អ្នកកំពុងនៅទីតាំង
ទំព័រដើម > សហគ្រិនភាព > តើ មហាសេដ្ឋីល្បីៗ ទាំងនេះ នឹងចាប់ផ្ដើមធ្វើអ្វីសារជាថ្មី បើពួកគាត់បាត់បង់អ្វីៗគ្រប់យ៉ាង?

តើ មហាសេដ្ឋីល្បីៗ ទាំងនេះ នឹងចាប់ផ្ដើមធ្វើអ្វីសារជាថ្មី បើពួកគាត់បាត់បង់អ្វីៗគ្រប់យ៉ាង?

មុននឹងក្លាយជា មហាសេដ្ឋី មិនមែនជារឿង ងាយនោះទេ ពោលគឺ ត្រូវមានការប្ដេជ្ញាចិត្ត គួបផ្សំជាមួយ ការខិតខំប្រឹងប្រែង តែយ៉ាងដណាមិញមាន មនុស្សមួយចំនួន ក៏អាចក្លាយជាមហាសេដ្ឋី ក៏ដោយសារតែពួកមានសំណាង ក្នុងការទទួលបានឱកាសដែលហុចឲ្យ។

ងាយមកមើល មហាសេដ្ឋីល្បីៗរបស់អាមេរិក ទាំង​ ៥រូបនេះវិញ តើ លោកអ្នកដឹងទេថា ពួកគាត់ នឹងចាប់ផ្ដើមធ្វើអ្វីសារជាថ្មី ប្រសិនបើពួកគាត់បាត់បង់អ្វីៗគ្រប់យ៉ាង ហើយត្រូវចាប់ផ្ដើមអាជីវកម្មសាជាថ្មី?

១. Bill Gates

លោក Bill Gates មហាសេដ្ឋីមានបំផុតក្នុងលោក នឹងជាស្ថាបនិកក្រុមហ៊ុន Microsoft បានលើកឡើងថា បើលោក បាត់បង់អ្វីៗគ្រប់យ៉ាងហើយចាប់ផ្ដើសារជាថ្មីនោះ លោក អ្វីដែលលោកត្រូវធ្វើមុនគេ មាន៣ចំណុចសំខាន់ៗនោះគឺ លោកលៈបង់ពេលវេលាទៅលើការវិនិយោគ បច្ចេកវិទ្យាឆ្លាតវៃសិប្បនិម្មិត(artificial intelligence) វិនិយោគលើ ប្រភពថាមពេលបៃងតង (Clean energy) ហើយលោក៏នឹងចំណាយពេលវេលាលើ ជីវវិទ្យាផងដែរ។

២.​ Warren Buffett

មហាសេដ្ឋី​ ​Warren Buffett   ប្រធានក្រុមហ៊ុន Berkshire Hathaway នឹងជាកំពូលសេដ្ឋីខាងវិនិយោគបានឲ្យដឹងថា បើបាត់បង់អ្វីៗគ្រប់យ៉ាងហើយត្រូវចាប់ផ្ដើសារជាថ្មីនោះ លោកនឹងនៅតែធ្វើជាវិនិយោគ ដដែល។ លោកបានលើកឡើងថាលោកពិតពេញចិត្ត លើការវិនិយោគណាស់ កាលលោកនៅវ័យខ្ទង់២០​ឆ្នាំ នឹង​ខ្ទង់ ៣០​ឆ្នាំ ហើយនៅដល់វ័យ ៨៦ឆ្នាំនេះ លោកក៏នៅតែពេញចិត្តលើការវិនិយោគដដែ។ លោកបាន សង្កត់ធ្ងន់ថា ការងារវិនិយោគ ពិតជាមានតម្លៃធំធេង​ណាស់ព្រោះវាផ្ដល់ការងារដលពលរដ្ឋ និងជួយដល់សេដ្ឋកិច្ចជាតិផងដែរ។

៣. Richard Branson

មហាសេដ្ឋី Richard Branson ប្រធានក្រុមហ៊ុន Virgin Group បានលើកឡើងថា បើលោកភ្ងាក់ពីដំណេក ហើយវិលត្រលប់ទៅវ័យ ២០ឆ្នាំម្ដងទៀតនោះ លោកនឹង​ស្វាគមន៍រាល់ផលលំបាក បញ្ហាប្រឈម រាល់ឧបសគ្គ។ លោកបានបន្ថែមថា លោកនឹងបង្កើតក្ដីស្រមៃឲ្យធំ ហើយព្យាយាមធ្វើតាមក្ដីស្រមៃ ដើម្បីរកផ្លូវជោគជ័យឲ្យឃើញ។

៤. Mark Cuban

មហាសេដ្ឋី Mark Cuban ម្ចាស់ក្លឹបកីឡាវាយកូនបាល់ the Dallas Mavericks បានបង្ហើបថា បើបាត់បង់អ្វីគ្រប់យ៉ាង ហើយត្រូវចាប់ផផ្ដើមសាឡើងវិញ នោះ លោកនឹងធ្វើជាអ្នកក្រឡុកស្រា នៅពេលរាត្រី ចំណែកពេលថ្ងៃវិញលោកនឹងធ្វើការខាងផ្នែកលក់។  លោកមិនប្រាកដថាអាជីវកម្មដែលលោកនឹងធ្វើជាថ្មី អាចឲ្យលោកក្លាយសេដ្ឋីម្តងទៀតឬក៏អត់ តែលោកថា វាក៏អាស្រ័យទៅលើសំណាងដែរហើយលោកដឹងពីសមត្ថភាពរបស់លោកច្បាស់។

៥. Marcus Lemonis

មហាសេដ្ឋី Marcus Lemonis បានលើកឡើងថា បើចាប់ផ្ដើមម្ដងទៀត លោកនឹងមិនផ្លាស់ប្ដូរអាជីវកម្មឡើយ លោកនៅតែរកស៊ីខាងវិស័យរថយន្តដដែល ពោលគឺលោករកស៊ីលក់រថយន្តទំនើប។ លោកក៏បាននិយាយថាលោកនឹងកំណត់កាលវិភាគឲ្យបានច្បាស់លាស់ ដោយភ្ងាក់ពីគេងនៅ ម៉ោង ៥ ព្រឹក ហើយធ្វើការរហូតដល់ ម៉ោង១០យប់៕

អត្ថបទដោយ៖ ហុង

នាគដេក
ព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង លេខទូរស័ព្ទ 086830262 (៨-១១ព្រឹក & ១-៥ល្ងាច) ឬ អ៊ីម៉ែល paper.khmer@gmail.com និង តាមរយៈទំព័រហ្វេសប៊ុកខ្មែរភែបភើ https://www.facebook.com/khmerpaper
http://khmerpaper.com
Top