អ្នកកំពុងនៅទីតាំង
ទំព័រដើម > ចំនេះដឹងទូទៅ > បើគ្មានចំណុចទាំង២នេះទេ អ្នកនឹងមិនអាចសម្រេចបាន អ្វីនៅក្នុងជីវិតឡើយ

បើគ្មានចំណុចទាំង២នេះទេ អ្នកនឹងមិនអាចសម្រេចបាន អ្វីនៅក្នុងជីវិតឡើយ

ក្នុងជីវិតរបស់មនុស្សយើង មានកត្តាជាច្រើនដែលអាចកំណត់បានថាតើអ្នកនឹងអាចទទួលបាននូវភាពជោគជ័យដែរឬមួយក៏អត់ទេនោះ ដែលកត្តាទាំងអស់នោះបូករួមដូចជា ការព្យាយាម ឬការចាប់យកឱកាសល្អៗជាដើម។ យ៉ាងណាប្រសិនបើអ្នកមិនមានចំណុចទាំង២ខាងក្រោមនេះទេ​ នោះវាមានភាគរយតិចតួចបំផុតសម្រាប់អ្នកក្នុងការសម្រេចបាននូវគោលដៅអ្វីមួយក្នុងជីវិត៖

១-ការតាំងចិត្ត៖ គ្មានអ្វីខ្លាំងជាងការតាំងចិត្តនោះទេ ហើយវាក៏ជាអ្វីដែលមនុស្សភាគច្រើនមើលរំលងនិងគ្មានសមត្ថភាពគ្រប់គ្រាន់ក្នុងការគ្រប់គ្រងផងដែរ។ អ្នកអាចសង្កេតមើលមនុស្សជុំវិញខ្លួន ចំពោះអ្នកណាដែលមានការតាំងចិត្តខ្ពស់ មនុស្សប្រភេទនេះជានិច្ចជាកាលតែងតែអាចសម្រេចគោលដៅបានយ៉ាងលឿន ដោយអ្នកមិនបានចាប់អារម្មណ៍ថែមទៀតផង។ ហើយវាក៏គ្មានវិធីសាស្ត្រអ្វីដែលអ្នកអាចប្រើប្រាស់បានក្នុងរៀនតាំងចិត្តនោះដែរ ព្រោះវាទាមទារឲ្យអ្នកស្គាល់ពីខ្លួនឯងឲ្យបានច្បាស់ជាមុនសិន។

២-មិនយកលេស៖ មនុស្សភាគច្រើនមិនសូវជាបានដឹងខ្លួននោះទេ ថាជានិច្ចជាកាលខ្លួនតែងតែយកលេសពីបញ្ហានេះបញ្ហានោះដែលកើតមានឡើងនៅក្នុងជីវិតរបស់ខ្លួន ជាជាងបន្ទោសទៅលើទំនួលខុសត្រូវរបស់ខ្លួនផ្ទាល់។ អ្នកគួរតែដកពេលខ្លះមកគិតអំពីខ្លួនឯងឲ្យបានច្រើន ហើយកាត់បន្ថយគិតពីមនុស្សឬកត្តាឯទៀតនៅក្នុងជីវិតទៅ។ អ្នកគួរតែយកពេលទំនេរមកសិក្សាពីខ្លួនឯង ធ្វើសកម្មភាពថ្មីដើម្បីស្វែងយល់ពីចំណង់ចំណូលចិត្តរបស់ខ្លួន និងធ្វើយ៉ាងណាធ្វើកិច្ចការនានាដោយមិនប្រើប្រាស់លេសនោះទេ។ បើមិនដូចច្នេះ អ្នកនឹងធ្លាប់ខ្លួនអស់មួយជីវិតតែម្ដងដោយនៅតែមិនភ្ញាក់ពីកំហុសដែលខ្លួនឯងបានសាងឡើងបែបនេះ៕

ផ្តល់សិទ្ធិដោយ៖ Khmer EDU

នាគដេក
ព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង លេខទូរស័ព្ទ 086830262 (៨-១១ព្រឹក & ១-៥ល្ងាច) ឬ អ៊ីម៉ែល paper.khmer@gmail.com និង តាមរយៈទំព័រហ្វេសប៊ុកខ្មែរភែបភើ https://www.facebook.com/khmerpaper
http://khmerpaper.com
Top