អ្នកកំពុងនៅទីតាំង
ទំព័រដើម > ចំនេះដឹងទូទៅ > អាថិកំបាំងទាំង២៧ ដែលកើតឡើងនៅក្នុងរាង្គកាយ របស់អ្នកតែ អ្នកមិនធ្លាប់ដឹង

អាថិកំបាំងទាំង២៧ ដែលកើតឡើងនៅក្នុងរាង្គកាយ របស់អ្នកតែ អ្នកមិនធ្លាប់ដឹង

ក្រុមអ្នកវិទ្យាសាស្ត្រមួយក្រុម បានប្រមែរប្រមូល ពត៌មានដែលពួកគេបានធ្វើការស្រាវជ្រាវ ទាក់ទងប្រតិកម្មផ្សេងៗ ដែលកើតមាននៅក្នុងខ្លួនរបស់មនុស្ស តែមនុស្សខ្លួនឯងពុំបានដឹងខ្លួននោះទេ។ ខាងក្រោមនេះ ជាអាថិកំបាំងទាំង ៤០យ៉ាង ដែល Khmer Paper សូមលើកយកមកបង្ហាញដូចតទៅ៖

ខួលក្បាលរបស់មនុស្ស ដំណើរការ នៅពេលយប់ បានល្អជាងនៅពេលថ្ងៃ តែអ្នកវិទ្យាសាស្រ្ត​ ពុំទាន់រកឃើញរបបគំហើញពីមូលហេតុនេះនៅឡើយទេ។

រោមមុខ ដុះលឿនជាង សក់ នឹងរោមដ៏ទៃទៀតដែលដុះនៅលើរាង្គកាយមនុស្ស។

 ក្រចកនៅលើម្រាមដៃកណ្តាលដុះលឿនជាងក្រចកដៃផ្សេងទៀត។

 ក្រចកដៃដុះលឿនជាងក្រចកជើងជិតបួនដង។

 អាស៊ីតក្នុងក្រពះរបស់អ្នកគឺខ្លាំងគ្រប់គ្រាន់ដើម្បីរំលាយជាតិស័ង្កសី។ វាមិនបំផ្លាញក្រពះដោយសារតែស្រទាប់កោសិការ របស់ក្រពះដុះលឿន រហូតអាស៊ីតមិនអាចកាត់វាបាន។

បេះដូងរបស់មនុស្សស្រី លោតលឿនជាងមនុស្សប្រុស។

ស្រ្តីព្រិចភ្នែក ច្រើនជាងបុរសពីរដង។

ពេកកើតមកភ្លាម នារីមានក្លិនខ្លួនល្អជាងមនុស្សប្រុស ហើយ នៅតែរក្សាបានក្លិនល្អរបស់ដល់ស្លាប់។

បុរសអាចសម្រកទម្ងន់បានលឿនជាងមនុស្សស្រី។

១០ ក្នុងខ្លួនមនុស្សប្រុសមានឈាម 6.8លីត្រ រីឯ មនុស្សស្រីមាន ឈាម​5 លីត្រ។

១១ ក្នុងអំឡុងពេលនៃជីវិតរបស់អ្នក ក្រពេញទឹកមាត់របស់ អ្នកនឹងផលិតទឹកមាត់ឱ្យបានគ្រប់គ្រាន់ដើម្បីបំពេញអាងហែលទឹកពីរ។

១២ បន្ទាប់ពីញាំុអាហារច្រើន ត្រចៀករបស់អ្នកនឹង ស្តាប់មិនសូវលឺ។

១៣​ មនុស្សគ្រប់គ្នាមានក្លិនខ្លួនផ្សេងគ្នា មានក្រយ៉ៅដៃខុសគ្នា និងក្រយ៉ៅអណ្ដាតផ្សេងគ្នា។

១៤ ចាប់ពៅអាយុ៦០ឆ្នាំទៅ អ្នកនឹងបាត់បង់រសវិញាណ ហើយញាាំុអ្វីពុំសូវដឹងរសជាតិនោះទេ។

១៥ ទំហំភ្នែករបស់អ្នក នឹងមិនប្រែលប្រួលចាប់តាំងពី ពេលដែលអ្នកកើត ប៉ុន្តែច្រមុះនិងត្រចៀករបស់អ្នកពុំបានឈប់លូតលាស់ឡើយ។

១៦ នៅពេលព្រឹក​ និងពេលល្ងាច អ្នកនឹងកើនកំពស់ ១សង់ទីមែត្រ។

១៧ សាច់ដុំដែលរឹងមាំជាងគេក្នុងរាង្គកាយរបស់អ្នក គឺ អណ្ដាត។

១៨ ឆ្អឹងដែលរឹងជាងគេ ក្នុងរាង្គកាយរបស់អ្នក គឺឆ្អឹងថ្គាម។

១៩ បើបូកឆ្អឹងដៃនិង ឆ្អឹងជើងរបស់អ្នក វាស្មើរនឹង ពាក់កណ្ដាលឆ្អឹងទាំងអស់ ក្នុងខ្លួនរបស់អ្នក។

២០ ប្រហែលជា ៣២ លានបាក់តេរី ដែលបានកំពុងរស់នៅលើស្បែក របស់អ្នក ប៉ុន្តែវាពុំបានយាយីដល់ សុខភាពរបស់អ្នកនោះទេ តែបាក់តេរីខ្លះទៀត វាជួយដល់រាង្គកាយមនុស្សវិញក៏មាន។​

២១ ស្បែកដែលរលាត់ នឹងដុះឡើងវិញក្នុងរយៈពេល ២៧ថ្ងៃ។

២២ បីរយលានកោសិការ បានងាប់ក្នុងរយៈពេល រៀងរាល់១នាទី ហើយជារៀងរាល់ថ្ងៃ រាង្គកាយមនុស្សផលិតកោសិការមកជំនួសវិញ។

២៣ ទារកដែលកើតមកភ្លាមពុំអាច មើលឃើញនោះទេ គេអាចមើលឃើញតែពត៌ស និងខ្មៅប៉ុណ្ណោះ។
២៤  ផ្នែកដែលពុំមានសរសៃរឈាមរត់កាត់ គឺកញ្ចក់ភ្នែករបស់អ្នក ដោយសារតែ វាទទួលអុកស៊ីសែនដោយផ្ទាល់ពីខ្យល់។

២៥ មនុស្សអាចរស់នៅបាន ២០ថ្ងៃដោយ អត់អាហារ តែមិនអាច រស់លើសពី៣ថ្ងៃដោយអត់ទឹកបានទេ។

២៦ អ្នកពុំអាចសម្លាប់ខ្លួនរបស់អ្នកដោយការ ច្របាច់កខ្លួនឯងនោះទេ។

២៧ អ្នកគ្រប់គ្នា មានភ្នែកមួយដែល អាចមើលឃើញច្បាស់ ឯងម្ខាងទៀតពុំសូវច្បាស់។

ប្រភព៖ bamail

 

នាគដេក
ព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង លេខទូរស័ព្ទ 086830262 (៨-១១ព្រឹក & ១-៥ល្ងាច) ឬ អ៊ីម៉ែល paper.khmer@gmail.com និង តាមរយៈទំព័រហ្វេសប៊ុកខ្មែរភែបភើ https://www.facebook.com/khmerpaper
http://khmerpaper.com
Top