អ្នកកំពុងនៅទីតាំង
ទំព័រដើម > សង្គម > ក្មេងស្រីម្នាក់មានបន្តោងខ្សែករដែលមានឆ្លាក់អក្ស ហ.ស.រ.ន​ ហ៊ានអះអាងថាជាចៅស្រីរបស់សម្តេចអគ្គមហាសេនាបតីតេជោ​ ហ៊ុន សែន

ក្មេងស្រីម្នាក់មានបន្តោងខ្សែករដែលមានឆ្លាក់អក្ស ហ.ស.រ.ន​ ហ៊ានអះអាងថាជាចៅស្រីរបស់សម្តេចអគ្គមហាសេនាបតីតេជោ​ ហ៊ុន សែន

មានពត៌មានមួយបានចុះផ្សាយដោយស្ថានីយ៍ទូរទស្សន៍បុស្ត៍ហង្សមាសដោយកាលពីព្រឹកថ្ងៃទី ០4 មេសា ២០១៧។ ក្នុងពត៌មាននោះលោករឹទ្ធីដែលជាអ្នកបកស្រាយពត៌មានក្នុងស្ថានីយ៍ទូរទស្សន៍បុស្ត៍ហង្សមាស បានលើកឡើងថា មានស្ត្រីម្នាកបានអះអាងថានាងមានក្មេងស្រីម្នាក់ដែលហ៊ានអះអាងថា ក្មេងស្រីដែលជាក្មួយស្រីរបស់នាងគឺជា ចៅស្រីរបស់សម្តេចអគ្គមហាសេនាបតីតេជោ​ ហ៊ុន សែន ដែលជាសម្តេចនាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដោយនាងមានបន្តោងខ្សែករមួយជាភស្តុដើម្បីបញ្ចាក់ថាក្មេងស្រីនោះពិតជាចៅស្រីរបស់សម្តេចមែន។

រូបភាពក្មេងស្រីដែលអះអាងថាជាចៅស្រីរបស់សម្តេច

បន្តោងខ្សែរកដែលជាភស្តុតាងបញ្ចាក់

គួរបញ្ចាក់ផងដែរថា បើតាមការបកស្រាយរបស់លោក រឹទ្ធីនៅក្នុងការចាក់ផ្សាយពត៌មានកាលពីព្រឹកមិញ ដោយសារតែក្រុមគ្រួសាររបស់ក្មេងស្រីកំពុងតែជួបវិបត្តិដ៏ធ្ងន់ធ្ងទាក់ទិននឹងបញ្ហាថវិការទើបនាងដាច់ចិត្តនាំក្មេងស្រីនោះមកប្រកាស់តាមកញ្ចក់ទូរទស្សន៍ដើម្បីផ្សព្វផ្សាយតំនឹងមួយនេះអោយដឹងដល់សម្តេច នឹងសង្ឃឹមថាសម្តេចនឹងជួយដោះស្រាយបញ្ហានៅក្នុងគ្រួសាររបស់ក្មេងស្រីផ្ទាល់។

រូពភាពគ្រួសារក្មេងស្រី

សូមទស្សនា វីឌីអូលម្អិតនៃការចាក់ផ្សាយពត៌មានរបស់ស្ថានីយ៍ទូរទស្សន៍បុស្ត៍ហង្សមាស ដោយលោករឹទ្ធីដូចខាងក្រោម:

នាគដេក
ព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង លេខទូរស័ព្ទ 086830262 (៨-១១ព្រឹក & ១-៥ល្ងាច) ឬ អ៊ីម៉ែល paper.khmer@gmail.com និង តាមរយៈទំព័រហ្វេសប៊ុកខ្មែរភែបភើ https://www.facebook.com/khmerpaper
http://khmerpaper.com
Top