អ្នកកំពុងនៅទីតាំង
ទំព័រដើម > សុខភាព​ & សម្រស់ > ស្លាក់ឆ្អឹងត្រី អាច​ស្លាប់​ទេ​? គួរ​ធ្វើ​បែបណា ពេល​ស្លាក់ឆ្អឹងត្រី​

ស្លាក់ឆ្អឹងត្រី អាច​ស្លាប់​ទេ​? គួរ​ធ្វើ​បែបណា ពេល​ស្លាក់ឆ្អឹងត្រី​

តើ​មានរឿង​អ្វី​កើតឡើង ពេល​អ្នក​ច្រឡំ​លេប​ឆ្អឹង​ត្រី​នោះ​? តើ​អ្នក​អាច​ស្លាប់​ដោយសារ​ឆ្អឹង​ត្រី​នោះ​ដែរ​ឬទេ​?

​ត្រី​មាន​រស់ជាតិ​ឆ្ងាញ់ ប៉ុន្តែ មនុស្ស​មួយចំនួន មិន​ចូល​ចិត្ត​វា​នោះ​ទេ ពីព្រោះ តែ​វា​មាន​ឆ្អឹង ហើយ​អាច​បង្ក​គ្រោះថ្នាក់​បាន​។ បើ​អ្នក​ញ៉ាំ​មិន​ប្រយ័ត្ន អ្នក​អាច​ស្លាក់​នៅ​ជា​ប់ក ប៉ុន្តែ តាមពិតទៅ វា​កម្រ​នឹង​បង្ក​គ្រោះថ្នាក់ ដល់​អាយុជីវិត​ខ្លាំងណាស់​។ ពេលខ្លះ បើ​គ្រាន់តែ​អ្នក​ញ៉ាំ​ទឹក ឬ​បាយ​មួយ​ម៉ាត់​ពីរ វា​អាច​ដោះស្រាយ​បាន​ហើយ​។

​កុំ​ស្លន់ស្លោរ បើ​អ្នក​លេប​វា​ចូលក្នុង​ពោះ​បាត់ទៅ នោះ​មានន័យ​ថា​វា​តូច ហើយ​មិន​មាន​គ្រោះថ្នាក់​នោះ​ទេ​។ ក្នុង​ករណី​ភាគច្រើន វា​នឹង​ត្រូវ​បាន​រំលាយ នៅក្នុង​ក្រពះ​របស់​អ្នក​។ ហើយ​ប្រសិនបើ​វា​មិន​អាច​រំលាយ​ទេ វា​ក៏​នឹង​ចេញមកក្រៅ​វិញ តាមរយៈ​លាមក​របស់​លោក​អ្នក​ដែរ​។ ប៉ុន្តែ ប្រសិនបើ​វា​ស្អិត​ជាប់​នៅក្នុង​ពោះ​របស់​អ្នក មាន​តែ​គ្រូពេទ្យ​ទេ ទើប​អាច​ជួយ​អ្នក​បាន​៕

​ពេល​ស្លាក់ឆ្អឹងត្រី នៅ​ជា​ប់ក អ្នក​គួរតែ ៖
១. ញ៉ាំ​ចេក​
២. ញ៉ាំ​ដុំ​បាយ​ពីរ​បី​ដុំ​
៣. ញ៉ាំ​សណ្តែកដី​
៤. ញ៉ាំ​នំប៉័ង​។​

​បើ​មិន​បាត់​ទេ សូម​ប្រញាប់​ទៅ​មន្ទីរពេទ្យ​ភ្លាម​៕

ប្រភព៖ Camlocation

នាគដេក
ព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង លេខទូរស័ព្ទ 086830262 (៨-១១ព្រឹក & ១-៥ល្ងាច) ឬ អ៊ីម៉ែល paper.khmer@gmail.com និង តាមរយៈទំព័រហ្វេសប៊ុកខ្មែរភែបភើ https://www.facebook.com/khmerpaper
http://khmerpaper.com
Top