អ្នកកំពុងនៅទីតាំង
ទំព័រដើម > សង្គម > ពេលដឹងថាប្តីមានស្រី ប្រពន្ធចិត្តឆាវបានកាត់ប្រដាប់ភេទប្តីរបស់ខ្លួនចោលតែម្តង

ពេលដឹងថាប្តីមានស្រី ប្រពន្ធចិត្តឆាវបានកាត់ប្រដាប់ភេទប្តីរបស់ខ្លួនចោលតែម្តង

មានករណីដែលគួរហួសចិត្តមួយបានកើតឡើងខណះដែលមានប្រពន្ធចិត្តឆាវម្នាក់ហ៊ានលបកាត់ប្រដាប់ភេទបុរសដែលត្រូវជាប្តីរបស់ខ្លួនស្របពេលដែលបុរសនៅកំពុងគេងលក់នៅលើគ្រែក្នុងបន្ទប់គេងនៅពេលដែលនាងបានដឹងថាប្តីរបស់នាងបានលួចលាក់មានស្រីខាងក្រៅក្បត់នឹងនាង។ ជាលទ្ធផល បុរសរងគ្រោះដែលត្រូវជាប្តីរបស់នារីដៃដល់បានបញ្ជូនទៅមន្ទីពេទ្យភ្លាមៗបន្ទាប់ពីហេតុការណ៍បានកើតឡើង។ ក្នុងហេតុការណ៍នោះដែរប្រដាប់ភេទរបស់ជនរងគ្រោះគឺមិនបានកាតផ្តាច់នៅទេ ពោលគឺអាចអោយគ្រូពេទ្យដេរភ្ជាប់វិញបានហើយបន្តភាពជាបុរសពិតដូចធម្មតា

ប៉ុន្តែមានរឿងមួយដែលគួរឲ្យហួសចិត្តមួយទៀតនោះគឺជនដៃដល់ដែលត្រូវជាប្រពន្ធរបស់ជនរងគ្រោះផ្ទាល់នោះបានតាមទៅកាត់ប្រដាប់ភេទដដែលរបស់បុរសជាប្តីរហូតដាច់ជាស្ថាពរ ហើយបានក្រវែងចោលទៅតាមបង្អួចបាត់ទៅ។

 

ជនរងគ្រោះមានឈ្មោះថា Fan Lung មានអាយុ ៣១ ឆ្នាំ ដែលរស់នៅទីក្រុង Shangqiu ក្នុងខេត្ត Henan ប្រទេសចិន។ មូលហេតុដែលធ្វើអោយមានការបាយធ្លាយតំណឹងរឿងមានស្រីលួចលាក់ខាងក្រៅនោះ គឺដោយសារតែ ប្តីរបស់នាងបានលួចយកទូរសព្ទ័ដៃរបស់ស្ត្រីដែលជាប្រពន្ធដែម្បីធ្វើការផ្ញើសារទៅកាន់ស្រីកំណាន់របស់គេដែលមានឈ្មោះថា Zang Hung អាយុ ២១ ឆ្នាំ។​បុន្តែជារឿងសយ បុរសរូបនោះបានភ្លេចចាកចេញគណនីអ៊ីម៉េលរបស់ខ្លួនពីក្នុងទូរសព្ទ័នោះ ដែលបណ្តាលអោយប្រពន្ធរបសើខ្លួនឆែកឃើញនូវសារសំងាតមួយនោះដែលក្នុងសារនោះ គឺបានផ្ញើរចេញក្នុងន័យនិយាយពីស្នេហាលួចលាក់របស់ខ្លួន។​

ជនដៃដល់ដែលត្រូវជាប្រពន្ធជនរងគ្រោះនោះមានឈ្មោះថា Feng Long មានអាយុ ៣០ ឆ្នាំ។ បន្ទាប់ពីមានការបកស្រាយពីជនល្មើសដែលត្រូវជាប្រពន្ធរួចមក គឺដោយសារតែនាងចង់បានភាពឯករាជ្យទៅលើប្តីរបស់នាង ពោលគឺនាងមិនចង់អោយមាននណារម្នាក់មកដណ្តើមប្តីរបស់នាងនោះទេ។ វាគឺហាក់ដូចជារឿងមួយដែលគួរឲ្យអស់សំណើចមួចសម្រាប់ហេតុការណ៍មួយនេះ ប៉ន្តែទោះជាយ៉ាងណា នារីដែលជាជនល្មើសបានសម្ថកិច្ចរៀបចំសំណុំរឿងបញ្ជូនទៅតុលាការដើម្បីចាត់ការតាមផ្លូវច្បាប់។

នាគដេក
ព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង លេខទូរស័ព្ទ 086830262 (៨-១១ព្រឹក & ១-៥ល្ងាច) ឬ អ៊ីម៉ែល paper.khmer@gmail.com និង តាមរយៈទំព័រហ្វេសប៊ុកខ្មែរភែបភើ https://www.facebook.com/khmerpaper
http://khmerpaper.com
Top