អ្នកកំពុងនៅទីតាំង
ទំព័រដើម > សង្គម > ទៀតហើយ!! សូមកុំពិសារទំនិញនិងភេសជ្ជះខាងក្រោមបើសិនជាលោកអ្នកមិនចង់ខូចសុខភាព

ទៀតហើយ!! សូមកុំពិសារទំនិញនិងភេសជ្ជះខាងក្រោមបើសិនជាលោកអ្នកមិនចង់ខូចសុខភាព

(កំពង់ធំ)៖ សូមហាមទិញទំនិញ ដែលខូចគុណភាពទាំងអស់គ្នា! មន្រ្តីសាខាកាំកុងត្រូលខេត្តកំពង់ធំ បានរកឃើញទំនិញប្រភេទចាហួយដូង ទឹកដោះគោ ភេសជ្ជៈប៉ូវកម្លាំង និងមីតុងយ៉ាំយ៉ាងច្រើន ដែលផលិត និងនាំចេញពីប្រទេសវៀតណាម-ថៃ ខូចគុណភាពត្រូវបានក្រុមអាជីវករ យកទៅដាក់លក់ នៅផ្សារស្រយ៉ូវ ជូនប្រជាពលរដ្ឋធ្វើឲ្យប៉ះពាល់សុខភាពយ៉ាងខ្លាំង។

ការរកឃើញទំនិញខូចគុណភាពទាំងនេះ បានធ្វើឡើងនៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៧នេះ មន្រ្តីសាខាកាំកុងត្រូលខេត្តកំពង់ធំ សហការជាមួយ មន្ទីរពាណិជ្ជកម្ម អាជ្ញាធរដែនដី បានបន្តចុះពិនិត្យ ផ្សព្វផ្សាយអំពីគុណភាព និងសុវត្ថិភាពម្ហូបអាហារនៅក្នុងផ្សារស្រយ៉ូវ ស្ថិតនៅភូមិពុកយុក សង្កាត់ស្រយូវ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ ដើម្បីចូលរួមលើកកម្ពស់សុខភាព និងសុវត្ថិភាពចំណីអាហារតាមការណែនាំពីថ្នាក់ដឹកនាំ។

មន្រ្តីកាំកុងត្រូលខេត្តកំពង់ធំ បានប្រាប់ភ្នាក់ងារពត៌មានថា «បន្ទាប់ពីចុះត្រួតពិនិត្យ យើងបានរកឃើញផលិតផលជាច្រើនដែលខូចគុណភាព ដូចជា ៖ ទី១-ចាហួយដូងម៉ាកThanh Binh ចំនួន១០៨កញ្ចប់ ផលិតនៅប្រទេសវៀតណាម ទី២-ទឹកដោះគោម៉ាក AD ចំណុះ១៣០ml ចំនួន៣៥ដប ចំណុះ២៥០ml ចំនួន១៦ដប ផលិតនៅប្រទេសថៃ ទី៣-ទឹកដោះគោម៉ាក Wahaha ចំណុះ២៨០ml ចំនួន២០ដប ផលិតនៅប្រទេសថៃ ទី៤-ភេសជ្ជៈប៉ូវកម្លាំងម៉ាក Conkia ចំណុះ២៧០ml ចំនួន១៥ដប ផលិតនៅក្នុងស្រុក ទី៥-ទឹកក្រូចម៉ាកកូកាកូឡាចំណុះ៣០០ml ចំនួន៧ដប ផលិតនៅប្រទេសថៃ ទី៦-តែប៉ៃតង ចំណុះ៣៥០ml ចំនួន១២ដប ផលិតនៅប្រទេសថៃ ទី៧-មីកំប៉ុងតុងយុំាងម៉ាម៉ា៥កំប៉ុង ផលិតនៅប្រទេសថៃ ទី៨-ទឹកក្រូចចម្រុះចំណុះ៦០០ml ចំនួន៤៥ដបផលិតក្នុងស្រុក និងទី៩-ទឹកក្រូចម៉ាកសុំារ៉ៃហ៍ ចំនួន៦៦កំប៉ុងផលិតក្នុងស្រុក»។

បើតាមមន្រ្តីកាំកុងត្រូល បន្ទាប់ពីរកឃើញទំនិញទាំងនេះខូចគុណភាព ក្រុមការងារទាំងអស់ បានបានធ្វើកំណត់ហេតុ និងដកហូតយកទៅដុតកម្ទេចចោលផងដែរ។

ឆ្លៀតឱកាសនោះដែរ ក្រុមកាងារក៏បានចែកផ្សាយនូវ រូបភាព Poster និងផ្សព្វផ្សាយដល់អាជីវករអ្នកលក់ដូរ និងអ្នកប្រើប្រាស់ឲ្យបានយល់ ដឹងអំពីផលវិបាកដែលបណ្តាលមកពី ការបរិភោគអាហារហួសកាលបរិច្ឆេទ ប្រើប្រាស់ និងការដាក់លាយបន្ថែមសារធាតុគីមី ហាមឃាត់ចូលក្នុងម្ហូបអាហារ។

ទន្ទឹមនឹងនេះក្រុមការងារបានណែនាំ ដល់អាជីវករឲ្យចៀសវៀង ក្នុងការប្រើប្រាស់សារធាតុគីមីបន្ថែម ទៅលើផលិតផលម្ហូបអាហារ ឬការកែច្នៃម្ហូបអាហារ ដែលធ្វើឲ្យមានគ្រោះថ្នាក់ដល់សុខភាព និងបានណែនាំអាជីវករឲ្យយល់ដឹងពីអនាម័យ ការរៀបចំទំនិញលក់ដូរ ឲ្យមានសណ្តាប់ធ្នាប់ទៅ តាមប្រភេទទំនិញហូបចុក និងទំនិញប្រើប្រាស់ផ្សេងៗ ដាក់ដាច់ដោយឡែកៗពីគ្នា ចៀសវៀងនូវការដាក់តាំងលក់ទំនិញហួសកាលបរិច្ឆេទប្រើប្រាស់ កំប៉ុងកំពិត ប៉ោង ច្រែះស៊ីស និងទំនិញដែលមានសារធាតុគីមីហាមឃាត់។ មន្រ្តីកាំកុងត្រូលសាខាខេត្តកំពង់ធំ បានបន្តថា «ការធ្វើបែបនេះ គឺជាផ្នែកមួយយ៉ាងសំខាន់ ក្នុងការជួយកាត់បន្ថយផលប៉ះពាល់ ដល់អ្នកប្រើប្រាស់ និងប្រជាពលរដ្ឋយើង»។

សូមបញ្ជាក់ថា ក្រោមការណែនាំពីសំណាក់លោក ម៉ក់ ពេជ្ជរិទ្ធ ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកកាំកុងត្រូល ក្រសួងពាណិជ្ជកម្ម សាខាកាំក្រុងត្រូលនៅទូទាំងប្រទេស បាន និងកំពុងបន្តយុទ្ធនាការ ចុះត្រួតពិនិត្យមើលទំនិញ ដែលដាក់តាំងលក់តាមផ្ទះ តាមទីផ្សារ ដើម្បីចូលរួមចំណែកលើការការពារសុវត្ថិភាពចំណីអាហារដល់ប្រជាពលរដ្ឋ៕

ប្រភពពី៖ Pageth

នាគដេក
ព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង លេខទូរស័ព្ទ 086830262 (៨-១១ព្រឹក & ១-៥ល្ងាច) ឬ អ៊ីម៉ែល paper.khmer@gmail.com និង តាមរយៈទំព័រហ្វេសប៊ុកខ្មែរភែបភើ https://www.facebook.com/khmerpaper
http://khmerpaper.com
Top