អ្នកកំពុងនៅទីតាំង
ទំព័រដើម > បច្ចេកវិទ្យា > ភ្លេចថាចតឡានទុកណាមែន?ជាមួយកម្មវិធី Google Maps អាចជួយអ្នកបាន!

ភ្លេចថាចតឡានទុកណាមែន?ជាមួយកម្មវិធី Google Maps អាចជួយអ្នកបាន!

កន្លែងដែលយើងចតឡានលើកដំបូងវាជារឿងងាយភ្លេចចំពោះគ្រប់គ្នា ជាពិសេសនៅតាមផ្លូវនៅក្នុងក្រុង ឬកន្លែងចំណតដែលពោពេញដោយឡាន ប៉ុន្តែកុំបារម្ភអីឥឡូវនេះ កម្មវិធី Google Map អាចជួយអ្នកបាន។

មុខងាដំបូងរបស់កម្មវិធីវាអនុញ្ញាតឲ្យអ្នកកំណត់ទីតាំងចំណតដោយប៉ះថ្មមៗទៅចំណុចដៅពណ៌ខៀវ រួចហើយជ្រើសរើសយកពាក្យ “Save your parking” នៅក្នុង ម៉ឺនុយដែលបង្ហាញចេញមក។ (សំគាល់៖ អ្នកចាំបាច់ត្រូវតែ Login ចូល Google Map ជាមុនសិនបើមិនចឹងទេអ្នកមិនអាចប្រើប្រាស់មុខងានេះបានទេ។)

បន្ទាប់មកទៀត សរសេរកំណត់សំគាល់ រួចកំណត់ម៉ោងដើម្បីរំលឹកអ្នកតើអ្នកអាចចតបានប៉ុន្មានម៉ោង ឬតើអ្នកសល់ពេលប៉ុន្មានសំរាប់ចតឡាន? ហើយមួយទៀតអ្នកដាក់រូបថតទីតាំងឡានរបស់អ្នកបានទៀតផង។

បញ្ជាក់៖ ក្រុមហ៊ុនGoogle មិនទាន់ចេញជាផ្លូវការនៅឡើយទេ កំពុងស្ថិតនៅក្នុងដំណាក់កាល Beta Version។

ប្រភពពី៖ mashable

នាគដេក
ព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង លេខទូរស័ព្ទ 086830262 (៨-១១ព្រឹក & ១-៥ល្ងាច) ឬ អ៊ីម៉ែល paper.khmer@gmail.com និង តាមរយៈទំព័រហ្វេសប៊ុកខ្មែរភែបភើ https://www.facebook.com/khmerpaper
http://khmerpaper.com
Top