អ្នកកំពុងនៅទីតាំង
ទំព័រដើម > ប្លែកៗ > ចង់អោយសង្សារស្រលាញ់កាន់តែខ្លាំងមានអីពិបាក គ្រាន់តែធ្វើតាមហ្នឹងទៅគឺបានសម្រេចហើយ

ចង់អោយសង្សារស្រលាញ់កាន់តែខ្លាំងមានអីពិបាក គ្រាន់តែធ្វើតាមហ្នឹងទៅគឺបានសម្រេចហើយ

«អូន​ស្រឡាញ់​បង​» ជា​​ពាក្យ​មួយ​សំខាន់​ហើយ​សម្រាប់​បញ្ជាក់​ក្ដី​ស្រឡាញ់​របស់​យើង​​ តែ​ការ​បង្ហាញ​កាយ​វិការ​ Sweet Sweet ឲ្យ​គ្នា​រាល់​ថ្ងៃ​ គឺ​​រឹត​តែ​​ប្រសើរ​ទៅ​ទៀត​ដើម្បី​រក្សា​ស្នេហា​ឲ្យ​នៅ​គង់វង្ស​។​ ខាង​ក្រោម​នេះ​ជា​កាយ​វិការ​មួយ​ចំនួន​ស្រី​ៗ​អាច​ធ្វើ​ដាក់​សង្សារ​ដើម្បី​បញ្ជាក់​ក្ដី​ស្រឡាញ់​បាន៖

១. ​ស្ដាប់​ដោយ​យក​ចិត្ត​ទុក​ដាក់៖ ​តែង​​ផ្ដោត​​អារម្មណ៍​ទៅ​លើ​អ្វី​ដែល​គាត់និយាយ​ជានិច្ច។​

២. ទៅ​ជួប​គ្រួសារ​គាត់៖ វា​អាច​ជា​រឿង​មួយ​​ធ្វើ​ឲ្យ​គាត់​សប្បាយ​ចិត្ត​ខ្លាំង​ព្រោះ​វា​បង្ហាញ​ថា​យើង​ស្រឡាញ់​គាត់​ប៉ុណ្ណា។​

៣. សួរ​ពី​​អ្វី​ដែល​គាត់​ចូលចិត្ត៖ ដូច​ជា​បាល់​ទាត់​ ឬ​​តារា​ចម្រៀង​ក្នុង​ដួច​ចិត្ត​ជា​ដើម។​ ទាយ​មើល​ថា​គាត់​នឹង​សប្បាយ​ចិត្ត​ក្នុង​ការ​ប្រាប់​យើង​ប៉ុណ្ណា?

៤. គាំទ្រ៖ ​ជា​ហ្វេន​ម្នាក់​ចាំ​លើក​ទឹក​ចិត្ត​​​គ្រប់​ពេល​។

៥. Surprise៖ មិន​មែន​សំដៅ​តែ​លើ​កាដូ​​អ្វី​ថ្លៃៗ​ទេ ត្រឹម​តែ​ជា​ភេសជ្ជៈមួយ​កំពុង​ពេល​​ពេល​គាត់​ហត់​នឿយ​ក៏​ Sweet ដែរ។​

៦. ឆ្លៀត​ពេល​៖ យើង​ម្នាក់​ៗ​រវល់​ខ្លាំង​រាល់​ថ្ងៃ​ តែ​មិនមែន​មិន​អាច​ជួប​គ្នា​ឯណា។ ត្រូវ​ចេះ​ឆ្លៀត​ពេល​ យ៉ាង​ហោច​ណាស់​ក៏​ Call ទៅ​គាត់​​ឲ្យ​បាន​រាល់​ថ្ងៃ​ដែរ។​

៧. ​កុំ​ព្យាយាម​ផ្លាស់ប្ដូរ​គាត់៖ គួរ​តែ​ទទួល​ស្គាល់​នូវ​ចំណុច​ខុស​​​​គ្នារវាង​អ្នក​ទាំង​ពីរ​​។ ធ្វើ​បែប​នេះ​ស្នេហា​នឹង​ស្ថិតស្ថេរ​យូរ​អង្វែង។​

ដូច្នេះ កាយ​វិការ​ងាយ​ៗ​ទាំង​នេះ​ពិត​ជា​សំខាន់​ណាស់​ក្នុង​ការ​បង្ហាញ​ក្ដី​ស្រឡាញ់​​​របស់​យើង​ចំពោះ​សង្សារ​​។​ វា​ជា​អ្វី​​បន្ថែម​ពី​លើ​ពាក្យ​ «អូន​ស្រឡាញ់​បង»៕

ផ្ដល់សិទ្ធដោយ៖ Khmer-Edu

នាគដេក
ព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង លេខទូរស័ព្ទ 086830262 (៨-១១ព្រឹក & ១-៥ល្ងាច) ឬ អ៊ីម៉ែល paper.khmer@gmail.com និង តាមរយៈទំព័រហ្វេសប៊ុកខ្មែរភែបភើ https://www.facebook.com/khmerpaper
http://khmerpaper.com
Top