អ្នកកំពុងនៅទីតាំង
ទំព័រដើម > ប្លែកៗ > ស្រីស្អាតទុកសក់២០ឆ្នាំ មិនដែលកាត់ សំអាតម្តងត្រូវប្រើពេលមួយថ្ងៃ

ស្រីស្អាតទុកសក់២០ឆ្នាំ មិនដែលកាត់ សំអាតម្តងត្រូវប្រើពេលមួយថ្ងៃ

Aliia Nasyrova ជានារីវ័យ ២៧ឆ្នាំម្នាក់ដែលមកពីប្រទេសរុស្សី។ ២០ឆ្នាំកន្លងមក Aliia មិនដែលកាត់សក់របស់នាងនោះទេ ជាហេតុធ្វើអោយសក់របស់នាងមានប្រវែងប្រហែលជា 2.3ម៉ែត្រ ទំងន់ធ្ងន់ជាងឆ្មាមួយក្បាលទៅទៀត។

Ivan ដែលជាប្តីរបស់ Aliia បានអោយដឹងថា សក់របស់ប្រពន្ធគាត់ហាក់ដូចជាសមាជិកម្នាក់ក្នុងគ្រួសារនេះដែរ។ Aliia ស្រលាញ់សក់របស់នាងណាស់ នាងរឹតតែមានអំនួតចំពោះសក់នាង។

b69db0f1efc80e6e016387f7868ae2d1

Ivan បានបញ្ជាក់ទៀតថា នៅពេលដែលពួកគេធ្វើដំណើរកំសាន្តម្តងៗ ប្រពន្ធគាត់ត្រូវធ្វើការថែរក្សាសក់របស់គាត់ជាមុន ពុំនោះទេនឹងត្រូវចាំប្រពន្ធគាត់ពេញមួយថ្ងៃក្នុងសណ្ឋាគារដោយសារតែការថែរក្សាសក់របស់គាត់។

សក់របស់ Aliia មានទំងន់ដល់ទៅ ២គីឡូក្រាម នាងប្រាប់ថាសក់របស់នាងគឺធ្ងន់ជាងឆ្មាដែលចិញ្ចឹមក្នុងផ្ទះនាងទៅទៀត។ ជាធម្មតា Aliia ត្រូវចំនាយយ៉ាងហោចណាស់មួយម៉ោងដើម្បីសិតសក់ និងពេលវេលាស្ទើរតែពេញមួយថ្ងៃដើម្បីលាងសំអាតវា។

00044e35_medium

ថ្វីបើប្តីរបស់ Aliia ស្រលាញ់សក់វែងរបស់នាង តែក៏មានមនុស្សមួយចំនួនហាក់មិនពេញចិត្តនោះដែរ ជាក់ស្តែងនាងតែងតែទទួលសារពីមតិ្តក្នុងបណ្តាញសង្គមរបស់នាងពីការមិនពេញចិត្តចំពោះសក់របស់នាង តែនាងមិនបានអើពើនឹងរឿងទាំងនោះឡើយ។

0a5679bf-a05e-49ad-a61a-5966e10d1fde

ដើម្បីកាត់បន្ថយការចំនាយលើការថែរក្សាសក់របស់ខ្លួន Aliia តែងតែយកផលិតផលដែលមិនគិតថ្លៃមកប្រើប្រាស់។ នាងតែងតែធ្វើការកាត់តំរឹមសក់របស់នាងមួយខែម្តង ដោយកាត់នូវសក់ដែលជំពាក់ចេញ ដើម្បីងាយស្រួលក្នុងការសិតសក់។

7303c82e-8933-4deb-9e45-44c6096bbe74

ខាងក្រោមនេះគឺជាការសំភាសជាមួយនឹងកញ្ញា Aliia Nasyrova និងប្តីរបស់នាង៖

ប្រភព៖Seeingnews

នាគដេក
ព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង លេខទូរស័ព្ទ 086830262 (៨-១១ព្រឹក & ១-៥ល្ងាច) ឬ អ៊ីម៉ែល paper.khmer@gmail.com និង តាមរយៈទំព័រហ្វេសប៊ុកខ្មែរភែបភើ https://www.facebook.com/khmerpaper
http://khmerpaper.com
Top