អ្នកកំពុងនៅទីតាំង
ទំព័រដើម > សង្គម > ទឹករំអិល 5 ប្រភេទដែលមានផលប៉ះពាល់ធ្ងន់ធ្ងបំផុតដល់សុខភាពប្រដាប់ភេទ

ទឹករំអិល 5 ប្រភេទដែលមានផលប៉ះពាល់ធ្ងន់ធ្ងបំផុតដល់សុខភាពប្រដាប់ភេទ

ទឹក​រំអិល ជា​របស់​ដ៏អស្ចារ្យ​ប្រើ​សម្រាប់​ពេល​ប្រដាប់ភេទ​អ្នក​ស្ងួត ឬ​គ្រាន់តែ​ចង់​បន្ថែម​ជាតិ​សំណើម និង​ធ្វើឱ្យ​អារម្មណ៍​កាន់តែ​ពុះកញ្ជ្រោល​ខ្លាំង​ឡើង ។ ដូចនេះ នៅពេល​អ្នក​ប្រើ​ផលិតផល​ទឹករំអិល​អស់ អ្នក​នឹង​ចង់​ធ្វើ​វា​ដោយ​ខ្លួនឯង ។

ជាទូទៅ ហាម​ប្រើ​ផលិតផល​អាហារ​ធ្វើ​ជា​ទឹករំអិល​ដូចជា ប្រេងអូលីវ​ក្នុង​ទ្វារមាស ព្រោះ​វា​អាច​នាំ​ឱ្យ​ឆ្លង​មេរោគ​ផ្សិត ឬ​បាក់តេរី ។ ក្រៅ​ពី​នេះ នៅ​មាន​ផលិតផល​ជាច្រើន​ទៀត​ដែល​អ្នក​មិន​គួរ​ប្រើ​ធ្វើ​ជា​ទឹក​រំអិល ។

១. ប្រេងដូង

ការប្រើ​ប្រេងដូង​ធ្វើ​ជា​ទឹករំអិល​អាច​ធ្វើឱ្យ​រហែក​ស្រោម​អនាម័យ នាំឱ្យ​អ្នក​ងាយ​ឆ្លង​កាមរោគ ឬ​មាន​ផ្ទៃពោះ​ទាំង​មិន​ទាន់​ចង់​បាន ។ ហើយ​ប្រេងអូលីវ​ក៏​ដូចគ្នា ។

ទឺកប្រេងដូង

២. ទឹកមាត់

ការប្រើ​ទឹកមាត់​មិន​បាន​ផ្តល់​ជាតិរំអិល​គ្រប់គ្រាន់​ដូច​ទឹករំអិល​ទេ ។ លើស​ពី​នេះ​ទៀត វា​អាច​បណ្តាល​ឱ្យ​ឆ្លង​ជំងឺ​កាមរោគ និង​មេរោគ​ក្នុង​ទ្វារមាស ។

ទឺកមាត់

៣. វ៉ាសេលីន

វា​មាន​លក្ខណៈ​ដូចជា​ទឹករំអិល តែ​វ៉ាសេលីន​អាច​នាំឱ្យ​ឆ្លង​មេរោគ ។ តាម​ការសិក្សា​បាន​រកឃើញ​ថា ស្ត្រី​ប្រើ​វ៉ាសេលីន​ជំនួស​ទឹករំអិល​ងាយ​នឹង​ឆ្លង​មេរោគ​បាក់តេរី​ក្នុង​ទ្វារមាស​ទ្វេដង ។

ឡេវ៉ាសេលីន

៤. ប្រេង​កូនង៉ែត

វា​មិន​ត្រឹមតែ​ធ្វើឱ្យ​បែក​ស្រោម​អនាម័យ​ប៉ុណ្ណោះ​ទេ តែ​ការប្រើ​ប្រេង​ទារក​ក្នុង​ទ្វារមាស​ក៏​អាច​ងាយ​ឱ្យ​ស្ត្រី​ឆ្លង​មេរោគ​ផ្សិត​ផង​ដែរ ។

ប្រេងកូនង៉ែត

៥. ឡេ

នៅក្នុង​ឡេ​មាន​ផ្ទុក​សារធាតុ​ធ្វើឱ្យ​រោល ឬ​រលាក ដែល​អាច​បណ្តាល​ឱ្យ​ហើម និង​កន្ទួល​ស្បែក​លើ​ទ្វារមាស ៕

ឡេលាបខ្លូន
នាគដេក
ព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង លេខទូរស័ព្ទ 086830262 (៨-១១ព្រឹក & ១-៥ល្ងាច) ឬ អ៊ីម៉ែល paper.khmer@gmail.com និង តាមរយៈទំព័រហ្វេសប៊ុកខ្មែរភែបភើ https://www.facebook.com/khmerpaper
http://khmerpaper.com
Top