អ្នកកំពុងនៅទីតាំង
ទំព័រដើម > ចំនេះដឹងទូទៅ > រឿង១៣ យ៉ាងដែល ថ្នាំដុះធ្មេញអាចជួយបាន តែអ្នកប្រហែលជាមិនធ្លាប់ដឹង

រឿង១៣ យ៉ាងដែល ថ្នាំដុះធ្មេញអាចជួយបាន តែអ្នកប្រហែលជាមិនធ្លាប់ដឹង

មិនត្រឹមតែអាចជួយសម្អាតធ្មេញឲ្យសស្អាត និងមានក្លិនមាត់ស្រស់ថ្លានោះទេ ថ្នាំដុះធ្មេញគឺជាវត្ថុប្រើប្រាស់ ដ៏មានប្រយោជន៍ សម្រាប់បំរើការងារទូទៅមួយចំនួនទៀត ក្នុងជីវភាពប្រចាំថ្ងៃរបស់អ្នក ដោយអ្នកមិនបានដឹងខ្លួន។ រឿងមួយចំនួន ខាងក្រោមនេះ ប្រហែលជាចំលែកបន្តិចសម្រាប់អ្នក តែវាពិតជាដំណើរការពិតមែន។

នៅចាំអីទៀត តោះទៅមើលទាំងអស់គ្នា៖

ថ្នាំដុះធ្មេញអាចធ្វើឲ្យ គ្រឿងអលង្ការភ្លឺសស្អាត ដោយគ្រាន់តែយកថ្នាំដុះធ្មេញទៅត្រដុះលើវត្ថុនោះ រួចលាងទឹកសម្អាតជាការស្រេច។

ថ្នាំដុះធ្មេញអាចជួយឲ្យចង្កៀងឡាន ម៉ូតូដែល សឹករិចរឹលឲ្យភ្លឺច្បាស់ និងថ្លាល្អ ។

ថ្នាំដុះធ្មេញអាចសម្អាតជាតកខ្វក់ដែលមានលើ ព្យាណូ ដែលកើតឡើងដោយសារការស្រអាប់ បន្ទាប់ពីប្រលាក់ស្នាមម្រាបដៃរបស់អ្នក។ អ្នកអាចច្របាច់ថ្នាំដុះធ្មេញដាក់លើកន្លែងដៃ រួចយកមកជូតថ្មមៗលើវា នោះអ្នកនឹងបានឃើញប្រសិទ្ធភាពគួរឲ្យភ្ញាក់ផ្អើរ។


ស្បែកជើងពណ៌សដែលកាន់ក្អែរ ឬស្នឹម អាចកំចាត់បានដោយប្រើប្រាស់ថ្នាំដុះធ្មេញ ដោយគ្រាន់តែយកវាទៅត្រដុះនឹងស្បែកជើង ដោយប្រើប្រាស់ច្រាស់ដុះធ្មេញ ប៉ុណ្ណោះ។


អ្នកអាចកំចាត់ស្នាប្រឡាក់ដែលជាប់នឹងក្តាបន្ទះឈើ បានយ៉ាងងាយ ដោយមិនចាំបាច់ប្រើប្រាស់ សារធាតុគីមីនោះឡើយ។

ថ្នាំដុះធ្មេញក៏មានមុខងារពិសេសមួយផងដែរ ក្នុងការកំចាត់ស្នាមប្រឡាក់ខ្លាំងនៅលើខោអាវ ដូចជាប្រលាក់ក្រែមជាដើម ដោយគ្រាន់តែយកវាមកជូតជាមួយថ្នាំដុះធ្មេញ រួចសឹមយកទៅបោក។

ថ្នាំដុះធ្មេញអាចជួយលាងសម្អាតជាតិដែកដែលច្រែសចាប់ ឲ្យភ្លឺថាដូចថ្មី។

ថ្នាំដុះធ្មេញក៏ អាចយកទៅប្រើប្រាស់ដើម្បី លាងសម្អាតស្រ្គីន ទូរសព្ទ័ដែលស្រអាប់ខ្លាំង ឲ្យថ្មីឡើងវិញផងដែរ។

ថ្នាំដុះធ្មេញត្រូវបានគេ យកទៅធ្វើជាគ្រឿងសំអាង ដើម្បីលាងសំអាតក្រចក មុននឹងលាប ដោយមិនគួរឲ្យជឿ។

១០ ថ្នាំដុះធ្មេញអាចជួយកំចាត់ក្លិនឆ្អេះឆ្អាបបាន យ៉ាងមានប្រសិទ្ធភាពខ្ពស់៕

ប្រភពៈ BirghtSide | ប្រែលសម្រួលៈ Khmer Paper

នាគដេក
ព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង លេខទូរស័ព្ទ 086830262 (៨-១១ព្រឹក & ១-៥ល្ងាច) ឬ អ៊ីម៉ែល paper.khmer@gmail.com និង តាមរយៈទំព័រហ្វេសប៊ុកខ្មែរភែបភើ https://www.facebook.com/khmerpaper
http://khmerpaper.com
Top