អ្នកកំពុងនៅទីតាំង
ទំព័រដើម > សុខភាព​ & សម្រស់ > ការពិត១២យ៉ាង អំពីផោម​ ដែលអ្នកពុំធ្លាប់ដឹង និងនឹកស្មានមិនដល់

ការពិត១២យ៉ាង អំពីផោម​ ដែលអ្នកពុំធ្លាប់ដឹង និងនឹកស្មានមិនដល់

លើលោកនេះ គ្នានរណាម្នាក់ចូលចិត្តហិតក្លិនផោម និងស្តាប់សម្លេងផោម នោះទេ។ ទោះប្បីជាផោមពុំបានទទួលការស្រឡាញ់ពីមនុស្សគ្រប់គ្នាក៏ដោយ ក៏ រាង្គកាយមនុស្សត្រូវការផោមជាចាំបាច់ ដោយសារផោមមានប្រយោជន៏ណាស់ ក្នុងការបញ្ចេញជាតិពុលផ្សេងៗ ចេញពីក្នុងខ្លួនមនុស្ស តាមរយៈរន្ធគូទមនុស្ស។

ខាងក្រោមនេះ ជាអាថិកំបាំងដែលលោកអ្នក ពុំដែលធ្លាប់ដឹងពីមុនមក៖

១ ផោមត្រូវបានគេដាក់ឈ្មោះជាភាសាអង់គ្លេសថា “Fart” នៅក្នុងឆ្នាំ ១៩៦២ ដោយមានន័យថា ខ្យល់ចេញពីរន្ធគូទ។

២ តាមការពិសោធន៍ បុរសផោមច្រើនជាងស្រ្តី។

៣ ជាមធ្យមមនុស្សផោម១៤ដង ក្នុងមួយថ្ងៃ តែអ្នកមិនបានចាប់អារម្មណ៍។

៤ ផោមអាចបំលាស់ទី 4 ម៉ែត្រ ក្នុងមួយវិនាទី។

៥ ខ្យល់តែភាយចេញពីការផោមរបស់អ្នក អាចសប់កូនបាល់បាន១។

៦ ផោមផ្ទុកទៅដោយមូលេគុល អ៊ីដ្រូសែន ដែលមានប្រយោជន៏ដល់ការកាត់បន្ថយ mitochondrial ដូច្នេះបើមាននរណាម្នាក់ផោម សូមអ្នកដកដង្ហើមឲ្យវែងៗ ដើម្បីស្រូបយកក្លិនទាំងនោះឲ្យបានច្រើន។

៧ ផោមមិនមែនជារឿងដែលគួរឲ្យរំខាននោះទេ ផ្ទុយទៅវិញវាជាការសម្រួលដល់ការងារប្រតិកម្មក្នុងខ្លួនអ្នកទៅវិញទេ ដូច្នេះបើសិនជាអ្នកពុំបានផោមសោះនោះ សូមទៅជួបគ្រូពេទ្យភា្លម។

៨ ផោមរបស់មនុស្សស្រីមានក្លិនល្អ និងមានប្រយោជន៍ជាងផោម របស់មនុស្សប្រុស។

៩ អ្នកផោមឭខ្លាំង ដោយសារសាច់ដុំរន្ធគូទរបស់គេមានលក្ខណៈចង្អៀត។

១០ មនុស្សគ្រប់គ្នាផោមនៅពេលយប់ ច្រើនជាងពេលថ្ងៃ ជាពិសេសពេលគេគេងលក់។

១១ ការញាំស្ករកៅស៊ូ ឬផឹកទឹកសូដា នឹងធ្វើឲ្យអ្នកកាន់តែ ផោមច្រើមឡើងៗ។

១២ សត្វដែលផោមច្រើនបំផុត គឺសត្វ សេះបង្កង់, សត្វអូដ្ឋ, សត្វគោ, ចៀម, សត្វដំរីនិងសត្វឆ្កែ…។

ប្រភព៖ non-stophealthy | ប្រែលសម្រួលនិងរក្សាសិទិ្ធដោយ KhmerPaper

នាគដេក
ព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង លេខទូរស័ព្ទ 086830262 (៨-១១ព្រឹក & ១-៥ល្ងាច) ឬ អ៊ីម៉ែល paper.khmer@gmail.com និង តាមរយៈទំព័រហ្វេសប៊ុកខ្មែរភែបភើ https://www.facebook.com/khmerpaper
http://khmerpaper.com
Top