អ្នកកំពុងនៅទីតាំង
ទំព័រដើម > សុខភាព​ & សម្រស់ > អាការៈ១៣យ៉ាង បង្ហាញថាអ្នកមានផ្ទៃពោះ សូមស្វែងយល់ទាំងអស់គ្នា

អាការៈ១៣យ៉ាង បង្ហាញថាអ្នកមានផ្ទៃពោះ សូមស្វែងយល់ទាំងអស់គ្នា

ស្ត្រី​ដែល​កំពុង​មានបំណង​ចង់​មានកូន និង មិនមាន​បំណង​ក្តី គួរស្វែងយល់​នូវ​ចំណុច​សំខាន់ៗ ១៣ ចំណុច ដូចខាងក្រោម ដែល​អាច​បង្ហាញ​អោយដឹងថា ពួកគេ​អាច​នឹងមាន​ផ្ទៃពោះ ៖

១ – ខ្យល់​ដង្ហើម​ខ្លី

បើ​អ្នកមាន​អា​ការៈដកដង្ហើម​ហត់ៗ និង​ខ្លីៗ​ខុសពី​ធម្មតា ជាពិសេស​ពេល​ឡើង​កាំជណ្តើរ​តែ​ប៉ុន្មា​ន​កាំ​ក្តី ។ នេះ​ក៏​អាចជា​សញ្ញា​ថា​អ្នក​អាចមាន​ផ្ទៃពោះ ព្រោះ​អំប្រ៊ីយ៉ុង​ទារក​ដែល​ករ​កំណើត​ត្រូវការ​ខ្យល់​អុក​ស៊ី​ហ្សែ​ន បន្ថែម​ពី​ម្តាយ​ដើម្បី​លូតលាស់​។

២ – តឹង​ដើមទ្រូង

​អាកា​រៈ​នេះ​តែង​កើតមាន​បើទោះជា​អ្នក​ពាក់អាវ​ទ្រនាប់​ខាងក្នុង​ជា​ញឹកញាប់​ក្តៅ នៅពេល​អ្នក​ចាប់ផ្តើម​មានគភ៌​ដើមទ្រូង​អ្នក​អាច​នឹង​រីក​ឡើង​ធំ​បន្តិច​ខុសពី​ធម្មតា ហើយ​ចុង​សុដន់​ឡើង​ពណ៌​ខ្មៅ​បន្តិច នេះ​ក៏ដោយ​សារ ចរន្តឈាម​រត់​មានការ​ប្រែប្រួល​ដោយសារ​អ័រម៉ូន ។ ដូច្នេះ​អ្នក​ត្រូវ​សម្រាក​អោយបាន​ច្រើន​។​

៣ – អស់កម្លាំង​

​អ្នកមាន​សភាព​អស់កម្លាំង​ខ្លាំង​នៅពេល​យប់​ខុសពី​ប្រក្រតី និង ងងុយគេង​ខ្លាំង បើទោះជា​បាន​គេង​គ្រប់គ្រាន់​ហើយ​ក្តី ។ ប្រសិនបើ​អ្នក​ស្រាប់តែ អស់កម្លាំង​ភ្លាមៗ​បែបនេះ វា​ក៏​ជា​សញ្ញា​ថា អ្នក​អាច​នឹង​មានគភ៌​ផងដែរ នេះ​គឺ​ដោយសារ​អ័រម៉ូន​មានការប្រែប្រួល ជាពិសេស​ក្នុងអំឡុង​ត្រីមាស​ដំបូង​ ។

៤ – រកកល​ចង់​ក្អួត​

​នេះ​ជា​បញ្ហា​ទូទៅ​ដែល​ស្ត្រី​តែងមាន​អា​ការៈរក​កល​ចង់​ក្អួត (​ឫ​ហៅថា​ចាញ់កូន​) ក្នុង​រយៈពេល ៦ ​ខែ​ដំបូង​ពេល​មានគភ៌​ក្នុង​ផ្ទៃ​ ។ អាកា​រៈ​នេះ​នឹង​បាត់​ទៅវិញ​នៅក្នុង​ត្រីមាស​ទី ២ ។ ដូច្នេះ​អ្នក​ត្រូវ​ព្យាយាម​ពិសា​អាហារ​អោយបាន​ច្រើន ក្នុង​បរិមាណ​តិចតួច និង​ញឹកញាប់ ជាពិសេស​អាហារសម្រន់​ ។

៥ – បន្ទោបង់​ញឹកញាប់​

វា​តែងតែ​កើតមាន​គ្រប់ពេល ជាពិសេស​នៅពេល​យប់ ដែល​នេះ​វា​បាន​បង្ករ​ផល​រំខាន​ដល់​អ្នក​ត្រូវ​ទៅ​បន្ទប់ទឹក​ញឹកញាប់ ព្រោះ​ក្នុងអំឡុង​ពេលនេះ រាងកាយ​របស់​អ្នក​បញ្ចេញ​ជាតិ​ទឹក​ច្រើន ដោយសារ​លំពែង​ធ្វើការ​ខ្លាំង និង​ជម្រុញ អោយ​អ្នកត្រូវការ​បន្ទោបង់​ញឹកញាប់​ ។

៦ – ឈឺក្បាល

​អាកា​រៈ​ដំបូង​មួយទៀត​គឺ​បញ្ហា​ឈឺក្បាល នេះ​ក៏ដោយ​សារ​អ័រម៉ូន​មានការ​ប្រែប្រួល ជាពិសេស​ក្នុងអំឡុងពេល មាន​ផ្ទៃពោះ​ក្នុង​ត្រីមាស​ដំបូង​ ។ ដូច្នេះ​បើ​មាន​អាកា​រៈ​បែបនេះ មុននឹង​លេបថ្នាំ​ព្យាបាល​អ្វីមួយ អ្នក​ត្រូវ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ជាមុន​ ។

៧ – ឈឺចង្កេះ

​គឺ​អា​ការៈឈឺ​ត្រង់​ចង្កេះ​ផ្នែក​ខាងក្រោម នេះ​ក៏​ជា​អា​ការៈអោយដឹងថា អ្នក​អាចមាន​ផ្ទៃពោះ​ផងដែរ ។ មានពេលខ្លះ វា​ធ្វើអោយ​អ្នក​ឈឺ​ដោត​ភ្លាមៗ ស្ទើរ​ដូច​ដាច់​ចង្កេះ ។

៨ – ឃ្លាន​អាហារ​ខុសពី​ធម្មតា​

​មានពេលខ្លះ​អ្នកមាន​អារម្មណ៍​ថា​ចង់​ពិសា​ផ្លែក្រូច​ភ្លាមៗ នេះ​ក៏​ព្រោះ​ក្រពះ​អ្នកត្រូវការ​នូវ​សារធាតុ​នេះ ហើយ​ប្រសិនបើ​អ្នក​ស្រាប់​តែមាន​អារម្មណ៍​ឃ្លាន ចង់​ពិសា​អាហារ​អ្វីមួយ​ខុសពី​ប្រក្រតី​នោះ វា​ក៏​ជា​អាកា​រៈ មួយ​បង្ហាញ​អោយដឹង​ដែរ​ថា អ្នកមាន​ផ្ទៃពោះ​ហើយ​ ។

៩ – ទល់លាមក និង​ ក្រហាយ​ក្នុង​ពោះ​

​អាកា​រៈ​ចុកពោះ ទល់លាមក និង ក្រហាយ​ក្នុង​ពោះ ឆាវៗ​នៅពេល​ខ្លះ អាច​ជាស​ញ្ហា​ថា​អ្នកមាន​ផ្ទៃពោះ​ដែរ ។ ដូច្នេះ​អ្នក​ត្រូវ​ប្រុងប្រយ័ត្ន​នឹង​ការ​ស្លៀកពាក់ ជាពិសេស​បើ​អ្នក​ស្លៀកខោ​ខូវប៊យ​តឹង​ពេក វា​ក៏​អាច​ជះឥទ្ធិពល​ដល់​ក្រពះ ពិបាក​ក្នុង​ការរំលាយ​អាហារ​ ។

១០ – អារម្មណ៍​ហោះហើរ​

នៅពេល​អ្នកមាន​ផ្ទៃពោះ ពេលខ្លះ​អារម្មណ៍​របស់​អ្នក​ដូចជា​រសេះរសោះ និង​ហោះហើរ​ខុសពី​ធម្មតា ហើយ​នេះ​វា​មិនមែន​បណ្តាលមកពី​ទំនាក់ទំនង​ក្នុង​ជីវភាព​គ្រួសារ និង ការរស់នៅ​នោះទេ ។ វា​អាច​បណ្តាលមកពី​បញ្ហា​សុខភាព​ខ្លះ និង​ពិតណាស់​អ្នក​អាចមាន​ផ្ទៃពោះ ​។

១១ – ធំក្លិន​ខ្លួន​មិនល្អ

​នៅពេល​មាន​ផ្ទៃពោះ ការបញ្ចេញ​ញើស​មាន​បរិមាណ​ច្រើន​ខុសពី​ធម្មតា និង បណ្តាលអោយ​រាងកាយ​អ្នកមាន​ក្លិន​មិនល្អ ដូចនេះ​អ្នក​គួរ​តាមដាន​ពី​បញ្ហា​នេះ ។

១២ – វិលមុខ និង ​រកកល​ចង់​សន្លប់​ម្តងៗ​

​អាកា​រៈ​វិលមុខ​និង​អស់កម្លាំង​រកកល​ចង់​ដួល​ម្តងៗ​អាច​កើតមាន​ចំពោះ​ស្ត្រី​មួយចំនួន​ដែលមាន​ផ្ទៃពោះ​ជា​លើកដំបូង ព្រោះ​រាងកាយ​មិន​ធ្លាប់​ស៊ាំ​នឹង​អាកា​រៈ​បែបនេះ ហើយ​មូលហេតុ​ខ្លះទៀត វា​អាច​បណ្តាល​មក ពី​កង្វះ​ជាតិ​ស្ករ​ក្នុង​ឈាម ឫ​ការឡើង​សំពាធ​ឈាម​ខ្ពស់​ដោយ​ហេតុផល​ណាមួយ​។ ដូច្នេះ​អ្នក​ត្រូវ​គេង និង​ពិសា ទឹក​អោយបាន​គ្រប់គ្រាន់​ ។

១៣ – ធ្វើតេស្ត​ទឹកនោម​វិជ្ជមាន

​ចំណុច​ចុងក្រោយ ជាការ​ងាយស្រួល គឺ​អ្នក​គ្រាន់តែ​ទៅ​ទិញ​ប្រដាប់​វាស់​ទឹកនោម​តាមដាន​មើល ថា​តើ​អ្នក​មានគភ៌ ឬ ក៏​អត់ ។ មានពេលខ្លះ​អ្នកធ្វើ​តេស្ត​មិនបាន​ដឹង ដោយសារ អ្នក​ឆាប់​តាមដាន​ពេក និង ឧបករណ៍​ធ្វើតេស្ត ហួសកំណត់​និង​ខូចគុណភាព​ដោយ​ប្រការ​ណាមួយ​ ។ អ្នក​ត្រូវ​សាកល្បង​ម្តងទៀត និង​តាមដាន​នៅ​សប្តាហ៍​បន្ទាប់​សារជាថ្មី​ប្រសិនបើ​លទ្ធផល​អវិជ្ជមាន​៕

ប្រភព៖ pmhotnews.com

នាគដេក
ព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង លេខទូរស័ព្ទ 086830262 (៨-១១ព្រឹក & ១-៥ល្ងាច) ឬ អ៊ីម៉ែល paper.khmer@gmail.com និង តាមរយៈទំព័រហ្វេសប៊ុកខ្មែរភែបភើ https://www.facebook.com/khmerpaper
http://khmerpaper.com
Top