អ្នកកំពុងនៅទីតាំង
ទំព័រដើម > សង្គម > តម្លៃទីផ្សារអចលនទ្រព្យកម្ពុជានឹងមានការធ្លាក់ចុះរហូតដល់ 50% ក្នុងឆ្នាំ 2017-2018

តម្លៃទីផ្សារអចលនទ្រព្យកម្ពុជានឹងមានការធ្លាក់ចុះរហូតដល់ 50% ក្នុងឆ្នាំ 2017-2018

ដោយផ្អែកលើការវិភាគទៅលើនិន្នាទីផ្សារតម្រូវការនិងការផ្គត់ផ្គង់ផ្នែកអចលនទ្រព្យនៅក្នុងប្រទេសកម្ពុជា,​ លោក Nigel Miranda អគ្គនិយករប់សក្រុមហ៊ុន E Penh Real Estate បានជឿជាក់ថា តម្លៃនៃអចល្យទ្រព្យនៅក្នុងប្រទេសកម្ពុជាគឺនឹងកំពុងត្រូវបានធ្លាក់ចុះដល់ទៅចំនួន 50%។​ រីឯតម្លែនៃការជួលអចល្យទ្រព្យវិញក៏បាននឹង់កំពុងធ្លាកចុះយ៉ាងហោចណាស់ 30% ឬ អាចច្រើនជាងនេះក៏ថាបានដែរ។

ចំនួននៃអចលនទ្រព្យដែលនៅស្ងិតនៅក្នុងស្តុកទីផ្សារនៃអចនទ្រព្យគឺមានចំនួនកើនឡើងជាលំដាប់​ រីឯចំនួនក្រុមហ៊ុនដែលកាន់កាប់អចលនទ្រព្យ ទាំងអស់នោះក៏សង្ឃឹមថា តម្លៃនៃអចលនទ្រព្យទាងអស់នោះនឹងងើបឡើងមកវិញផងដែរ។ អតិថិជន បានដឹងនិងកំពុងរងចាំការធ្លាក់ចុះនៃតម្លៃទាំ់ងអស់នោះដែរ ហើយនេះក៏មិនមែនជាពេលដែលសាកសមសឪក្នុងការបណ្តាក់ដើមទុនទៅលើផ្នែកអចលនទ្រព្យនោះដែរ។ ការដ្ឋានសាងសង់គឺបានផ្អាកតំនើរការដើម្បីជៀវាងក្នុងការបង់ខាងទៅលើគ្រឿងអចលនទ្រព្យនោះផងដែរ។

ការផ្គត់ផ្គង់នៃសំណង់អចលនទ្រព្យផ្នែក Apartments គឺត្រូវបានកើនឡើងលើសពី 100% បើប្រៀបធៀបទៅនឹងឆ្នាំមុន។ ដោយសារតែចំនួននៃកំណើនដ៏ច្រើនលើសលប់របស់សំណង់អចលនទ្រព្យគ្មានការគ្រប់គ្រងច្បាស់លាស់ហើយតម្លៃក៏គ្មានការកំណត់តាមស្តង់ដារទីផ្សារនៃអចលនទ្រព្យផងដែរនោះ វាបានធ្វើអោយប៉ះពាល់និងជាមូលហេតុនៃការស្រុតចុះទីផ្សារអចលនទ្រព្យទាំងមូល។ទីផ្សារអចលនទ្រព្យដែលមានកម្រិតខ្ពស់ គឺមានតម្លៃចាប់ផ្តើមពី $ 100,000 ដែលជាតម្លៃមួយថ្លៃគួរអោយកត់សម្គាល់។ អ្នកទិញត្រូវតែមានចំនូលឫប្រាក់ខែយ៉ាងហោចណាស់ $ 2,000 ក្នុងមួយខែដើម្បីរ៉ាប់រងការចំណាយទៅលើការទិញអចលនទ្រព្យទាំងនោះដែលមានតម្លៃរហូតដល់ $ 100,000។

អតិថជនបរទេសនឹងមិនចាប់អារម្មណ៍ទៅលើការទិញអចលនទ្រព្យទាងនោះ ដោយសារតែពួកគេដឹងពីបញ្ហាជុំវិញ អស្ថេរភាពចំនូទីផ្សារ, អស្ថេរភាពនៃស្ថានភាពនយោបាយ ដោយនឹងមានការបោះឆ្នោតនៅក្នុងឆ្នាំ ២០១៨ ខាងមុខ។ ពួកគេអាចនឹងត្រូវខាតបង់យ៉ាងតិចពី 30% – 60% នៅពេលដែលពួកគេលក់អចលនទ្រព្យទាំងនោះត្រលប់ទៅវិញ។

អ្នកជំនាញអចលនទ្រព្យបានប៉ានស្មានពីគម្លាតទីផ្សារតម្លៃដោយគិតចាប់តាំងពីខែ មីនា ឆ្នាំ 2017 ដូចខាងក្រោម៖

១. តម្លៃនៃការជូល អាផាតមិន គឺធ្លាក់ចាប់ពី 30% ទៅ 40%
២. តម្លៃនៃការជួលផ្ទះនឹងធ្លាក់ចុះចាប់ពី 25% ទៅ 30%
៣. តម្លៃនៃការជួលពាណិជ្ចកម្មនឹងធ្លាក់ចុះរហូតដល់ 30%
៤. តម្លៃនៃការ ឬជួលដីធ្លីគឺនឹងធ្លាក់ចុះរហូតដល់ 15%

ចំនែកទីផ្សារនៃការធ្លាក់ចុះតម្លៃភាគហ៊ុនរបស់ម្ចាស់ក្រុមហ៊ុនអចលនទ្រព្យគឺមានអត្រាដូចខាងក្រោមោ៖

១. តម្លៃនៃការទិញអាផាតមេននឹងមានការធ្លាក់ចុះចាប់ពី 40% ទៅ 50%
២. តម្លៃនៃការទិញផ្ទះនឹងមានការធ្លាក់ចុះចាប់ពី 30% ទៅ 40%
៣. តម្លៃនៃការទិញភាគហ៊ុនពាណិជ្ជកម្មនឹងមានការធ្លាក់ចុះរហូតដល់ 30%
៤. តម្លៃនៃការទិញដីធ្លីគឺនឹងធ្លាក់ចុះរហូតដល់ 10%

តាមការណែនាំរបស់អ្នកជំនាញផ្នែកអចលនទ្រព្យបានអោយដឹងថា រាល់ការទិញនឹងលក់ទៅលើផ្នែកអចលនទព្យទាំងអស់ម្ចាស់ជំនួញគួរតែផ្អាកបណ្តោះអាសន្ននឹងរងចាំអង្កេតមើលតម្លៃនៅលើទីផ្សារហូតដល់ពី 6 ទៅ 9 ក្រោយដើម្បីតាមដានតម្លៃទីផ្សារជាបន្ត។ ប្រភពពី Linkedin

នាគដេក
ព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង លេខទូរស័ព្ទ 086830262 (៨-១១ព្រឹក & ១-៥ល្ងាច) ឬ អ៊ីម៉ែល paper.khmer@gmail.com និង តាមរយៈទំព័រហ្វេសប៊ុកខ្មែរភែបភើ https://www.facebook.com/khmerpaper
http://khmerpaper.com
Top