អ្នកកំពុងនៅទីតាំង
ទំព័រដើម > ចំនេះដឹងទូទៅ > ការកំចាត់ ឬសគល់នៃ ទម្លាប់អាក្រក់ចោល

ការកំចាត់ ឬសគល់នៃ ទម្លាប់អាក្រក់ចោល

អ្នកមានស្ដុកស្ដម្ភម្នាក់បានពឹងលោកឥសីឲ្យ​ជួយកំចាត់ឬសគល់នៃទម្លាប់អាក្រក់​ចេញពី​កូនប្រុស​តូចរបស់គាត់។ ឥសីបាន​នាំក្មេងប្រុស​ដើរលេង​នៅក្នុងសួនច្បារមួយ ហើយបានប្រាប់ទៅ​ក្មេងនោះឲ្យ​ដកកូនរុក្ខជាតិ​​មួយដើម។

ក្មេងនោះប្រើតែម្រាមដៃពីរ​ប៉ុណ្ណោះ​ដើម្បីដកវា។ ឥសីក៏បានឲ្យក្មេងប្រុសនោះ​ដកយកដើមដែលធំ​ជាងមុន​បន្តិច។ ក្មេងប្រុសប្រើកំលាំងខ្លាំងជាងមុនដើម្បីដកវា ដោយដក​បានទាំងឬសតែម្ដង។

ឥសី​ក៏ពោលថា ឥឡូវដកដើមត្របែកនេះម្ដង។ ក្មេងប្រុសប្រឹង​ដកយ៉ាងខ្លាំង តែនៅដកមិន​ចេញ។ ក្មេងប្រុសក៏បានពោលថា ដកមិនចេញទេ។

ឥសីក៏ពោលថា ចំពោះ​ទម្លាប់អាក្រក់​វាក៏ដូចគ្នាដែរ យើងអាចដកវាចេញបានដោយងាយ​នៅពេល​ដែលវា​នៅតូច។ បើវាកាន់តែធំ នោះយើងមិនអាចដកវាបានទាំងឬសគល់នោះទេ។

ការអប់រំរបស់ឥសី​ក៏បានកែប្រែ​ជីវិតរបស់ក្មេងប្រុសនោះ។

គំនិតអប់រំ៖ ត្រូវដកទម្លាប់មិនល្អចេញ​ពីខ្លួនយើងឲ្យអស់ទាន់វានៅតូច ដែលយើងអាចនៅគ្រប់​គ្រងវា​បាន បើមិនដូច្នោះទេថ្ងៃក្រោយវាប្រាកដជាគ្រប់គ្រងយើងមិនខាន។

នាគដេក
ព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង លេខទូរស័ព្ទ 086830262 (៨-១១ព្រឹក & ១-៥ល្ងាច) ឬ អ៊ីម៉ែល paper.khmer@gmail.com និង តាមរយៈទំព័រហ្វេសប៊ុកខ្មែរភែបភើ https://www.facebook.com/khmerpaper
http://khmerpaper.com
Top