អ្នកកំពុងនៅទីតាំង
ទំព័រដើម > កីឡា > សម្តីពីរឃ្លា របស់គ្រូបង្វឹក ជម្រើសជាតិកម្ពុជា ស្តាប់ហើយទោះ អ្នកស្លាប់ក៏ចង់រស់ឡើងវិញ

សម្តីពីរឃ្លា របស់គ្រូបង្វឹក ជម្រើសជាតិកម្ពុជា ស្តាប់ហើយទោះ អ្នកស្លាប់ក៏ចង់រស់ឡើងវិញ

សហព័ន្ធ​បាល់ទាត់​កម្ពុជា ​(FFC)​ បាន​សម្រេច​តែង​តាំង​​លោក​ ឡេ​អូណាដូ ល្វីស​​ (Leonardo Vitorino) ដែល​ជា​អតីត​គ្រូ​បង្វឹក​ក្លឹប​កំពូល​ឡាវ Lanexang United សញ្ជាតិ​ប្រេស៊ីល​ជា​គ្រូ​បង្វឹក​ក្រុម​​បាល់ទាត់​ជម្រើស​ជាតិ​កម្ពុជា​​ថ្មី​ បន្ទាប់​ពី​លោក​គ្រូ​បង្វឹក​សញ្ជាតិ​កូរ៉េ​ខាង​ត្បូង​ Lee Tae Hoon ផុត​​កុងត្រា។

​ការ​តែង​តាំង​គ្រូ​បង្វឹក​ថ្មី​​នេះ​បាន​ធ្វើ​ឡើង​ក្នុងសន្និសីទ​សារព័ត៌មាន នា​រសៀល​ថ្ងៃ​ទី​២ ខែ​មីនា ឆ្នាំ​២០១៧​នេះ​នៅ​សណ្ឋាគារ​ភ្នំពេញ។ លោក ឡេអូណាដូ ទទួល​បាន​ជោគជ័យ​ក្នុង​ការ​ដឹក​នាំ​ក្រុម Lanexang United នៅ​ព្រឹត្តិការណ៍ Mekong Toyota Cup តាំង​ពី​វគ្គ​ជម្រុះ​រហូត​ឈ្នះ​ក្រុម​បឹងកេត​អង្គរ​នៅ​វគ្គ​​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ និង​ឈាន​ឡើង​ដល់​វគ្គ​ផ្តាច់​ព្រ័ត្រ​ថែម​ទៀត​ផង។

ក្រុមជម្រើសជាតិកម្ពុជា

ទោះប្បីជាលទ្ធផលមិនសមប្រកបនៅក្នុងការ ប្រកួត២ដងរួចមកហើយក៏ដោយ ក៏លោក  Leonardo Vitorino ពុំបានអស់សង្ឃឹមចំពោះក្រុមគោព្រៃកម្ពុជាឡើយ ហើយថែមទាំងបង្ហើបសម្តីពីរឃ្លាដូចខាងក្រោម៖

១, “ខ្ញុំ​ដឹង​ថា សមរភូមិ​ជីវិត​​គ្មានពាក្យ​ថាជ័យជម្នះ​រហូត​ទេ។ ខ្ញុំ​បាន​ត្រៀម​ខ្លួន​ទទួល​ទាំង​បរាជ័យ និង ជ័យជម្នះ តែ​ពេល​បរាជ័យ មិន​មែន​មាន​ន័យ​ថា ជាទី​បញ្ចប់​​សម្រាប់​ខ្ញុំ​ទេ​។ ផ្ទុយទៅវិញ អ្វី​សំខាន់សម្រាប់​ខ្ញុំ គឺ​បន្ត​ការ​ប្រយុទ្ធ”។

២, “ជ័យជម្នះ​ដ៏​លំបាក​បំផុត​ គឺ​ការ​ស្គាល់​ពី​បរាជ័យ។ មនុស្ស​បរាជ័យ​ដែល​មិន​បាក់​ទឹកចិត្ត ជា​អ្នក​ឈ្នះដ៏​ពិត​ប្រាកដ ពីព្រោះ​ពួកគេមាន​បេះដូង មាន​​ការ​លើក​ទឹកចិត្ត មាន​កិត្តិសព្ទ ដែល​នាំ​ទៅ​កាន់​អ្វីដែល​ពួកគេចង់បាន។ យើង​ត្រូវ​ស្វែង​យល់​ពី​ហេតុផល​បរាជ័យដើម្បី​ឈាន​ទៅ​កាន់​ជ័យ​ជម្នះ​”។

ទាំង​នេះ គឺ​ជាសារ​២​ម៉ាត់​ពី​លោក Leonardo Vitorino គ្រូ​បង្វឹក​ក្រុម​បាល់ទាត់​ជម្រើសជាតិ​កម្ពុជា ដែល​បាន​ថ្លែង​ក្រោយ​ចាញ់​ក្រុម​ជម្រើសជាតិ​ហ្សកដានី ​ក្នុង​វគ្គ​ជម្រុះ AFC Asian Cup 2019។

គ្រូ​បង្គោល​ជន​ជាតិ​ប្រេស៊ីល បាន​ថ្លែង​អំណរគុណ​ដល់​សម្ដេចតេជោ ហ៊ុន សែន និង អ្នកគាំទ្រ​ សម្រាប់​ការ​លើកទឹកចិត្ត​គ្រប់​ពេលវេលា​៕

ប្រភព៖ keiladaily

នាគដេក
ព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង លេខទូរស័ព្ទ 086830262 (៨-១១ព្រឹក & ១-៥ល្ងាច) ឬ អ៊ីម៉ែល paper.khmer@gmail.com និង តាមរយៈទំព័រហ្វេសប៊ុកខ្មែរភែបភើ https://www.facebook.com/khmerpaper
http://khmerpaper.com
Top