អ្នកកំពុងនៅទីតាំង
ទំព័រដើម > ប្លែកៗ > សុំលុយម្តាយមីង១៥០០រៀល រួចក៍ស្រែកថាលាហើយ

សុំលុយម្តាយមីង១៥០០រៀល រួចក៍ស្រែកថាលាហើយ

បុរស​ម្នាក់​បាន​ត្រូវប៉ូលិសមូលដ្ឋាននិយាយថា ស្លាប់​ដោយ​ធ្វើ​អត្តឃាត​ចង​.​ក​នៅ​លើ​ចុង​ត្នោត បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល កាលពី​ម៉ោង​ជិត​៨​យប់​ថ្ងៃ​ទី​០៤ ខែមេសា ឆ្នាំ​២០១៧ នៅ​ភូមិ​ត្រពាំង​ផ្លុ​ង ឃុំ​ក្រាំង​ម្កាក់ ស្រុក​អង្គស្នួល ខេត្តកណ្តាល ។

បើ​តាម​ប៉ូលិស​មូលដ្ឋាន​បាន​បញ្ជាក់​ថា បុរស​ដែល​ចង​.​សម្លាប់​ខ្លួន​លើ​ចុង​ត្នោត​នោះ​ឈ្ម៉ោះ ម៉ុ​ត សៅ អាយុ​៣៥​ឆ្នាំ មុខរបរ​កម្មករ​សំណង់ ស្នាក់​នៅ​ជាមួយ​ម្តាយមីង​នៅ​ក្នុងភូមិ​សាស្ត្រ​ខាងលើ​។

ពាក់​ព័​ន្ឋ​នឹង​ការ​ធ្វើ​អត្តឃាត​នេះ​ដែរ​ស្ត្រី​ឈ្មោះ ម៉ុ​ត ទូច ត្រូវជា​ម្តាយមីង បាន​និយាយ​ប្រាប់​សមត្ថកិច្ច​មុន​ពេល​កើតហេតុ ពោល​គឺ​នៅ​វេលា​ម៉ោង​០៦​ល្ងាច ក្មួយ​របស់​គាត់​(​បុរស​ចង​.​ក​) បាន​សុំ​លុយ​គាត់​១៥០០​រៀល ដើម្បី​ទៅ​រក​គ្រូទាយ​មើល​ជោគ​រាសី ។

ស្ត្រី​ចំណាស់​ដដែល​បាន​បន្ត​ថា ពេល​សុំ​លុយ​គាត់​បាន​ហើយ ក៏​ស្រែក​ប្រាប់​បងប្អូន​នៅ​ភូមិ​ត្រពាំង​ផ្លុ​ង​ថា ខ្ញុំ​សុំ​លា​ហើយ​អ្នក​ទាំងអស់​គ្នា លា​ស្រុក​លា​ស្រែ លា​ពុក​លា​ម៉ែ លា​ទៅ​ឆ្ងាយ​លែង​វិល​ត្រឡប់ ។ ស្ត្រី​ជា​ម្តាយមីង​បន្ត​ថា ពេល​នោះ​គ្មាន​ន​ណា​ចាប់អារម្មណ៍​ទេ លុះដល់​ម៉ោង​ជិត​៨​យប់​ស្រាប់តែ​ឈ្មោះ មាស់ ចាន់​ណា​ក់ ភេទ​ស្រី ជា​ប្រជា​ការពារ​ភូមិ ក៏​ប្រទះ​ឃើញ​ឈ្មោះ​ម៉ុ​ត សៅ ចង​.​ក លើ​ចុង​ត្នោត ស្លាប់​បាត់​ទៅ​ហើយក៍​មានការ​ភ្ញាក់ផ្អើល​តែ​ម្តង ។

បើ​តាម​អ្នក​ភូមិ​បាន​និយាយ​ថា បុរស​ឈ្មោះ ម៉ុ​ត សៅ ទំនងជា​ញៀន​ថ្នាំ​ដល់​កម្រិត អាច​ប៉ះពាល់​ដល់​ប្រព័ន្ធ​សរសៃប្រសាទ ទើប​ចង​.​ក​សម្លាប់​ខ្លួន​បែប​នេះ ៕

ប្រភព៖ អង្គរុត

 

 

 

 

នាគដេក
ព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង លេខទូរស័ព្ទ 086830262 (៨-១១ព្រឹក & ១-៥ល្ងាច) ឬ អ៊ីម៉ែល paper.khmer@gmail.com និង តាមរយៈទំព័រហ្វេសប៊ុកខ្មែរភែបភើ https://www.facebook.com/khmerpaper
http://khmerpaper.com
Top