អ្នកកំពុងនៅទីតាំង
ទំព័រដើម > សហគ្រិនភាព > សម្តីទាំង១២ឃ្លា របស់លោក Steve Job បិតាក្រុមហ៊ុន Apple ស្តាប់ហើយមានកម្លាំងភ្លាម

សម្តីទាំង១២ឃ្លា របស់លោក Steve Job បិតាក្រុមហ៊ុន Apple ស្តាប់ហើយមានកម្លាំងភ្លាម

គ្មាននរណាម្នាក់មានជីវិតដ៏ល្អឥតខ្ចោះនោះទេ រួមទាំងអ្នកដឹកនាំល្បីៗ អ្នករកស៊ីជោគជ័យ ក៏តែងតែមានពេលខ្លះទទួលបរាជ័យផងដែរ។ រាល់ការបរាជ័យ បានធ្វើឲ្យខ្លួនអ្នកមានអារម្មណ៍ថាពិបាកចិត្ត នោះវាជារឿងធម្មតា តែអ្វីដែលអ្នកត្រូវធ្វើគឺស្វែងរកការលើកទឹកចិត្តពីអ្នកដ៏ទៃផ្សេងទៀត។ ការស្តាប់សម្តីរបស់អ្នកជោគជ័យ មិនត្រឹមតែធ្វើឲ្យអ្នកមានសេចក្តីក្លាហានក្នុងការបន្តរដំណើរទៅមុខទៀតទេ តែវាក៏បានផ្តល់យុទ្ធសាស្រ្តតម្រង់ទិស ឲ្យអ្នកមានទុនខ្លះៗ ដើម្បីស្វែងរកភាពជោគជ័យរបស់អ្នកឲ្យកាន់តែឆាប់រហ័ស។

ខាងក្រោមនេះជាពាក្យសម្តីខ្លះៗរបស់លោក Steve Job ស្ថាបនិកក្រុមហ៊ុន Apple ដែលទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់មនុស្សជាច្រើនលើពិភពលោក៖

បើសិនជាថ្ងៃនេះ ជាថ្ងៃចុងក្រោយបង្អស់នៃពិភពលោក តើអ្នកនឹងធ្វើអ្វីនៅថ្ងៃនេះ?

ពេលវេលាសម្រាប់ដំណើរជីវិតមានកំណត់ សូមកុំចំណាយពេលវេលារស់នៅរបស់អ្នក ដើម្បីអ្នកដទៃ។

វិធីសាស្រ្តដ៏ល្អសម្រាប់ការងារជោគជ័យគឺ ស្រឡាញ់អ្វីដែលអ្នកកំពុងតែធ្វើ។ ប្រសិនបើអ្នកពុំទាន់រកឃើញអ្វីមួយដែលអ្នកស្រឡាញ់នៅឡើយទេ សូមព្យាយាមរកវាឲ្យឃើញ តាមរយៈបញ្ហានៅក្នុងបេះដូងរបស់អ្នក នោះអ្នកប្រាកដជារកវាឃើញ។

ទ្រព្យសម្បត្តិមិនអាចយកទៅតាមខ្លួននៅពេលស្លាប់នោះទេ តែអ្វីដែលអ្នកត្រូវធ្វើគឺសម្រេចការងារឲ្យបានល្អ មុនពេលចូលគេង។

ទ្រាំរស់នៅដោយភាពក្រីក្រ គឺដូចជាការទ្រាំរស់នៅដោយភាពឆ្កួតលីលាផងដែរ។

ប្រភព៖ lifehack

នាគដេក
ព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង លេខទូរស័ព្ទ 086830262 (៨-១១ព្រឹក & ១-៥ល្ងាច) ឬ អ៊ីម៉ែល paper.khmer@gmail.com និង តាមរយៈទំព័រហ្វេសប៊ុកខ្មែរភែបភើ https://www.facebook.com/khmerpaper
http://khmerpaper.com
Top