អ្នកកំពុងនៅទីតាំង
ទំព័រដើម > ចំនេះដឹងទូទៅ > វប្បធម៌ > ជំនឿផ្នែកព្រហ្មញ្ញសាសនារបស់ប្រជាជនខ្មែរទៅលើ ខ្មោច ព្រាយ បីសាច អរក្ស័អ្នកតា…

ជំនឿផ្នែកព្រហ្មញ្ញសាសនារបស់ប្រជាជនខ្មែរទៅលើ ខ្មោច ព្រាយ បីសាច អរក្ស័អ្នកតា…

ខ​- ម្រេញគង្វាល​
​    ​ម្រេញគង្វាល​ជា​ប្រភេទ​ខ្មោច​ដែលមាន​រូបរាង​តូច​ដូច​កូនក្មេង ចូលចិត្ត​ស្លៀកពាក់​ក្រហម ហើយ​រួមរស់​ជាមួយ​មនុស្ស​នៅតាម​ផ្ទះ​។ តួនាទីរបស់ម្រេញគង្វាលគឺ​រក្សា​ម្ចាស់ផ្ទះ​កុំ​ឲ្យ​ចោរលួច​ប្លន់ ឬ​ជនពាល​មក​បៀតបៀន​ធ្វើទុក្ខបុកម្នេញ​។ វត្តមាន​របស់​ម្រេញគង្វាល​អាច​គូសបញ្ជាក់​តាមរយៈ​រាន​មួយ​ធ្វើ​អំពី​ឈើ​កូន​ផ្ទះ ឬ​ក​ញ្ច្រែ​ង​មួយ​ដែលមាន​ព្យួរ​ឯកសណ្ឋាន​មួយឈុត​ពណ៌​ក្រហម​។​

ម្រេញគង្វាល (​ម​.​ត ២០០៤)

​    ​ខ្មោច​ប្រភេទ​នេះ​ចូលចិត្ត​ស្ករ​គ្រាប់​ណាស់ ដូច្នេះហើយ​បានជា​រៀងរាល់ថ្ងៃ​នៅពេល​ល្ងាច​ម្ចាស់ផ្ទះ​រមែងតែ​ដាក់​ស្ករ​គ្រាប់​នៅ​ក​ញ្ច្រែង ព្រមទាំង​ទឹក​ផឹក​យ៉ាង​ទៀងទាត់​នៅលើ​រាន​របស់​ពួកគេ ព្រោះ​កុំ​ឲ្យ​ឆាឆៅ​នៅពេល​ស្រេកឃ្លាន​។ ម្យ៉ាងវិញទៀត អ្នកស្រុក​ជឿថា ពួក​ម្រេញគង្វាល​រាល់​យប់​តែងតែ​ចេញមក​លេង​ល្បែង​ខ្លា​ធ្លាក់​អណ្តូង ហើយ​ទន្ទឹម​នឹង​នេះ រូបគេ​ក៏​ចូលចិត្ត​ពង្វក់​ក្មេងៗ​ឲ្យ​លេង​ជាមួយ​គេផងដែរ​។​
​    ​ដោយសារ​បានទទួល​ចំណីអាហារ​ទៀងទាត់ ពពួក​ខ្មោច​ខាងលើ​នោះ មាន​ទឹកចិត្ត​ស្រឡាញ់​បីបាច់​ថែរក្សា​ម្ចាស់ផ្ទះ​ណាស់ ដោយ​ភក្តីភាព​ជាទីបំផុត ជាហេតុ​នាំ​ឲ្យ​ម្ចាស់ផ្ទះ​របស់ខ្លួន​រកស៊ី​មានបាន​ដូច​ក្តី​ប្រាថ្នា​។​

គ​- ជំនាងផ្ទះ ឬ​ម្នាង​ផ្ទះ​
​    ​ទំនៀម​ទំលាប់​មួយ​ជា​ប្រពៃណី​ខ្មែរ​តាំងពី​ដូនតា គឺ​ជំនឿ​លើ​ជំនាងផ្ទះ ដែល​ប្រហែលជា​ស្លាកស្នាម​គ្រប់គ្រង​តាមបែប​មាតា​ធិបតេយ្យ​។ ម្ល៉ោះហើយ​ជនជាតិខ្មែរ​ជឿថា ផ្ទះ​នីមួយ​សុទ្ធសឹង​តែមាន​ម្នាង​ផ្ទះ​នៅតាម​ថែរក្សា​ជានិច្ចកាល​។​
​    ​មនុស្ស​ខ្មែរ​ជឿថា ផ្ទះ​ថ្មី​ដែល​ទើប​និង​សាងសង់​រួច គឺមាន​ទេវតា​ផ្ទះ​មក​តាម​ថែរក្សា​។ ជំនាងផ្ទះ​ជួយ​រក្សា​មិន​គ្រាន់តែ​កំណប់ទ្រព្យ​មាសប្រាក់​មិន​ឲ្យ​បាត់បង់​ប៉ុណ្ណោះ​ទេ ថែមទាំង​ទប់ទល់​ការពារ និង​ខ្មោច​បិសាច​មិន​ឲ្យ​មក​បៀតបៀន​ម្ចាស់ផ្ទះ​ផង​។ ព្រោះថា ជំនាងផ្ទះ​គឺជា​ប្រភព​ខ្មោច ឬ​ជា​វិញ្ញាណ​មាន​រិ​ទ្ធា​នុ​ភាព​ជាង​ខ្មោច​បិសាច​ផ្សេងៗ​ឯទៀត ហើយ​សាង​តែ​អំពើ​ល្អ​ក្នុង​ជាតិ​មុន​។
​    ​លក្ខណៈ​សំគាល់​មួយទៀត គឺ​ជំនាងផ្ទះ​ស្លៀកពាក់​ស្អាតបាត​មាន​រូបរាង​ប្រៀប​ដូច​ទេវតា​ប្រកបដោយ​សីលធម៌​ខ្ពស់​ផង​។ ឧទាហរណ៍​ជាក់ស្តែង ទោះបី​ម្ចាស់ផ្ទះ​ណាមួយ​ត្រូវ​បង្ខំចិត្ត​ចាក​ចេញពីផ្ទះ​ដោយ​ប្រកា​រណាមួយ​ក៏ដោយ តែ​ម្នាង​ផ្ទះ​មិន​បោះបង់​ផ្ទះ​នេះ​ជាដាច់ខាត ហើយ​រង់ចាំ​ដោយ​បន្ត​ថែរក្សា​រហូតដល់​ពេល​មាន​ម្ចាស់ផ្ទះ​ថ្មី​មក​រួមរស់​ជាមួយ​​តទៅទៀត​។​

ឃ​- ព្រះ​ភូមិ​
​    ​យើង​ក៏​សង្កេតឃើញ​វត្តមាន​ក្រៅពី​ម្នាង​ផ្ទះ នៅ​គ្រប់​ផ្ទះ​ខ្មែរ​ទាំងអស់​មាន​ព្រះ​ភូមិ​មួយ​ធ្វើ​អំពី​ឈើ​ប្រក់​ស្បូវ ឬ​ក្បឿង​ស្ថិតក្នុង​បរិវេណ​ទីធ្លា​ខាងមុខផ្ទះ ឬ​នៅក្បែរ​ផ្ទះ​។ នេះ​គឺជា​រាន​ព្រះ​ភូមិ​ដែលជា​វិញ្ញាណ ឬ​ព្រលឹង​ដូនតា​ថែរក្សា​ទីតាំង ឬ​កន្លែង​រស់នៅ​របស់​កូនចៅ​។​

ព្រះ​ភូមិ នៅ​ខេត្ត​បុរីរម្យ​

​    ​ចាស់ទុំ​បាន​ឲ្យ​ដឹងថា ព្រះ​ភូមិ​ត្រូវ​ប្រជានុរាស្ត្រ​ខ្មែរ​ឲ្យ​តម្លៃ​យ៉ាងខ្ពស់ ហើយ​ទង្វើ​នេះ​បណ្តាលមកពី​គុណសម្បត្តិ​ដ៏​ល្អ​ប្រពៃ​របស់​ព្រះ​ភូមិ ដែលជា​អ្នកមាន​បារមី​ខ្លាំងក្លា​ណាស់​កាលពី​នៅរស់ ដោយ​ក្រោយពី​ទទួលមរណភាព ក៏បាន​ទៅជា​ព្រះ​ភូមិ ប្រយោជន៍​នឹង​បីបាច់​ថែរក្សា​កូនចៅ​ក្នុង​លោក​យើង​នេះ​។​
​    ​តាម​អ្នក​ស្រុកភូមិ ជួនកាល​អ្នក​ស្រុកភូមិ​អាចធ្វើ​ឲ្យ​គេ​ដឹងថា និង​អាចមាន​អ្វី​កើតឡើង​ថែម​ទៀតផង​។ ជានិច្ចកាល ព្រះ​ភូមិ​ដែលជា​ប្រភេទ​វិញ្ញាណ​ដូនតា​នោះ មាន​ឥទ្ធិពល​ខ្លាំងក្លា​ក្នុងសង្គម​ខ្មែរ ដោយ​ផ្សាយ​នូវ​ការគោរព​កោតខ្លាច​។ ដូច្នេះហើយ​បាន​ភ្ញៀវ​ដែល​ចូល​ផ្ទះ​នីមួយៗ ត្រូវ​ដើរកាត់​រាន​ព្រះ​ភូមិ​ជាទូទៅ​ដោយ​ដៃ​បក់ ឬក៏​អុជ​ធូប​ទាន សូម​សេចក្តី​អនុញ្ញាត​ជាដើម ជា​សញ្ញា​នៃ​គារវកិច្ច​ដ៏​ជ្រាលជ្រៅ​។​
​    ​ដូច្នេះ​ជុំវិញ​ករណី​សារសំខាន់​របស់​ព្រះ​ភូមិ​នេះ ទោះបី​មាន​ប្រភព​ខុសប្លែកគ្នា​បន្តិច​និង​ម្នាង​ផ្ទះ​ក៏ដោយ ក៏​យើង​អាច​និយាយបានថា ព្រះ​ភូមិ​គឺជា​ព្រលឹង​ដូនតា​រក្សា​ភូមិ​ស្រុក​ផ្ទះសម្បែង​មិន​ឲ្យ​ពួក​ព្រាយ​បិសាច ឬ​ចោរ​ចូល​ឆាឆៅ​ក្នុងផ្ទះ​សម្បែង​របស់​ពួកគេ​ដែលជា​កូនចៅ​។​

​ង​- អ្នកតា​ម្ចាស់​ស្រុក​
​    ​ក្នុង​ប្រព័ន្ធ​គំនិត​ខ្មែរ អ្នកតា​ក៏ត្រូវ​បាន​ចាត់ទុកថា ជា​ប្រភេទ​ខ្មោច​ដែរ តំណាង​វិញ្ញាណ​ក្ខ​ន្ធ​បុព្វការី​ជន​ដែល​បាន​ចែក​ឋាន​ទៅហើយ ភាគច្រើន​គឺជា​ដូនតា​ដែល​បាន​កសាង​ស្រុកភូមិ​នៅទីណា​មួយ​ដោយ​ការ​ផ្កា​ព្រៃ​។ ក្នុងន័យ​នេះហើយ បានជា​គេ​ឲ្យ​ឈ្មោះថា អ្នកតា​ចាស់​ស្រុក​។​

អ្នកតា​ខ្មែរ ខេត្ត​សុ​រិ​ន្ទ្រ (​ម​.​ត ១៩៧៩) និង ខ្ទម​អ្នកតា​ភ្នំ​ក្រោម សៀមរាប (​ម​.​ត ២០១២)

​    ​មនុស្ស​រមែងតែ​គោរព​អ្នកតា ​ដោយ​គេ​សាងសង់​កូនខ្ទម​តូច​មួយ​សម្រាប់​ឲ្យ​ស្នាក់អាស្រ័យ ជាពិសេស​ក្បែរ​ទួល ឬ​ក្រោម​ដើមឈើ​ធំៗ​មិន​ឆ្ងាយ​ពី​ផ្ទះសម្បែង ឬ​ក្បែរ​វត្ត​អារាម​។ តួនាទី​របស់​អ្នកតា​ចាស់​ស្រុក គឺ​ការថែរក្សា​ស្រុកភូមិ ឬក៏​ព្រះរាជ​នគរ​ខ្មែរ​កុំ​ឲ្យ​សត្រូវ​មក​ឈ្លានពាន​ទន្ទ្រា​ន​ទឹកដី ឬ​ទីឋាន​របស់ខ្លួន ព្រោះ​អ្នកតា​គឺជា​ម្ចាស់​ទឹក ម្ចាស់​ដី ម្ចាស់​ព្រៃព្រឹក្សា​។​
​    ​តាមរយៈ​យោបល់​របស់​អ្នកស្រុក  ការ​បន់ស្រន់​អ្នកតា​រមែងតែ​ផ្តល់​ចំពោះ​ពួកគេ​នូវ​សេចក្តីសុខ​សប្បាយ ហើយ​រាល់​សម្តី ឬ​ទង្វើ​ប៉ះពាល់​ដល់​អ្នកតា ពោលគឺ​ការមិន​គោរព​បម្រាម​ផ្សេងៗ និង​ត្រូវ​រួច​ពី​ទោស​ពៃ​លុះត្រា​តែមាន​ការសុំ​ខមាទោស ដោយមាន​ការដោះដូរ​ជាដ​ង្វា​យ​ផ្សេងៗ ដូចជា​មាន់ស្ងោរ សម្ល ផ្លែឈើ និង​ស្រា​។​
​    ​ម្យ៉ាងវិញទៀត ដើម្បី​ឲ្យ​មាន​ទឹកភ្លៀង​ស្រោចស្រព​ដីស្រែ​ចំការ គេ​ក៏​ឧបកិច្ច​និយម ឬ​ការថ្វាយ​វង់ភ្លេង​ខ្មែរ​ រួមទាំង​ចំណីអាហារ​ផងដែរ ជា​ថ្នូរ​នៃ​ការប៉ង​ប្រាថ្នា​របស់​ពួកគេ​។​

ច​- ពពួក​ខ្មោច​ព្រៃ​
-​    ​ខ្មោចតៃហោង : ខុសពី​ខ្មោច​ស្រុក ពពួក​ខ្មោច​ព្រៃ គឺជា​ប្រភេទ​ខ្មោច​តែងតែ​ធ្វើ​នូវ​រឿង​ដែលជា​អំពើ​មិន​គ​ប្បី​ចំពោះ​មនុស្ស ដូចជា​ការធ្វើ​ឲ្យ​អារម្មណ៍​ភ័យខ្លាច​រន្ធត់​ញាប់​ញ័រ​ដោយ​អំពើ​បាបកម្ម ហើយ​លង​មនុស្ស​ក្នុងសង្គម​។​
​បើតាម​ទស្សនៈ​របស់​អ្នកស្រុក​ភូមិ ខ្មោច​ព្រៃ​គឺជា​ខ្មោច​ដែល​បានធ្វើ​អត្តឃាត​ខ្លួនឯង ដូចជា​ស្លាប់​ដោយ​ចងក លេបថ្នាំ​ពុល ចាក់​ខ្លួនឯង ឬ​លោត​ក្នុង​ទឹកទន្លេ​៘ ហើយ​ក្រោយពី​ស្លាប់​ទៅនោះ ពុំមាន​អាចារ្យ​ណាមួយ​ឲ្យ​ធម៌​ឡើយ​។ មិនតែប៉ុណ្ណោះ​សោត ព្រលឹង​នៃ​ខ្មោច​នេះ ដែល​គេ​ហៅថា ខ្មោចតៃហោង​នោះ ក៏បាន​កើតជា​ព្រាយ​បិសាច ពោលគឺ​មិនអាច​កើតជា​មនុស្ស​ឡើងវិញ​ជាដាច់ខាត ទោះបី​រាប់រយ​ពាន់​ឆ្នាំ​ក៏ដោយ​។ អ្នកស្រុក​ខ្លះ​យល់ថា ប្រភេទ​ខ្មោចតៃហោង​ខាងលើនេះ មា​នស​ភាពកាចសាហាវ​ណាស់ ហើយ​បើ​អាច​ចាប់ជាតិ​ឡើងវិញ​នោះ គេ​និង​កើតជា​សត្វ​តិ​រិ​ច្ឆា​ន​ពុំខាន​។​
​ប្រភេទ​ខ្មោចតៃហោង​ចូលចិត្ត​ធ្វើ​ឲ្យ​មាន​ការឈឺ​ចុកចាប់​ពេញ​រូបរាងកាយ ដោយ​វា​មក​សណ្ឋិត​ក្នុង​ខួរក្បាល​មនុស្ស ដោយ​ក្រោយពី​សែនព្រេន​រួច វា​ក៏​ឲ្យ​មនុស្ស​នោះ​មាន​សភាព​ដូចដើម​វិញ​។ ទីលំនៅ​របស់​ពួកគេ គឺ​ដើមឈើ​ធំៗ ជាពិសេស​ដើម​អំពិល និង​ដើម​ព្រីង​ដែលមាន​អាយុ​រាប់រយឆ្នាំ​។​
-​    ​ខ្មោច​បំពេរ​កូន : តាម​ការពន្យល់​របស់​មនុស្ស​ចាស់ៗ ខ្មោច​បំពេរ​កូន គឺជា​ប្រភេទ​ខ្មោច​ដែល​សម្លាប់​ខ្លួនឯង​ក្នុងពេល​ដែលមាន​ផ្ទៃពោះ ដោយសារ​មូលហេតុ​អ្វីមួយ​។ ខ្មោច​បំពេរ​កូន​នេះ​តែងតែ​ចូលចិត្ត​ច្រៀង​បំពេរ​កូន​នៅលើ​ចុង​ដើមឈើ​នានា ដូច​ជាដើម​ពោធិ៍​ជាដើម​នៅតាម​ស្រុកភូមិ​នៅពេល​យប់​អា​ធ្រា​ត ។ ពេលដែល​អ្នក​ថ្មើរជើង​ឮ​សំលេង​បំពេរ​កូន​យ៉ាង​លន្លង់លន្លោច នោះ​ព្រលឹង​របស់គេ​នៅលើ​ចុង​សក់​ពុំខាន ព្រោះ​គួរ​ឲ្យ​ភ័យខ្លាច​ជា​អនេគកប្ប​កា​។​
​សព្វថ្ងៃនេះ​ដោយសារ​ទំនើបកម្ម ជាពិសេស​វត្តមាន​រប​ស់​អគ្គិសនី​ពួកគេ​ក៏បាន​ចាក​ចេញពី​រាជធានី​ភ្នំពេញ​ទៅកាន់​ជាយក្រុង​វិញ​។​
-​    ​ខ្មោច​ចេកជ្វា : នេះ​ជា​ព្រលឹង​ខ្មោច​ដែល​សណ្ឋិត​នៅ​ដើម​ចេកជ្វា​។ ជាទូទៅ​កន្លែង​ណា​មាន​ដើម​ចេក​ប្រភេទ​នេះ​ដុះ​កន្លែង​នោះ តែងតែមាន​ខ្មោច​ចេកជ្វា​ទាំង​ពីរភេទ​រស់នៅ តែ​ភាគច្រើន​មាន​ខ្មោច​ស្រី​ច្រើនជាង​ខ្មោច​បុរស​។​
​នៅក្នុង​រឿងព្រេង​និទាន យើង​ដឹងថា ខ្មោច​ចេកជ្វា​មាន​រូបរាង​ឆោម​ល្អ​គួរ​ឲ្យ​ស្រឡាញ់​បេតី​ណាស់ ហើយ​ជា​មូលហេតុ​ដែល​គេ​អាច​ស្លាប់​ដោយ​ឈ្លក់​វង្វេង​និង​សម្រស់​វា ដូច្នេះហើយ យើង​សង្កេតឃើញថា អ្នកស្រុក​ជាច្រើន​មិន​ដាំ​ដើម​ចេកជ្វា​នៅតាម​ផ្ទះ​របស់គេ​ឡើយ ព្រោះ​គេ​ខ្លាច​ខ្មោចលង​។​
-​    ​ខ្មោច​ទឹក : ជនជាតិខ្មែរ ជឿថា​មនុស្ស​ដែល​លង់ទឹក​ស្លាប់​ដោយ​ប្រកា​ណាមួយ និង​ក្លាយជា​ខ្មោច​ទឹក ដែល​រមែងតែងតែ​ឆក់​ឱកាស​ផ្តាច់ជីវិត​បុគ្គល​ណា​ដែល​ហែល​ទឹក​នៅ​ទីកន្លែង​របស់​វា​។ បើ​និយាយ​ម្យ៉ាងទៀត​ពួកគេ​ក៏​ដូច​ពពួក​ខ្មោចតៃហោង មិនអាច​និង​ចាប់ជាតិ​ឡើងវិញ​បាន លុះត្រាតែ​ចាប់​ឆក់​ជីវិត​របស់​មនុស្ស​ណាមួយ​បាន​ជាមុនសិន បើ​ពុំ​ដូច្នេះ​ទេ វា​គ្រាន់តែ​បានក្លាយ​ទៅជា​ជើងកប​នៅចាំ​ថែរក្សា​កន្លែង​វា​លង់ទឹក​ស្លាប់​តែប៉ុណ្ណោះ​។ រាងកាយ​ខ្មោច​ទឹក​មាន​សភាព​ញ័រញាក់ ស្លាំង​ស្លេក ហើយ​នៅ​ត្រាំ​តែ​ក្នុង​ទឹក មិនអាច​ឡើងលើ​ដីគោក​បាន​ទេ​។​
​សូម​រំលឹកថា មាន​រឿងរ៉ាវ​ជាច្រើន​ទាក់ទង​និង​ខ្មោច​ទឹក ហើយ​អ្វី​បែបនេះ​ភាគច្រើន​កើតមានឡើង​ចំពោះ​អ្នក​ដែល​រស់​តាម​មាត់ទន្លេ​។ ជាក់ស្តែង ដូចជា​មានរឿង​និទាន​មួយ​ជា​ឧទាហរណ៍​ស្រាប់ ’​មានគ្រួសារ​មួយ​ដែល​រស់នៅ​តាម​ដង​ទន្លេ គ្រួសារ​នោះ​មានកូន​បួន​នាក់ ហើយ​កូនពៅ​របស់គាត់​មាន​អាយុ ១០​ឆ្នាំ វា​ចូលចិត្ត​ទៅលេង​ក្បែរ​ទឹក​ណាស់​។ ប៉ុន្តែ​កាលពី​ឆ្នាំមុន គឺមាន​កូនក្មេង​អាយុ ១២ ឆ្នាំ ជា​កូន​របស់​អ្នកភូមិ​ដែល​រស់​នៅតាម​ទន្លេ​នោះ​ដែល​បាន​ស្លាប់​ដោយសារ​លង់ទឹក​។ បន្ទាប់ពីនោះ គឺ​ខ្មោច​ក្មេងប្រុស​ម្នាក់​នោះ​ឧស្សាហ៍​មក​បបួល​ចាន់​ទៅ​ងូតទឹក​លេង​ជាមួយគ្នា និង​ប្រលែង​គ្នា​លេង បងប្រុស​ចាន់​ក៏​ឃើញ​ដែរ តែ​វា​មិនបាន​យកចិត្តទុកដាក់​ថា​ក្មេង​នោះ​ស្លាប់​កាលពី​ឆ្នាំមុន​។ ចំពោះ​ខ្មោច​នោះ វា​ស្លាប់​នៅក្នុង​ទឹកតែ​ម្នាក់ឯង ដោយ​អត់​គ្នា​លេង​ជាមួយ​ក៏​អផ្សុក ថ្ងៃមួយ​វា​បបួល​ចាន់​ទៅលេង​ជាមួយគ្នា នៅពេល​ទៅលេង​នោះ គឺមាន​ក្មេងៗ​ច្រើនណាស់ ប៉ុន្តែ​គ្រាន់តែ​ភ្លាមនោះ​ខ្មោច​ទឹក​នោះបាន​អូស​ចាន់​ទៅ​កណ្តាលទន្លេ ចាន់​ក៏បាន​ហៅ​ឲ្យ​ក្មេងៗ​នោះ​ជួយ​ដែរ ប៉ុន្តែ​ពុំមាន​អ្នកណា​អាចជួយ​បានទេ ព្រោះ​វា​ហូរ​ខ្លាំងពេក​។ ខ្មោច​ទឹក​នោះ​ក៏បាន​ជ្រមុជ​ចាន់​ចូលក្នុង​ទឹក​ឲ្យ​ផុតដង្ហើម​ស្លាប់​។​
​យ៉ាងណាមិញ ជាទូទៅ​ខ្មោច​ណា​ដែល​ស្លាប់​ទៅធ្វើបាប​គេ គឺគេ​តែងតែ​សែនពែ​ឲ្យ​វា​ស៊ី ហើយ​ឧបកិច្ច​ឲ្យ​វា​ចូល​ស៊ីក្នុង​ទូក រួចហើយ​ច្រាន​ទូក​នោះ​ទៅ​កណ្តាលទន្លេ​តែម្តង ខ្មោច​ដែល​ស៊ី​ពែ​ក្នុង​ទូកក៏​រសាត់​ទៅតាម​ទឹក​បាត់ទៅ​ដែរ។ និយាយ​ពី​អា​ដួងបងប្រុស​ចាន់​វិញ ដែលមាន​អាយុ ១៣​ឆ្នាំ ​វា​បាន​ទៅលេង​ក្បែ​មាត់ទន្លេ ក៏បាន​ឃើញ​ទូក​ខ្មោច តែ​វា​ពុំ​ដឹងថា​ទូក​ខ្មោច​នោះទេ វា​ក៏បាន​យកមក​វាយ​លេង​ខ្ទេចខ្ទី​អស់​ទៅ ពេលទៅដល់​ផ្ទះ​វិញ វា​ចាប់ផ្តើម​ឈឺក្បាល រួច​តាំង​គ្រុនក្តៅ រួចមក​ស្រែក​មមើរ​មមាយ​ស្រែក​ឡើង​ថា : ខ្ញុំ​អត់​ទៅ​ទេ​! ខ្ញុំ​ថា​លេង​ទេ​! កុំ​យក​ខ្ញុំ​ទៅជា​មួយ​អី​! ឮដូច្នេះ ម្តាយ​របស់​អា​ដួង ក៏​ទៅ​សួរ​ពួកក្មេងៗ​ថា កាលពី​ថ្ងៃនោះ​បាននាំគ្នា​ទៅលេង​អ្វីខ្លះ​? ពួកក្មេងៗ​ក៏បាន​រៀបរាប់​ប្រាប់​ទាំងអស់​តាម​ដំណើររឿង ពេល​ស្តាប់​ហើយ​ម្តាយ​របស់​ដួង​មុខ​យ៉ាង​ស្លាំង ហើយ​គាត់​ក៏​និមន្ត​លោក​សូត្រមន្ត​រំដោះគ្រោះ សូត្រ​រហូតទល់​ភ្លឺ​ក៏​មិន​បាត់ លុះ​ស្អែក​ឡើង​វា​បាន​ស្លាប់ទៅ​។ ក្នុង​មួយឆ្នាំ​នោះ គ្រួសារ​នោះ​ស្លាប់​អស់​កូនប្រុស​២​នាក់​”
-​    ​ជំនឿ​លើ​អាប : ក្នុងសង្គម​ខ្មែរ​នរណា​ក៏​ដឹង​ដែរ​ថា អាប​គឺជា​មនុស្ស​ស្រី ដែល​គេ​ជឿថា បាន​រៀន​សិល្ប៍​មន្ត​ស្នេហ៍ ឬ​ស្នេហ៍មុខ​។ ដោយ​ឥទ្ធិពល​នៃ​មន្ត​ស្នេហ៍​នេះហើយ ទើប​ស្ត្រី​នោះ​មាន​ឫទ្ធិ​អំណាច​គួរ​ឲ្យ​ព្រឺព្រួច​ណាស់ ដោយ​ព្រលឹង​របស់គាត់ អាចមក​សណ្ឋិត​ក្នុង​ខ្លួន​របស់​មនុស្ស​ដទៃ ពេលដែល​មានការ​ថ្នឹង​ថ្នាក់​ម្តងៗ ធ្វើ​ឲ្យ​គេ​ចុកពោះ​រហូតដល់​បាត់​បង់ជីវិត​ក៏សឹងមាន​។​

​រូប​អាប​ចេញពី​សុធា អ្នកភូមិ​អន្លង់​ក្ងាន​ជ្រួលច្របល់​ថា មាន​អាប រាតត្បាត​ពេលយប់ៗ ឥន្ទ្រ​ទេវី លេខ​១៥៤, មិថុនា ២០០៤​

​    ​ជាទូទៅ គេ​កត់សម្គាល់ថា នៅពេល​វេលាយប់ ព្រលឹង​អាប​ដែល​ប្រថាប់​ក្នុង​ខ្លួន​​មនុស្សបាន​ចេញទៅ​រកស៊ី ហើយ​ក្នុង​ខណៈនោះ ក្បាល​ត្រូវ​ដកចេញ​ពី​ដងខ្លួន ហោះហើរ​រកស៊ី (​គ្រឿង​ចំណី​ចំអាប ដូចជា គំនរ​ឈាម ឬ​កូន​ក្អាត់ កង្កែប ហ៊ីង​ជាដើម​) ក្រោមរូបភាព​ជា​ក្បាល​មួយ មាន​ពោះវៀន​ភ្ជាប់​មក​ផង ដែល​ដក​ចេញពី​ខ្លួន ហើយ​មាន​ពណ៌​ខៀវ ភ្លឺ​ជាង​អំពិលអំពែក​។ មុន​ថ្ងៃ​រះ​បន្តិច ឬ​ព្រឹក​ឡើង ទើប​ក្បាល​វិល​ចូលក្នុង​ដងខ្លួន​វិញ​។​
​    ​អាប​ដែលជា​សភាវៈ​អាក្រក់ ដែល​គ្រូ​អាប​សេប​មន្តអាគម ហើយ​ស្រាស​បន្លា​ជុំវិញ​គំនរ​ឈាម ដើម្បី​ការពារ​អាប​មក​បៀតបៀន​។ បើ​ខ្លួន​អាប​ស្លាប់ មនុស្ស​ជាប់​អំពើ​ក៏​អាច​ស្លាប់​ដែរ ដូច្នេះ​គេ​សម្លាប់​អាប​ក្នុងន័យ​ឧបកិច្ច​ទៅវិញ​។ គេ​ដេញ​អាប​ចេញពី​ខ្លួន​តាមរយៈ​សំដី​អ្នក​ជម្ងឺ គ្រូ​អាប​ទុក​ឲ្យ​គេ​មានជីវិត​រស់នៅ​។​
​    ​​ការជឿ​លើ​ធ្មប់​អាប មាននៅក្នុងប្រទេស​មួយចំនួន​ដូចជា នៅ​ប្រទេស​ម៉ាឡេស៊ី ដោយ​ជនជាតិ​ដែល​ស្ថិតក្នុង​អម្បូរ​មន​-​ខ្មែរ នៅក្នុង​ប្រទេស​កម្ពុជា នៅ​ឡាវ និង​នៅ​ប្រទេស​ថៃ​បច្ចុប្បន្ន ជាពិសេស​នៅ​កន្លែង​ដែលមាន​សហគមន៍​ខ្មែរ​រស់នៅ ដែលជា​ចរន្ត​វប្បធម៌​ប្រកបដោយ​លក្ខណៈ​ជី​វច​ល​និយម បង្ហាញ​នូវ​ចំណាស់​របស់​ជំនឿ​នេះ​។ ដោយ​សារភាព​ឯកភាព​នៃ​ជំនឿ​ប្រពៃណី ដែល​ឆ្លុះបញ្ចាំង​តាមរយៈ​អក្សរសាស្ត្រ​របស់​អ្នកស្រុក យើង​អាច​បញ្ជាក់​ម្យ៉ាង​ទៀតថា ជំនឿ​លើ​អាប ធ្មប់ ដែល​បាន​ប្រសូត្រ​ចេញពី​ខឿនវប្បធម៌​មន​-​ខ្មែរ នា​សម័យ​ប្រវត្តិសាស្ត្រ នៅតែ​រក្សា​នូវ​ឫទ្ធានុភាព​របស់ខ្លួន​ដដែល ជាពិសេស​តាម​ជនបទ​ដែល​រហូតដល់​ពេលបច្ចុប្បន្ន​នៅតែ​ដាក់​តម្លៃ ឬ​រាប់អាន​។​
​    ​បញ្ហា​អាបដែលរៀបរាប់​ខាងលើនេះ គ្រាន់តែ​ការកត់សម្គាល់​ដោយ​ត្រួសៗ​តែប៉ុណ្ណោះ​។ គប្បី​ត្រូវធ្វើ​ការស្រាវជ្រាវ​ឲ្យ​បាន​ស៊ីជម្រៅ​ចំពោះ​បញ្ហា​ជំនឿ​លើ​អាប ដោយ​ពង្រីក​ការសិក្សា​ស្រាវជ្រាវ នៅតំបន់​នានា​ទាំងឡាយ​នៃ​កោះ​ស៊ូ​ម៉ា​ត្រា (​ជ្រោយ​មល​យូ​) និង​នៅ​ឥណ្ឌូណេស៊ី​។ ព្រោះថា ពួកគេ​ក៏មាន​ជំនឿ​ដូច​មនុស្ស​ខ្មែរ​ដែរ ហើយ​ជំនឿ​ខាងលើនេះ ត្រូវបាន​កត់ត្រា​ជា​លាយលក្ខណ៍អក្សរ ឬ​សំណេរ​ដៃ​ចាប់តាំងពី​មុន​វប្បធម៌​មូស្លឹ​ម និង​តាមរយៈ​រឿងនិទាន​មួយចំនួន គួរ​ឲ្យ​ចាប់អារម្មណ៍​ជា​ពន់ពេក​ណាស់​។​
​    ​សូម​រំលឹក​ផងដែរ​ថា សព្វថ្ងៃនេះ ជំនឿ​លើ​អាប​បាន​បន្តស្ថិតនៅ​ក្នុង​ភូមិភាគ​អាស៊ីអាគ្នេយ៍ ទោះបីជា​យើង​ស្ថិតក្នុង​សម័យ​ទំនើប ដែលជា​សម័យ​មាន​វិទ្យាសាស្ត្រ​ដ៏​ជឿនលឿន និង​សម្បូរបែប​ក៏ដោយ​។ ​នេះ​ជា​អ្វីមួយ​ដែល​ត្រូវបាន​គូសបញ្ជាក់​តាមរយៈ​ខ្សែភាពយន្ត​មួយចំនួន ដែល​គេ​បញ្ចាំង​នៅក្នុង​រាជធានី​ភ្នំពេញ​យើង​។ ឆ្លៀតឱកាស​នេះ យើង​សូម​សំដែង​នូវ​អំណរគុណ​ដ៏​ជ្រាលជ្រៅ​បំផុត ចំពោះ​លោក​សិ​ង្គ​គា ដែល​បាន​ផ្តល់ជូន​យើង​នូវ​ព័ត៌មាន​ដែល​ពាក់ព័ន្ធ​អំពី​ជំនឿ​ងងឹត​ទាំង​ប៉ុន្មាន​ខាងលើនេះ​៕

ប្រភពៈ Cambodia Express News

នាគដេក
ព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង លេខទូរស័ព្ទ 086830262 (៨-១១ព្រឹក & ១-៥ល្ងាច) ឬ អ៊ីម៉ែល paper.khmer@gmail.com និង តាមរយៈទំព័រហ្វេសប៊ុកខ្មែរភែបភើ https://www.facebook.com/khmerpaper
http://khmerpaper.com
Top