អ្នកកំពុងនៅទីតាំង
ទំព័រដើម > សង្គម > Update! ការចាប់ខ្លូនលោក គឹម សុខ ពីបទ ញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ និង បទបរិហារកេរ្តិ៍ជាសាធារណៈ

Update! ការចាប់ខ្លូនលោក គឹម សុខ ពីបទ ញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ និង បទបរិហារកេរ្តិ៍ជាសាធារណៈ

នៅ​វេលាម៉ោង៣រសៀលនេះ ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចចោទប្រកាន់និងឃុំខ្លួនលោក គឹម សុខ ចំនួនពីរបទល្មើស គឺ ញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ និង បទបរិហារកេរ្តិ៍ជាសាធារណៈ។

Image result for គឹម សុខ
រូបភាពឯកសារ, ចុចលើរូបភាពដើម្បីពង្រីក

 

 

 

 

 

 

 

 

 

 

ជាមួយភាពក្លាហានរបស់លោក គឹម សុខ និងការចោទប្រកាន់របស់តុលាការ រយន្តប៉ូលីសបានបញ្ជូនខ្លួនលោក  ទៅកាន់គុកព្រៃសរនៅវេលាម៉ោង ៣ រសៀលនេះធ្វើអោយមានការ តវ៉ាស្រែកជេរពីសំណាក់ប្រជាជននៅតាមដង ផ្លូវដោយការមិនពេញចិត្តចំពោះភាពអយុត្តិធម៌របស់តុលាការដែលបានសម្រេចទៅលើការចោទប្រកាន់ទាំងកម្រោល មួយនេះ។ លោក លី សុផាណា អ្នកនាំពាក្យអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បញ្ជាក់ថា លោក រស់ ពិសិដ្ឋ ជាចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ សម្រេចឃុំខ្លួនលោក គឹម សុខ កាលពីរសៀលថ្ងៃទី១៧ ខែកុម្ភៈ បន្ទាប់ពីលោកព្រះរាជអាជ្ញារង សៀង សុខ សម្រេចចោទប្រកាន់ចំនួនពីរបទល្មើស គឺ ញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ជាអាទិ៍   និង បទបរិហារកេរ្តិ៍ជាសាធារណៈ តាមមាត្រា៤៩៤ មាត្រា៤៩៥ និង មាត្រា៣០៥ នៃក្រមព្រហ្មទណ្ឌ ។

Related image
រូបភាពឯកសារ, ចុចលើរូបភាពដើម្បីពង្រីក

 

 

 

 

 

 

 

 

 

 

 

 

យ៉ាងណាមិញ សម្លេងគាំទ្ររបស់ប្រជាជនកម្ពុជានៅតែមានក្តីសង្ឃឹមបន្តទៅមុខទៀតទាក់ទិននឹងបញ្ហាមួយនេះ។​ពួកគេជឿជាក់ថាលោក គឹម សុខ នឹងមានសេរីភាពដើម្បីបន្តការបកស្រាយ ការតាមដានបញ្ហាសង្គមវិញបាន។​

Related image
រូបភាពឯកសារ, ចុចលើរូបភាពដើម្បីពង្រីក

 

Image result for គឹម សុខ
រូបភាពឯកសារ, ចុចលើរូបភាពដើម្បីពង្រីក
Image result for គឹម សុខ
រូបភាពឯកសារ, ចុចលើរូបភាពដើម្បីពង្រីក
ក្មេង សុំទាន
ព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង លេខទូរស័ព្ទ 086830262 (៨-១១ព្រឹក & ១-៥ល្ងាច) ឬ អ៊ីម៉ែល paper.khmer@gmail.com និង តាមរយៈទំព័រហ្វេសប៊ុកខ្មែរភែបភើ https://www.facebook.com/khmerpaper
http://www.khmerpaper.comm
Top