អ្នកកំពុងនៅទីតាំង
ទំព័រដើម > បច្ចេកវិទ្យា > ខ្លាំងបាត់! SAMSUNG ធ្វើការ unbox ទូរស័ព្ទ Galaxy S8 ក្រោមបាតសមុទ្រ ដ៏ជ្រៅ (វីដេអូ)

ខ្លាំងបាត់! SAMSUNG ធ្វើការ unbox ទូរស័ព្ទ Galaxy S8 ក្រោមបាតសមុទ្រ ដ៏ជ្រៅ (វីដេអូ)

កាល​ពី​ថ្ងៃ​ទី ២៩ កន្លង​ទៅ​ ក្រុមហ៊ុន​ SAMSUNG បាន​បើក​សម្ភោធ​ដាក់​បង្ហាញ​ជា​ផ្លូវ​ការ ​ស្មាតហ្វូន​ជំនាន់​ក្រោយ Galaxy S8/S8+។ ​​វីដេអូ​ថ្មីមួយ​បង្ហាញ​ពី​​ការ​បើក​ប្រអប់​ដំបូង​បង្អស់​នៃ​ម៉ូដែល S8+ ​ដែល​មាន​តម្លៃ​ជិត ៨៥០ ដុល្លារ។ ក្នុង​ប្រអប់​នោះ​ឃើញ​មាន​ដូចជា៖

  • ទូរសព្ទ Galaxy S8+
  • កាស​ត្រចៀក​ប្រភេទ AKG
  • ដុំ​សាក​ដែល​គាំទ្រ​មុខ​ងារ​សាក​ថ្ម​លឿន Adaptive Fast Charging
  • ប្រភេទ USB Type-C
  • ដុំ​បម្លែង​ពី​ខ្សែ USB Type-C ទៅ​ជា​ Micro USB ធម្មតា​
  • ដុំ​បម្លែង​ពី USB Type-C ទៅ​ជា​ USB ពេញ​លេញ​
  • ម្ជុល​ចាក់​ SIM
  • សៀវភៅ​ណែនាំ​ការ​ប្រើប្រាស់, ប័ណ្ណ​ធានា​, និង​ក្រដាស​ព័ត៌មាន​មួយ​ចំនួន​ផ្សេង​ទៀត​។

អ្វីដែលកាន់តែភ្ញាក់ផ្អើរនោះគឺ ក្រុមហ៊ុន T-Mobile បានធ្វើការបង្ហោះវីដេអូផ្ទាល់ខ្លួនមួយ ធ្វើឲ្យអ្នកតាមដានបណ្ដាញសង្គមជាច្រើនញាប់ញ័រ និងចាប់អារម្មណ៍យ៉ាងខ្លាំង។

រូបភាព

រូបភាព

វីដេអូនោះគឺជាការ បកស្រោមទូរស័ព្ទGalaxy S8 យ៉ាងថ្មីស្រឡាង នៅក្រោមបាទសមុទ្រ ជាមួយហ្វូងត្រីបាឡែនជាច្រើនក្បាល យ៉ាងញញើតមែនទែន។

ចង់ដឹងវីដេអូនោះយ៉ាងណា តោះទៅមើលទាំងអស់គ្នា៖

ប្រភព៖ T-Mobile | ប្រែលសម្រួលដោយ៖ Khmer Paper

សូមកុំយកអត្ថបទនេះ ទៅចុះផ្សាយបន្តដោយគ្មានការអនុញ្ញាត ព្រោះជាអំពើខុសច្បាប់ និងអសីលធម៌ នឹងត្រូវប្រឈមមុខចំពោះច្បាប់។

នាគដេក
ព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង លេខទូរស័ព្ទ 086830262 (៨-១១ព្រឹក & ១-៥ល្ងាច) ឬ អ៊ីម៉ែល paper.khmer@gmail.com និង តាមរយៈទំព័រហ្វេសប៊ុកខ្មែរភែបភើ https://www.facebook.com/khmerpaper
http://khmerpaper.com
Top