អ្នកកំពុងនៅទីតាំង
ទំព័រដើម > សហគ្រិនភាព > ម៉ុង ឬទ្ធី៖ ខ្ញុំមិននាំការងារចូលផ្ទះទេ ការងារគឺការងារ គ្រួសារគឺគ្រួសារ

ម៉ុង ឬទ្ធី៖ ខ្ញុំមិននាំការងារចូលផ្ទះទេ ការងារគឺការងារ គ្រួសារគឺគ្រួសារ

លោកឧកញ៉ា ម៉ុង ឬទ្ធី ដែលបានកំពុងនឹងរវល់ការងាររបស់លោកជាសហគ្រិនម្នាក់ដែលកំពុងរកសីុ ច្រើនមុខរបរផង និងការងារជាសមាជិតព្រឹទ្ធសភាផង លោកបានប្រាប់ពាណិជ្ជកម្មកម្ពុជាថា លោកទោះរវល់ យ៉ាងណា មិននាំការងារចូលផ្ទះទ្បើយ។

លោកបានឲ្យតម្លៃនៃគ្រួសារ ដែលលោកត្រូវចំណាយពេលខ្លះសម្រាប់ពួកគាត់ ដូចនេះទៅរាល់ឯកសារទាំង អស់លោកនឹងខិតខំប្រឹងបង្ហើយឲ្យអស់មុនចេញទៅផ្ទះ។ ទោះលោកមិនយកការងារទៅធ្វើនៅផ្ទះក្តី សហគ្រិនរូបនេះ តែងមានទម្លាប់ងើបពីព្រឹកព្រលឹម ប្រហែលម៉ោង៤ព្រឹក ហើយមុនម៉ោង៦ព្រឹក គាត់តែងចេញទៅធ្វើការងារហើយ។

លោកឧកញ៉ា ម៉ុង ឬទ្ធី បានប្រាប់ពាណិជ្ជកម្មកម្ពុជាថា ចង់ជោគជ័យក្នុងមុខរបររកសីុ អ្នកត្រូវតែ ចេះចែករំលែកការទទួលខុសត្រូវដល់ថ្នាក់ក្រោម។ លោកបានពន្យល់ថា ខ្លួនម្នាក់ឯង មិនអាច ស្រវ៉ា អោបភ្នំតែម្នាក់ឯងទេ បើខំអោប អ្នកនឹងមិនជោគជ័យទេ។

គំនិតមិនអោបភ្នំតែម្នាក់ឯងនេះ បានធ្វើឲ្យលោកមានពេលវេលា ដើម្បីធ្វើការងារផ្សេងៗ និងរកសីុបានច្រើនមុខរបរ។ ហើយថ្មីៗនេះ លោក បានសម្រេចនូវការនាំចេញ ស្វាយរបស់ ខ្មែរ ទៅប្រទេសអឺុរ៉ុប និងប្រទេសផ្សេងទៀតផងដែរ ដែលនេះជាមោទនភាពមួយផងដែរសម្រាប់កម្ពុជា។ ប្រហែលទស្សនៈដឹកនាំអាជីវកម្មបែបនេះហើយទើបធ្វើឲ្យគាត់មានពេលច្រើននៅផ្ទះសម្រាប់គ្រួសារ ពោលគឺមិនធ្វើការនៅផ្ទះទ្បើយ៕

រក្សាសិទ្ធដោយ៖ business-cambodia.com | នេះគ្រាន់តែជាអត្ថបទសាកល្បងតែប៉ុណ្ណោះ

វីរៈ បុត្រ
ព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង លេខទូរស័ព្ទ 086830262 (៨-១១ព្រឹក & ១-៥ល្ងាច) ឬ អ៊ីម៉ែល paper.khmer@gmail.com និង តាមរយៈទំព័រហ្វេសប៊ុកខ្មែរភែបភើ https://www.facebook.com/khmerpaper
http://khmerpaper.com
Top