អ្នកកំពុងនៅទីតាំង
ទំព័រដើម > ចំនេះដឹងទូទៅ > សម្តេចសង្ឃ Dalai Lama ៖ គោលដៅធំបំផុតសម្រាប់ជីវិត គឺសុភមង្គល មិនមែនលុយទេ

សម្តេចសង្ឃ Dalai Lama ៖ គោលដៅធំបំផុតសម្រាប់ជីវិត គឺសុភមង្គល មិនមែនលុយទេ

សម្តេចសង្ឃ ព្រះពុទ្ធសាសនា ដែលមានប្រជាប្រិយបំផុតរបស់ពិភពលោកគឺព្រះ សង្ឃ Dalai Lama បានមានបន្ទូលម្សិលមិញថា គោលដៅធំបំផុតរបស់មនុស្សនៅក្នុងការរស់នៅគឺ សុភមង្គល មិនមែនលុយទេ។

ព្រះអង្គបានមានបន្ទូលថា ក្នុងលោកនេះ យើងមិនអាចធានាបានទេ ថាអ្វីនឹងកើតទ្បើងនា អនាគត តែមនុស្សកើតទ្បើងនិងរស់នៅគឺដើម្បីមានសង្ឃឹមថា ជីវិតនឹងប្រសើរទ្បើង។ សង្ឃឹមមានន័យថា យើងត្រូវបន្តជីវិតដែលកំពុងតែលំបាក ដោយគិតថា “យើងអាចធ្វើវាបាន”។

ការរស់នៅដោយមានក្តីសង្ឃឹម នឹងជួយលោកអ្នកឲ្យមានកម្លាំងចិត្តខាងក្នុង មានជំនឿចិត្ត និងមានលទ្ធភាពធ្វើអ្វីមួយដោយភាពស្មោះត្រង់ ដោយមិនបន្លំ និង ដោយមានតម្លាភាពបំផុត។ ទាំងអស់នេះ នឹងបង្កើតសុភមង្គលសម្រាប់ជីវិត ពោលគឺសប្បាយចិត្តដោយចិត្តអ្នកស្ងប់បានល្អ។

អ្នកគិតថាទាល់តែមានលុយ ទើបមានសុភមង្គល តែតាមសម្តេចសង្ឃវិញ ការយល់ឃើញបែបនេះ គឺច្រទ្បំហើយ។ សម្តេចមានបន្ទូលថា លុយជារបស់ក្រៅខ្លួន លុយវាអាចធ្វើឲ្យកាយអ្នកស្រួល តែវាមិនអាចធ្វើឲ្យចិត្តអ្នករឹងមាំទ្បើយ។ ដូចនេះ សូមកំុរស់ ព្រោះលុយ។

ទោះអ្នករកសីុ អ្នកក៏មិនគួររកសីុដើម្បីលុយដែរ។ Business Cambodia បានចេញផ្សាយច្រើន អត្ថបទមកហើយពីសហគ្រិនដែលឆ្នើមៗបំផុតរបស់ពិភពលោក ដែលពួកគាត់ទាំងនោះមិន ខ្វល់ ទ្បើយពីការចង់មានបាន។ អ្វីដែលពួកគាត់ខ្វល់បំផុតគឺ ការរកសីុដែលនឹងធ្វើឲ្យជីវិតមនុស្សមាន ការផ្លាស់ប្តូរ មានការរីកចម្រើន៕

អត្ថបទដោយ៖ សំ កុសល

នាគដេក
ព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង លេខទូរស័ព្ទ 086830262 (៨-១១ព្រឹក & ១-៥ល្ងាច) ឬ អ៊ីម៉ែល paper.khmer@gmail.com និង តាមរយៈទំព័រហ្វេសប៊ុកខ្មែរភែបភើ https://www.facebook.com/khmerpaper
http://khmerpaper.com
Top