរុស្សីដើម្បីធ្វើការសង្គ្រោះបន្ទាន់បន្ទាប់មកសមត្ថកិច្ចជំនាញចុះធ្វើការវាស់វែងនឹងយករថយន្តបង្កទៅរក្សាទុកនៅការិយាល័យចរាចរផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីរង់ចាំម្ចាស់រថយន្តបង្កព្យាបាលរបួសរួច នឹងកសាងសុំណុំរឿងចាត់ការទៅតាមនីតិវិធីច្បាប់ផងដែរ។

Image may contain: one or more people

គួរបញ្ជាក់ផងដែរថា៖ នារី២នាក់រួមទាំងបុរសម្នាក់ ត្រូវបានស្លាប់បាត់បង់ជីវិតនៅនឹងកន្លែងកើហេតុភ្លាមៗបន្ទាប់ពីត្រូវរថយន្តកាមរីឆ្លាមមួយគ្រឿងបើកបរដោយបុរសម្នាក់ ធ្វើដំណើរបញ្ជ្រាស់ផ្លូវបុករះប្រជាពលរដ្ឋ បណ្តាលអោយស្លាប់បាត់បង់ជីវិតស្រី២នាក់ នឹងបុរសម្នាក់ ព្រមទាំងរបួសធ្ងន់៦នាក់ត្រូវបានរថយន្តសាមុយដឹកយកទៅសង្គ្រោះន្ទាន់ភ្លាមៗផងដែរ។

Image may contain: one or more people

ហេតុការណ៍គ្រោះថ្នាក់នេះកើតឡើងនៅវេលាម៉ោង៦ល្ងាច ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៧ទីតាំងកើតហេតុ ស្ថិតនៅតាមបណ្តោយផ្លូវព្រះមុនីវង្ស សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន។

យោងតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋស្ថិតនៅកន្លែងកើតហេតុបានអោយដឹងថា៖ មុនពេល​កើតហេតុគេបានឃើញ រថយន្តមួយគ្រឿងម៉ាក កាមរីឆ្លាម ពណ៌ស្ករ ពាក់ស្លាកលេខភ្នំពេញ2M-2245 បើកបរដោយបុរសម្នាក់ ដោយធ្វើដំណើរបញ្ជ្រាស់ផ្លូវក្នុងល្បឿនលឿនខណៈមក​ដល់ចំណុចកើតហេតុខាងលើ រថយន្តបង្កបានបុករះអ្នកធ្វើដំណើរតាមបណ្តោយផ្លូវខាងលើបណ្តាលអោយស្លាប់៣នាក់ នៅក្នុងនោះមានស្រី២នាក់រួមទាំងជនរងគ្រោះចំនួន៦នាក់ ទៀតដែលត្រូវបានរថយន្តសាមុយបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗផងដែរ។

Image may contain: one or more people

តាមសម្តីប្រជាពលរដ្ឋនៅកន្លែងកើតហេតុម្នាក់បានអោយដឹងថា៖ រថយន្តបង្កខាងលើនេះលឺថាបើកក្នុងល្បឿនលឿនតាំងពីផ្សារដើមគរមកម្លេះ រួចទើបបន្តបើកមកដល់ចំណុចកើតហេតុហើយធ្វើដំណើរបញ្ច្រាស់ផ្លូវបុករះតែម្តង មូលហេតុនេះហើយទើបធ្វើអោយមហាជនផ្ទុះកំហឹងយ៉ាងខ្លាំងព្រួតវាយតែម្តង៕

វីដេអូទី១

វីដេអូទី២

វីដេអូទី៣

ប្រភព៖ រាជបុត្រអាសុរកាយ្យ

នាគដេក
ព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង លេខទូរស័ព្ទ 086830262 (៨-១១ព្រឹក & ១-៥ល្ងាច) ឬ អ៊ីម៉ែល paper.khmer@gmail.com និង តាមរយៈទំព័រហ្វេសប៊ុកខ្មែរភែបភើ https://www.facebook.com/khmerpaper
http://khmerpaper.com
Top