អ្នកកំពុងនៅទីតាំង
ទំព័រដើម > សិល្បៈ & កម្សាន្ត > កក្រើកទៀតហើយ!! សម្តេចសន្យាថានឹងទៅរាំបទ “ឆ្កែរត់បុកប៉ោត” របស់កញ្ញា ពេជ្រ សុភានៅអង្គរសង្រ្កាន្តទៀតហើយ

កក្រើកទៀតហើយ!! សម្តេចសន្យាថានឹងទៅរាំបទ “ឆ្កែរត់បុកប៉ោត” របស់កញ្ញា ពេជ្រ សុភានៅអង្គរសង្រ្កាន្តទៀតហើយ

ពេជ្រ​ សោភា​ នឹង​ឡើង​កូដ​កប់​ទៀត​ហើយ​ឆ្នាំ​នេះ បន្ទាប់​ពី​សម្ដេច​នាយករដ្ឋមន្ត្រី​កម្ពុជា​​ ​ប្រកាស​នៅ​ព្រឹក​ថ្ងៃទី៣​ ខែ​មេសា​នេះ​​ថា​ សម្ដេច​​នឹង​ទៅ​រាំ​បទ​​​​” ឆ្កែ​រត់​បុក​ប៉ោត”​ របស់​តារាង​ចម្រៀង​ស្រី​រូប​នេះ​​នៅ​អង្គរ​សង្ក្រាន្ត​​ លើ​ទឹកដី​អង្គរ​ខេត្ត​សៀមរាប​ដែល​នឹង​ឡើង​ថ្ងៃ​ចូល​ឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ​ខ្មែរ​តែ​ម្តង​។

ការ​ប្រកាស​បែប​ធ្វើ​ឡើង​ក្នុង​ពិធី​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​“មហាវិថី​សម្តេច​តេជោ​ហ៊ុនសែន​” (បឹងទំពុន​)​ ដែល​​មាន​ប្រវែង​សរុប ​៩,​១​៦​០​ម៉ែត្រ​ មាន​ទទឹង​អ៊ុត​កៅ​ស៊ូ ​៣០​ម៉ែត្រ​ និង​មាន​ចិញ្ចើមផ្លូវ​ ១៥​ម៉ែត្រ​ សងខាង​សរុប​ ៦០​ម៉ែត្រ​។ ​មហាវិថី​នេះ ​ឆ្លងកាត់​បឹង​ជើង​ឯក ​និង​បឹងទំពុន ​ភ្ជាប់​ពី​ផ្លូវ​លេខ ​២៧១​ ត្រង់​ចំណុច​ច្រមុះ​ជ្រូក​ក្បាល​ថ្នល់ ​ខណ្ឌ​ចំការមន ​រាជធានី​ភ្នំពេញ ​ទៅ​ភ្ជាប់​ជាមួយ​ផ្លូវជាតិ​លេខ​២ ​ត្រង់​ចំណុច​ព្រែក​កំពឹស ​ក្រុង​តាខ្មៅ ​ខេត្ត​កណ្តាល​។

គួររម្លឹកថា កាល​ពី​ឆ្នាំ​មុន​ នៅ​អង្គរ​សង្រ្កាន្ត​សម្តេច​​នាយករដ្ឋមន្ត្រី​បាន​អញ្ជើញ​ទៅ​រាំ​បទ​”​ញី​កែង​ជើង​”​​របស់​​ងួន​​ចាន់​ដេវីដ​ដែល​ជា​តារាង​ចម្រៀង​រ៉េប​​របស់​ពេជ្រ សោភា​​ ដែល​​ធ្វើ​ឲ្យ​តារា​ចម្រៀង​ទាំង​ពីរ​នេះ​ឡើង​កូដ​កាន់​តែ​ខ្លាំង​ផង​ដែរ​​។ យ៉ាង​ណា​មិញ​ឆ្នាំ​នេះ​ក៏​បទ​​​​​​”ឆ្កែ​រត់​បុក​ប៉ោត “របស់​ពេជ្រ សោភា​ នឹង​អាច​ល្បី​ខ្លាំង​ដែរ​ ព្រោះ​ត្រូវ​បាន​សម្តេច​តេជោ​​ប្រកាស​ថា​នឹង​ទៅ​​​​រាំ​នៅ​​អង្គរ​សង្ក្រាន្ត​ផង​ដែរ ​ជាមួយ​រាំ​​បទ​”រាំ​អញ្ចេះ​ៗ​ ឬ រាំ​អញ្ចេក​ អញ្ចេក​!” ដែល​សម្តេច​បាន​ប្រកាស​នៅ​ក្នុង​ពិធី​បើក​ការដ្ឋាន​ធ្វើ​ផ្លូវ​ក្រវាត់​ក្រុង​កាលពី​ខែ​មុន​៕

ប្រភពពី៖ vow-news

វីឌីអូ៖

នាគដេក
ព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង លេខទូរស័ព្ទ 086830262 (៨-១១ព្រឹក & ១-៥ល្ងាច) ឬ អ៊ីម៉ែល paper.khmer@gmail.com និង តាមរយៈទំព័រហ្វេសប៊ុកខ្មែរភែបភើ https://www.facebook.com/khmerpaper
http://khmerpaper.com
Top