អ្នកកំពុងនៅទីតាំង
ទំព័រដើម > ពាក្យស្លោកបុគ្គលល្បីៗ > ៩ ឃ្លាពីប្រធានាធិបតីក្រជាងគេបំផុតក្នុងលោក José Mujica អានហេីយពិតជារកពាក្យសរសេីរមិនចេញ ចង់ស្រក់ទឹកភ្នែក

៩ ឃ្លាពីប្រធានាធិបតីក្រជាងគេបំផុតក្នុងលោក José Mujica អានហេីយពិតជារកពាក្យសរសេីរមិនចេញ ចង់ស្រក់ទឹកភ្នែក

១. អ្នកក្រពិតប្រាកដ មិនមែនជាអ្នកដែលមានទ្រព្យសម្បត្តិតិចតួចនោះទេ ប៉ុន្តែជាអ្នកដែលចង់មានចង់បានខ្លាំងទេតើ។
២. គេហៅខ្ញុំថា «ប្រធានាធិបតីក្រជាងគេ» ក្នុងលោក ប៉ុន្តែខ្ញុំមិនដែលមានអារម្មណ៍ថាខ្លួនខ្ញុំក្រនោះឡើយ។ អ្នកដែលក្រីក្របំផុត មានតែអ្នកដែលធ្វើការ ហើយព្យាយាមធ្វើជីវិតខ្លួនឲ្យរស់នៅក្នុងភាពមានបាន ហើយបន្តចង់បានកាន់តែច្រើនថែមទៀត។
៣. សម្រាប់ខ្ញុំ អ្នកក្រមានន័យថា៖ អ្នកដែលចង់បានច្រើន។ ពីព្រោះថា បុគ្គលទាំងនោះត្រូវការរហូតមិនចេះស្កប់ស្កល់ឡើយ។
៤. ខ្ញុំជឿថា ជីវិត គឺជាការផ្សងព្រេងដ៏អស្ចារ្យបំផុត ហើយវានឹងមានប្រយោជន៍នៅពេលចាប់ផ្តើមម្តងហើយម្តងទៀត រហូតដល់២០ដង។
៥. គ្មានគ្រឿងញៀនក្នុងខ្លួន គឺជារឿងល្អបំផុត ហើយខ្ញុំរាប់បញ្ចូលទាំងស្រាបៀរ។ មានតែគ្រឿងញៀនមួយប្រភេទប៉ុណ្ណោះដែលល្អ នោះគឺ «ក្តីស្រលាញ់»។ ចូរបំភ្លេចរឿងគ្រប់យ៉ាង!
៦. សង្គមដែលពោរពេញដោយការអប់រំ គឺជាជម្រើសដ៏ល្អបំផុត ហើយវានឹងបង្កការលំបាកយ៉ាងខ្លាំងដល់ចេតនាបោកប្រាស់ របស់ជនពុករលួយ និងអ្នកបោកប្រាស់ផ្សេងទៀត។
៧. បើអ្នកចង់បានលុយ ចូរធ្វើជំនួញទៅ កុំចូលធ្វើនយោបាយ ពីព្រោះនយោបាយ គឺសម្រាប់បម្រើប្រជាជនប៉ុណ្ណោះ។
៨. ខ្ញុំមានរបៀបរស់នៅមួយ ហើយពេលខ្ញុំធ្វើជាប្រធានាធិបតីក៏មិនផ្លាស់ប្តូររបៀបរស់នៅនោះដែរ។ ខ្ញុំរកបានច្រើនជាងអ្វីដែលខ្ញុំត្រូវការ ទោះបីជាវាមិនគ្រប់សម្រាប់អ្នកដទៃក៏ដោយ។ សម្រាប់ខ្ញុំ នេះមិនមែនជាការលះបង់ ឬពលីកម្មអ្វីឡើយ ប៉ុន្តែវា គឺជាកាតព្វកិច្ច។
៩. ប្រធានាធិបតី គឺជាមន្រ្តីថ្នាក់ខ្ពស់បំផុតដែលត្រូវបានបោះឆ្នោតឲ្យទទួលខុសត្រូវតួនាទីរបស់ខ្លួន។ គាត់ មិនមែនជាស្តេច ហើយក៏មិនមែនជាអាទិទេពអ្វីនោះដែរ។ គាត់រិតតែមិនមែនជាគ្រូពេទ្យទេវតា ដែលចេះព្យាបាលគ្រប់រឿងនោះដែរ។ គាត់ គ្រាន់តែជាប្រជាជនធម្មតាដូចយើងដែរ។

នាគដេក
ព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង លេខទូរស័ព្ទ 086830262 (៨-១១ព្រឹក & ១-៥ល្ងាច) ឬ អ៊ីម៉ែល paper.khmer@gmail.com និង តាមរយៈទំព័រហ្វេសប៊ុកខ្មែរភែបភើ https://www.facebook.com/khmerpaper
http://khmerpaper.com
Top