អ្នកកំពុងនៅទីតាំង
ទំព័រដើម > ចំនេះដឹងទូទៅ > ជីវប្រវត្តិខ្លះៗ និង ទ្រឹស្តីដ៏មានតម្លៃ គួរស្វែងយល់ របស់ ជូគឺលាង

ជីវប្រវត្តិខ្លះៗ និង ទ្រឹស្តីដ៏មានតម្លៃ គួរស្វែងយល់ របស់ ជូគឺលាង

តាមរយះប្រវត្តិសាស្រ្ត ជូគឺលាងគឺជា រដ្ឋបុរសដ៏មហាអស្ចារ្យ ជាវិស្វករ ជាអ្នកយុទ្ធសាស្រ្តសង្រ្គាម ដ៏ឆ្នើមនាសម័យ រាជវង្សហាន របស់ប្រទេសចិន។

គាត់ត្រូវបានគេលើកតម្កើងថាជាមនុស្ស ដឹងសព្វ មេឃ ដី មហាសមុទ្រ និងទទួល រហ័សនាមថា ”នាគដេក”

ខុងមីង ត្រូវបាន លីវ ប៉ី ដែលជាប់ខ្សែស្រឡាយរាជវង្ស មករកដល់ផ្ទះចំនួន ៣ ដង ដើម្បីសុំគាត់មកធ្វើជាទីប្រឹក្សា។ នៅពេលដែលមកធ្វើជាទីប្រឹក្សាគាត់ មានអាយុ ២៦ ឆ្នាំ ចំណែកឯ លីវ ប៉ី មានអាយុ ៤៧ឆ្នាំ។


លីវ ប៉ី និង ខុងមីង ប្រៀបបានទៅនឹង ទឹក និង ត្រី អ្នកទាំងពីរយល់ចិត្តគ្នាខ្លាំងណាស់។ ដំបូងឡើយ ពួកទានហ៊ាន និង មេទ័ព មិនសូវជាចូលចិត្តគាត់ប៉ុន្មានទេ បន្តែបន្ទាប់ពីបាន សាងគុណសម្បត្តិជាបន្តបន្ទាប់ ពួកទាំងអស់ក៏ចាប់ផ្តើម គោរពស្រឡាញ់គាត់។ អាយុ៥៤ឆ្នាំ ជូគឺលាងលាចាកលោក នៅវាល អ៊ូចាងយូន អំឡុងពេលចំបាំងកងទ័ព ខណះពេល ប៉ុនប៉ងវាយដណ្តើមយកឡើងវិញនូវផ្ទៃដី ដែលកាន់កាប់ដោយ អាណាចក្រវ៉ួយ។ទោះបីជាគាត់ស្លាប់ប៉ុន្តែ ទ្រឹស្តី របស់គាត់ជាច្រើនបានបន្សល់ទុក ដើម្បីឲ្យមនុស្សជំនាន់ក្រោយ យកមកសិក្សា ស្វែងយល់។
ខាងក្រោមនេះ គឺជា ទ្រឹស្តី មួយចំនួន ដែលយើងគួរស្វែងយល់៖

១. មនុស្សដែលធំអស្ចារ្យបំផុត គឺ មនុស្សដែលធ្វើខ្លួនឲ្យតូច​បំ​ផុត។

២. មនុស្សដែលមានកិត្តិយស គឺ មនុស្សដែលចេះផ្តល់កិត្តិ​យស​​​ដល់​អ្នក​ដទៃ។

៣. បើសតិមិនមក បញ្ញាក៏មិនមាន។

៤.​ លេង​ល្បែង​ឧក​នៅ​ត្រូវគិត លេងល្បែងជីវិតមិនគិតដូច​ម្តេចនឹង​បាន​។

៥. ពេលនរណាម្នាក់ធ្វើខុស អ្នកកុំប្រញាប់តិះដៀលរឺតវ៉ាថាឲ្យគេ ព្រោះបើអ្នកជាគេហើយធ្លាក់ចូល​ក្នុងស្ថានការណ៍ដូចជាគេ អ្នកអាចសម្រេចចិត្តធ្វើដូចគ្នានេះក៏ថាបាន។

៦. គិតធ្វើការងារធំ កុំខ្វល់រឿងតូចតាច។

៧. ឈើវៀចយកធ្វើកង់ ឈើត្រង់យកធ្វើគ្រែ តែមនុស្សវៀចវេយកធ្វើអ្វីក៏មិនបានឡើយ។

៨. ភ្នែកអាចមើលឃើញរបស់ដែលនៅទីឆ្ងាយបាន តែមិនអាចមើលឃើញចិញ្ចើមរបស់ខ្លួនឯងបាន​ឡើយ។

ប្រភព៖ Thimplr

នាគដេក
ព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង លេខទូរស័ព្ទ 086830262 (៨-១១ព្រឹក & ១-៥ល្ងាច) ឬ អ៊ីម៉ែល paper.khmer@gmail.com និង តាមរយៈទំព័រហ្វេសប៊ុកខ្មែរភែបភើ https://www.facebook.com/khmerpaper
http://khmerpaper.com
Top