អ្នកកំពុងនៅទីតាំង
ទំព័រដើម > សិល្បៈ & កម្សាន្ត > ប្រវត្តិល្ខោនខោល របស់ខ្មែរ (មានវីដេអូ)

ប្រវត្តិល្ខោនខោល របស់ខ្មែរ (មានវីដេអូ)

ល្ខោនខោល ឬ ល្ខោនពាក់របាំងមុខ គឺជាល្ខោនមួយ ដែលមានលក្ខណៈចំណាស់របស់កម្ពុជា មានដើមកំណើត នៃការសម្តែងមុនសម័យអង្គរ។ វាត្រូវបានគេជឿជាក់ ថាបានចាប់ផ្តើមក្នុងអំឡុងប្រហែលសតវត្សទី៩ តាម រយៈចម្លាក់លឹប នៅតាមជញ្ជាំងអង្គរ។ ក្នុងសម័យអង្គរ ល្ខោនខោលត្រូវបានអភិវឌ្ឍដោយបុរសទាំងស្រុង ក្នុង ការរាំប្រចាំ នៅព្រះរា វាំងបុរាណខ្មែរ។ ហេតុផលដែលពិតប្រាកដនៅតែ មិនទាន់ដឹងច្បាស់ ប៉ុន្តែអ្នកស្រាវជ្រាវបានបង្ហាញថា ដោយសារការដុះដាលនៃសាសនាធ្វើឲ្យ សាសនាព្រាហ្មណ៍ មានជម្លោះជាមួយសាសនាព្រះពុទ្ធ ក្នុងរាជកាលព្រះបាទជ័យវរ្ម័នទី៧(១២៤៣- ១២៩៥)។ ក្នុងនោះមាននារីរបាំជាច្រើនត្រូវបានសម្លាប់ និងធ្វើជាស្រីកំណាន់ ដូច្នេះទើបមាន ការហ្វឹកហាត់អ្នករបាំបុរស ដើម្បីបង្កើតរបាំនេះផ្អែក ទៅលើលិទ្ឋអ្នកកាន់សាសនាព្រះពុទ្ធ។

Image may contain: 1 person, standing and text

រឿងមួយទៀត ដែលជាក់លាក់អំពីការសម្ដែងដោយល្ខោន ខោលគឺ រឿងរាមកេរ្តិ៍ ដែលជារឿងព្រេងរបស់ខ្មែរ សម័យរាមាយណៈ។ ការសម្ដែង រួមបញ្ចូលនូវការប្រាប់អំពីអ្នកនិទានរឿង ដែលដើរតួ សំខាន់ក្នុងការសម្ដែង និងវង់ភ្លេងបុរាណគឺ វង់ភ្លេងពិណពាទ្យ។ ល្ខោនគឺមានប្រជាប្រិយភាព ក្នុងសម័យលន់នល់ និងពេលបន្ទាប់មកក៍ក្លាយជាមហេសី
សំណព្វរបស់ស្តេច សីហនុ។ ពេលនោះមាន៨ក្រុមល្ខោនដែលមានជំនាញ ហើយបន្ទាប់មកត្រូវបែកខ្ញែកដោយសារសង្គ្រាម តែនៅពេលបច្ចុប្បន្ននេះនៅសល់តែមួយក្រុមគឺនៅ វត្តស្វាយដង្គុំ ចំងាយ ១៥គីឡូម៉ែត ពីទីក្រុងភ្នំពេញ។
ក្រុមថ្មីពីរ ទៀតបានចាប់ផ្តើមក្នុងសង្គ្រាមរួមមានក្រុម កំពង់ធំ និងក្រុមល្ខោនជាតិ ដែលមកពីមន្ទីរវិចិត្រសិល្បៈនិងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។ ហើយបច្ចុប្បន្ននេះល្ខោន ខោល ក៏ជាផ្នែកមួយនៅក្នុងតារាងកាលវិភាគសិក្សា
នៅសកលវិទ្យាល័យវិចិត្រសិល្បៈផងដែរ៕

សូមទស្សនាវីដេអូខាងក្រោម៖

ប្រភព ៖ វិគីភីឌា

នាគដេក
ព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង លេខទូរស័ព្ទ 086830262 (៨-១១ព្រឹក & ១-៥ល្ងាច) ឬ អ៊ីម៉ែល paper.khmer@gmail.com និង តាមរយៈទំព័រហ្វេសប៊ុកខ្មែរភែបភើ https://www.facebook.com/khmerpaper
http://khmerpaper.com
Top