អ្នកកំពុងនៅទីតាំង
ទំព័រដើម > សុខភាព​ & សម្រស់ > អ្នកគួជៀសវាងអាហារឆៅ ៣ ប្រភេទនេះបើមិនចង់មានបញ្ហាធ្ងន់ធ្ងដល់សុខភាពនោះទេ

អ្នកគួជៀសវាងអាហារឆៅ ៣ ប្រភេទនេះបើមិនចង់មានបញ្ហាធ្ងន់ធ្ងដល់សុខភាពនោះទេ

ជាទូទៅស្ទើរតែទាំងអស់នៃអាហារឆៅ អាចជាភ្នាក់ថារចម្លងបាក់តេរី ប្រសិនបើមិនបានឆ្លងកាត់ការចម្អិនអោយបានត្រឹមត្រូវ ដោយប្រើកម្តៅឲ្យបានគ្រប់គ្រាន់។ ជាក់ស្តែងដូចចាស៊ុត ប្រហុក គ្រឿងផ្អាប់ ត្រី បន្លែ និងសាច់ឆៅមួយចំនួនទៀតគឺសុទ្ធសឹងតែជាអាហារដែលមនុស្សទូទៅចូលចិត្តទទួលទានបំផុត ប៉ុន្តែអាហារទាំងនេះ សុទ្ធតែជាភ្នាក់ងារចម្លងបាក់តេរី ដែលអាចបង្កបញ្ហាសុខភាពជាច្រើន។ ខាងក្រោមនេះ ជាអាហារ៣ប្រភេទ ដែលអ្នកគួរអាចជៀសវាង៖

១. សាច់គោ

សាច់គោ ឬសាច់ក្រហមមួយចំនួន ដែលមិនបានចម្អិន ឬចម្អិនដោយមិនឆ្អិនសុទ្ធតែអាចចម្លងបាក់តេរីចូលទៅក្នុងប្រព័ន្ធរំលាយអាហារ បាក់តេរីប្រភេទនេះជាប្រភេទបាក់តេរី ប៉ារាសិត ដែលបង្កបញ្ហារលាកប្រពន្ធរំលាយអាហារនៅពេលដែលអ្នកទទួលទាន។

២.  ស៊ុតឆៅ ឬស៊ុតជ័រព្នៅ

ជាអាហារដែលពេញនិយមណាស់សម្រាប់បងប្អូនប្រជាពលរដ្ឋខ្មែរ​ក៏ដូចជាប្រជាជនទូទាំងពិភពលោក ព្រោះថាស៊ុតឆៅ ឬស៊ុតជ័រព្នៅ វាមានរសជាតិឆ្ងាញ់ ហើយអាចប៉ូវកម្លាំងទៀតផងព្រោះវាសម្បូរទៅដោយប្រូតេអ៊ីនខ្ពស់។ ប៉ុន្តែអ្នកជំនាញម្ហូបអាហារ James Rushing ព្រមានថាការទទួលទានអាហាបែបនេះមានគ្រោះថ្នាក់ណាស់សម្រាប់សុខភាព ជាពិសេសក្នុងរដូវក្តៅ ព្រោះស៊ុតអាចនឹងផ្ទុកនូវវីរុសជាច្រើនប្រភេទដូចជា វីរុសផ្តាសាយ រលាកបំពង់ករនឹង វីរុសផ្សិត។

៣.​ អយស្ទើ

អយស្ទើ ជាប្រភេទអាហារសមុទ្រមួយប្រភេទដែលមនុស្សភាគច្រើន ចូលចិត្តទទួលទានទាំងឆៅ ព្រោះវាមានរសជាតិឆ្ងាញ់ និងប៉ូវកម្លាំង។ បុន្តែប្រភេទអាហារសមុត្រគឺមានផ្ទុកមេរោកបារតម្យ៉ាងដែលកើតឡើងពីកំនរនៃសារធាតុថ្មនៅបាតសមុទ្រ ហើយមួយវីញទៀត វាអាចមានផ្ទុកពពួកសត្វល្អិតមួយចំនួនដូចជា អៀន ព្រូន ជាដើមដែលរស់នៅនៅក្នុងសមុទ្រហើយហេតុនេះហើយទើបបានជាបាក់តេរី និងមេរោគជាច្រើនមានឱកាសខ្ពស់ក្នុងការចម្លងទៅក្នុងខ្លួនមនុស្ស ហើយបង្កើតទៅជាជំងឺផ្សេងៗជាច្រើន៕

របស់អាហារដែលមានរសជាតិឆ្ងាញ់គឺជារបស់អាហារដែលអ្នកទាំងអស់គ្នាគួរតែប្រុងប្រយត្នបន្តិចព្រោះកុំដោយសារតែការស្រែកឃ្លានធ្វើអោយមានការប៉ះពាល់ដល់សុខភាពរបស់លោកអ្នក។

 

នាគដេក
ព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង លេខទូរស័ព្ទ 086830262 (៨-១១ព្រឹក & ១-៥ល្ងាច) ឬ អ៊ីម៉ែល paper.khmer@gmail.com និង តាមរយៈទំព័រហ្វេសប៊ុកខ្មែរភែបភើ https://www.facebook.com/khmerpaper
http://khmerpaper.com
Top