អ្នកកំពុងនៅទីតាំង
ទំព័រដើម > ប្លែកៗ > ប្រភេទមាន់ចម្លែកទាំង ៥ដែលស្ទើរតែមិនគួរអោយជឿថានឹងមាននៅលើផែនដីនេះ!

ប្រភេទមាន់ចម្លែកទាំង ៥ដែលស្ទើរតែមិនគួរអោយជឿថានឹងមាននៅលើផែនដីនេះ!

បើនិយាយពីសត្វមាន់វិញ ប្រហែលជាប្រិមិត្តបានដឹង និងស្គាល់គ្រប់ៗគ្នា​​ ហើយប្រាកដជាធ្លាប់ះញ្ញុំដែរ។  និយាយអោយត្រង់ពីវាទៅ គឺពិតជាចង់ញ្ញុំមែនទែន ហើយខ្ញុំក៏ធ្លាប់ចិញ្ចឹមមាន់ផងដែរ។ លើសពីនេះទៅទៀត សត្វមាន់ក៏ជាពពួកសត្វបក្សីដ៏ស្រស់ស្អាតផងដែរ។ ថ្ងៃនេះពួកយើងសូមនិយាយពីសត្វមាន់ដែលចម្លែក ហើយប្រហែលជាយើងក៏មិនធ្លាប់ស្គាល់ប្រភេទសត្វមាន់នឹងផងដែរ។

ខាងក្រោមនេះ គឺជាប្រភេទមាន់ដែលលោកអ្នកមិនធ្លាប់ឃើញពីមុន៖

៥. មាន់នេះមានឈ្មោះថា Silkie។​ មាន់ប្រភេទនេះគឺជាមាន់ដែលមានរោមដូចសរសៃសូត្រ ចំនែកឯឆ្អឹងរបស់វាមានពណ៍ខ្មៅ ហើយពូជមាន់ភាគច្រើនមានតែម្រាមបួន ហើយត្រូវបានចិញ្ចឹមជាលើកដំបូង​នៅក្នុងប្រទេសចិន។ ពពួកមាន់នឹងមានរោមពណ៍ខ្មៅ, ខៀវ, ស, ប្រផេះ, ខ្មៅ និងពណ៍ផ្កាឈូកផងដែរ។ មើលទៅពិតជាគួរអោយស្រលាញ់ំមែន!

រូបភាព

រូបភាព

រូបភាព

រូបភាព

៤.  មាន់នេះមានឈ្មោះថា Polish។ វាមានដើមកំណើតមកពីប្រទេសហូឡង់ និងមានពណ៍ប្លែកៗផងដែរ។ សូមទស្សនា៖

រូបភាព

រូបភាព

រូបភាព

៣. មាន់នេះមានឈ្មោះថាAraucana។​​ វាមានប្រភពមកពីប្រទេស Chile ហើយវាមានពណ៍ខ្មៅ, ខ្មៅលាយក្រហម, មាស, ប្រាក់និងស។ មាន់នេះមានពងពណ៍ខៀវ មើលទៅពិតជាចម្លែកណាស់។

រូបភាព

រូបភាព

រូបភាព

២. មាន់នេះមានឈ្មោះថា Onagadori។​​ ភាពស្រស់ស្អាតនៃមាន់នេះគឺស្ថិតនៅក្នុងកន្ទុយរបស់វា ហើយOnagadori គឺជាពូជដែលមានប្រភពមកពីខេត្តមួយនៃប្រទេសជប៉ុន។ ចំនែកកន្ទុយរបស់វាមានប្រវែងដល់ទៅ 12 ទៅ 27feet ឯណ្ណោះ។ មាន់នេះពិតជាស្រស់ស្អាត។

រូបភាព

រូបភាព

រូបភាព

រូបភាព

១. មាន់នេះមានឈ្មោះថាPolverara។​ មាន់នេះមានដើមកំណើតមកពីខេត្តPadova ភាគខាងជើង ប្រទេសអ៊ីតាលី ហើយវាមានពណ៍ស និង ខ្មៅ។ 

រូបភាព

រូបភាព

រូបភាព

ប្រភព៖ Top s5Finest

នាគដេក
ព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង លេខទូរស័ព្ទ 086830262 (៨-១១ព្រឹក & ១-៥ល្ងាច) ឬ អ៊ីម៉ែល paper.khmer@gmail.com និង តាមរយៈទំព័រហ្វេសប៊ុកខ្មែរភែបភើ https://www.facebook.com/khmerpaper
http://khmerpaper.com
Top