អ្នកកំពុងនៅទីតាំង
ទំព័រដើម > សុខភាព​ & សម្រស់ > ហេតុអ្វី​បាន​ប្រពន្ធ​មិន​ព្រមគេង​ជាមួយ​អ្នក? ខាង​ក្រោម​នេះជា​ហេតុផល!

ហេតុអ្វី​បាន​ប្រពន្ធ​មិន​ព្រមគេង​ជាមួយ​អ្នក? ខាង​ក្រោម​នេះជា​ហេតុផល!

គ្មាន​ការ​បង្កាត់​ភ្លើង​ស្នេហ៍​ណា​ដូច​ជា​ការ​បង្កាត់​ភ្លើង​ស្នេហ៍​ទើប​នឹង​រៀប​ការ​ថ្មីថ្មោង​ឡើយ។ បើ​ទោះបី​ជា​អ្នក​បាន​រស់​នៅ​ជាមួយ​អស់រយៈ​ពេល​ជា​ច្រើន​ឆ្នាំ​រួច​ហើយ​ក៏ដោយ តែ​វា​ជា​អារម្មណ៍​រំភើប​បំផុត បន្ទាប់​ពី​អ្នក​បាន​ធ្វើ​ជា​ស្វាមីភរិយា​នឹង​គ្នា។ សំណាង​មិន​ល្អ​គូស្វាមីភរិយា​ទើប​នឹង​រៀបការ ទី​បំផុត​លែង​មាន​អារម្មណ៍​នឹង​គ្នា ហើយ​អ្នក​ចង់​ដឹង​ថា​បញ្ហា​អ្វី​បាន​កើត​ឡើង​ចំពោះ​អ្នក និង​ភរិយា​របស់​អ្នក។ តើ​តណ្ហា និង​អារម្មណ៍​ពុះកញ្ជ្រោល ដែល​អ្នក​ធ្លាប់​មាន​កាល​ពី​គ្រា​ដំបូង​នៅ​ទី​ណា?

វា​មិនមែន​ជា​រឿង​មួយ​អាក្រក់​ទេ ដែល​ជីវិត​កាន់​តែ​មាន​ភាព​ស្និតស្នាល និង​កាន់​តែ​មាន​សេចក្ដីសុខ តែ​វា​អាច​ជា​ការ​ខូចចិត្ត​មួយ​ដែល​ដឹង​ថា ភរិយា​របស់​អ្នក​លែង​ចង់​គេង​ជាមួយ​នឹង​អ្នក​ទៀត។ មុន​នឹង​អ្នក​សរុប​សេចក្តី ឬ​ចាប់​ផ្តើម​ភ័យ​ខ្លាច​ថា​នាង​លែង​ស្រឡាញ់​អ្នក ត្រូវ​សួរ​ខ្លួន​ឯង​សិន​ថា​មូល​ហេតុ​អ្វី​ខ្លះ​ដែល​ធ្វើ​ឱ្យ​នាង​លែង​គេង​ជាមួយ​អ្នក។

យោង​តាម​ការ​ស្ទាបស្ទង់​ដោយ​ទស្សនាវដី្ត Redbook និង​ចិត្តសាស្ត្រ​បាន​ឱ្យ​ដឹង​ថា​ស្ត្រី ៦០% ចង់​បង្កើត​ភាព​ស្និតស្នាល​ច្រើន​ដូច​បុរស​ដែរ។ ប្រសិន​បើ​ភរិយា​របស់​អ្នក​ហាក់បី​ដូចជា​មិន​ចាប់​អារម្មណ៍​នឹង​ការ​បង្កាត់​ភ្លើង​ស្នេហ៍​ជា​មួយ​អ្នក វា​ប្រហែល​ជា​កំហុស​របស់​អ្នក។

អ្នកលែងផ្តល់ក្តីស្រឡាញ់ចំពោះនាង

ពេល​ត្រលប់​មក​ដល់​ផ្ទះ​វិញ អ្នក​ភ្លេច​ថើប​ភរិយា​របស់​អ្នក។ ប្រហែល​ជា​នាង​រវល់​នៅ​ក្នុង​ផ្ទះ​បាយ ឬ​អ្នកទាំង​២ នាំ​កូន​រត់​លេង ហើយ​គ្មាន​ពេល​ផ្តល់​ក្តី​ស្រឡាញ់​ឱ្យ​គ្នា។ នៅ​ពេល​កូន​ៗ​ចូល​គេង​អស់ អ្នក​គេងលើ​សាឡុង ហើយ​កាន់​ទូរស័ព្ទ លេង​អ៊ិនធឺណែត និង​សម្រាក។

អ្វី​ដែល​អ្នក​មិន​បាន​ធ្វើ​គឺ​ការ​យក​ចិត្ត​ទុកដាក់​ចំពោះ​ភរិយា។ អ្នក​មិន​បាន​ធ្វើ​អ្វី​ៗ ដើម្បី​បង្ហាញ​ថា​នាង​សំខាន់​ចំពោះ​អ្នក ហើយ​វា​ធ្វើ​ឱ្យ​នាង​ឈឺ​ចាប់។ តើ​អ្នក​បាន​ជូន​ផ្កា ឬ​របស់​ផ្អែម​ៗ​ឱ្យ​នាង​លើក​ចុង​ក្រោយ​នៅ​ពេល​ណា? តើ​អ្នក​បាន​ប្រាប់​នាង​ថា​នាង​ស្អាត និង​គួរ​ឱ្យ​ស្រឡាញ់​ចុង​ក្រោយ​នៅ​ពេល​ណា?

តើ​អ្នក​បាន​ផ្តល់​ក្តី​ស្រឡាញ់​ឱ្យ​នាង​ចុង​ក្រោយ​នៅ​ពេល​ណា? អ្នក​ផ្តល់​ក្តី​ស្រឡាញ់​ឱ្យ​នាង​កាន់​តែ​ច្រើន ​នាង​នឹង​កាន់​តែ​ផ្តល់​ក្តី​ស្រឡាញ់​តប​មក​អ្នក​វិញ​កាន់​តែ​ច្រើន​ដូច​គ្នា។

នាងសង្ស័យថា អ្នកកំពុងផិតក្បត់នាង

ប្រសិន​បើ​ភរិយា​អ្នក​សង្ស័យ​ថា​អ្នក​កំពុង​មិន​ស្មោះត្រង់​នឹង​នាង អ្នក​អាច​នឹង​ជួប​បញ្ហា​ធំ​ជាង​នេះ។

តែ​ទោះបីជា​យ៉ាង​ណា អ្នក​អាច​ផិតក្បត់​នាង​តាម​វិធី​ផ្សេង​ទៀត។ តើ​អ្នក​បាន​ចេញ​ទៅ​ក្រៅ​លេង​កីឡា​ក្រោយ​ពេល​សម្រាក​ពី​ការងារ ហើយ​ទុក​ភរិយា​ឱ្យ​មើល​កូន​នៅ​ផ្ទះ​មែន​ទេ? តើ​អ្នក​កំពុង​ចំណាយ​ពេលវេលា​លេង​កីឡា​ច្រើន​ជាង​ពេល​វេលា​ជា​មួយ​គ្រួសារ​មែន​ទេ? នៅ​ពេល​នាង​មាន​អារម្មណ៍​ថា ការ​យក​ចិត្ត​ទុកដាក់​របស់​អ្នក​កំពុង​តែ​ផ្តល់​ទៅ​ឱ្យ​អ្វី​ផ្សេង​ច្រើន​ជាង​នាង ទើប​ធ្វើ​ឱ្យ​នាង​សង្ស័យ​ថា អ្នក​ផិត​ក្បត់។ អារម្មណ៍​មួយ​នេះ​មិន​អាច​បង្កើត​ភាព​ស្និតស្នាល​នឹង​គ្នា​បាន​ឡើយ។

អ្នកមិនបានជួយមើលកូនៗ ឬផ្ទះ​សម្បែង​ឱ្យបាន​គ្រប់គ្រាន់នៅ​ពេល​អ្នក​ធំ​ឡើង មាន​កូន ជីវិត​ពិត​ជា​ជួប​នឹង​ការ​ហត់​នឿយ​ណាស់។ ប្រសិន​បើ​នាង​ជា​មនុស្ស​តែ​ម្នាក់​ដែល​ចាំ​មើល​ថែរ​គ្រប់​យ៉ាង​ដោយ​គ្មាន​អ្នក​ជួយ នោះ​នាង​នឹង​ខឹង។ អ្នក​ជា​ដៃគូ​ក្នុង​កិច្ចការ​ទាំង​នេះ ​ហើយ​នាង​ចង់​បាន​អ្នក​ជួយ​នាង​បាន​ខ្លះ​ពី​មួយថ្ងៃ​ទៅ​មួយថ្ងៃ។

គ្មាន​អ្វី​ធ្វើ​ឱ្យ​ភរិយា​សប្បាយ​ចិត្ត​ជាង​ពេល ដែល​ស្វាមី​ក្រោក​ពី​គេង ហើយ​ជួយ​លាង​ចាន​ដោយ​មិន​ចាំ​បាច់​ប្រើ។ គ្មាន​អ្វី​ធ្វើ​ឱ្យ​ភរិយា​សប្បាយ​ចិត្ត​ជាង​ពេល​ស្វាមី​មិន​គិត​ថា​ការងារ​ភរិយា​គាត់​មិន​មែន​មើល​ថែរ​កូន​ពេល​ចូល​គេង ឬ​បញ្ចុក​អាហារ​ពេល​ល្ងាច ឬ​ងូតទឹក​ឱ្យ​គាត់​ទាំង​អស់​ឡើយ។ ក្រោក​ឡើង​ជួយ​នាង ​ហើយ​ចាំ​មើល​ស្នេហា​របស់​អ្នក​ត្រលប់​មក​វិញ។

អ្នកជាមនុស្សអាត្មានិយម

នៅ​ពេល​អ្នក​ជា​មនុស្ស​អាត្មា​និយម ភរិយា​របស់​អ្នក​មិន​ចង់​នៅ​ក្បែរ​អ្នក​ឡើយ។

ឧទាហរណ៍៖ ភរិយា​ដែល​ចង់​ឃើញ​ខ្លួន​ឯង​ស្រស់​ស្អាត​បំផុត​នៅ​រាត្រី​ចេញ​ទៅ​ខាង​ក្រៅ​ជា​មួយ​នឹង​ស្វាមី។ នៅ​ពេល​នាង​ស្លៀកពាក់​ខោអាវ​ថ្មី កែងចោទ​ខ្ពស់ ដើរ​ចុះ​ពី​លើ​ផ្ទះ ហើយ​សង្ឃឹម​ថា ភ្នែក​ស្វាមី​នាង​នឹង​សរសើរ តែ​នាង​បែរ​ជា​បាត់បង់​ទំនុក​ចិត្ត​ពេល​បាន​លឺ​ថា គាត់​សួរ​ពី​តម្លៃ​សំលៀកបំពាក់ (ហេតុ​អ្វី​បាន​អូន​មិន​ពាក់​ខោអាវ ដែល​មាន​រួច​ហើយ?)។ វា​ជា​សំណួរ​អាត្មានិយម ដែល​គ្រប់យ៉ាង​ធ្វើ​ដើម្បី​អ្នក ​មិនមែន​ខ្លួន​នាង​ឡើយ ហើយ​វា​មិនមែន​ជា​វិធី​បង្កើត​ភាព​ស្និតស្នាល​នឹង​គ្នា​ឡើយ។

អ្នកមិនចាប់ផ្តើមសកម្មភាពមុន

ភរិយា​របស់​អ្នក​មិន​បង្កាត់​ភ្លើង​ស្នេហ៍​ជា​មួយ​អ្នក ហើយ​អ្នក​មិន​យក​ចិត្ត​ទុកដាក់។ អ្នក​គិត​ថា​នាង​នឹង​មក​នៅ​ក្បែរ តែ​អ្នក​មិន​គិត​ថា នាង​កំពុង​រង់​ចាំ​អ្នក ដើម្បី​បង្កាត់​ភ្លើង​ស្នេហ៍​ឡើយ។ ប្រហែល​ជា​ភរិយា​អ្នក​លែង​ចាប់​អារម្មណ៍ ហើយ​មិន​បង្កាត់​ភ្លើង​ស្នេហ៍​ជាមួយ​អ្នក។ នាង​មាន​អារម្មណ៍​ថា ដោយសារ​តែ​អ្នក​លែង​សម្លឹង​មើល​នាង​ស្អាត លែង​មាន​ភាព​ទាក់ទាញ។

ឥលូវ​អ្នក​ទាំង២ ជួប​ភាព​ក្រៀមក្រំ តែ​គ្មាន​អ្នក​ណា​និយាយ​លើក​ឡើង​ពី​បញ្ហា​នេះ​ឡើយ។  នាង​ចង់​ឱ្យ​អ្នក​មាន​ចំណង់​តណ្ហា​នឹង​នាង ហើយ​នាង​ចង់​ឱ្យ​អ្នក​បង្ហាញ​ពី​ទំហំ​ក្តី​ស្រឡាញ់​ចំពោះ​នាង។

ទី​បំផុត សួរ​ភរិយា​របស់​អ្នក​ពី​មូលហេតុ ដែល​នាង​លែង​ចង់​គេង​ជាមួយ​អ្នក ជា​វិធី​ដ៏​ល្អ​ដើម្បី​ដោះ​ស្រាយ​បញ្ហា។ ការ​ទំនាក់​ទំនង​ជា​គន្លឹះ​ក្នុង​សេចក្តី​ស្នេហា៕

ប្រភព៖ Camlocation

នាគដេក
ព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង លេខទូរស័ព្ទ 086830262 (៨-១១ព្រឹក & ១-៥ល្ងាច) ឬ អ៊ីម៉ែល paper.khmer@gmail.com និង តាមរយៈទំព័រហ្វេសប៊ុកខ្មែរភែបភើ https://www.facebook.com/khmerpaper
http://khmerpaper.com
Top