អ្នកកំពុងនៅទីតាំង
ទំព័រដើម > សុខភាព​ & សម្រស់ > គ្រឿងផ្សំ ៤ មុខ​ជួយ​សម្រក​ទម្ងន់​បាន ១០ គីឡូ​ក្នុង​រយៈពេល ១០ ថ្ងៃ

គ្រឿងផ្សំ ៤ មុខ​ជួយ​សម្រក​ទម្ងន់​បាន ១០ គីឡូ​ក្នុង​រយៈពេល ១០ ថ្ងៃ

វា​ហាក់​ដូចជា​មិន​អាច​ទៅ​រួច​ទេ ដែល​អាច​ស្រក​គីឡូ​ត្រឹម​រយៈពេល ១០ ថ្ងៃ ។ ប៉ុន្តែ​វា​ពិត​ជា​ធ្វើ​ទៅ​បាន បើសិន​អ្នក​អនុវត្ត​តាម​វិធី​មួយ​នេះ ។ អ្នក​អាច​សម្រក​ទម្ងន់​បាន​ដោយ​រក្សា​តុល្យភាព​រវាង​ថាមពល​ដែល​អ្នក​ត្រូវការ​ជារៀងរាល់​ថ្ងៃ និង​អាហារ​ដែល​អ្នក​ទទួលទាន ។

របបអាហារ​ផ្ទុក​កាឡូរី​ទាប​អាច​ជួយ​សម្រក​ទម្ងន់​បាន​យ៉ាងឆាប់​រហ័ស ។ ខាងក្រោម​នេះ​ជា​គម្រោង​របបអាហារ ៩០០ កាឡូរី នឹង​ជួយ​សម្រក​គីឡូ​អ្នក​ក្នុង​រយៈពេល​តែ ១០ ថ្ងៃ ។

អាហារ​ពេល​ព្រឹក

  • ស៊ុត​ស្ងោរ ៣ គ្រាប់
  • តែ​បៃតង ១ ពែង ។

អាហារ​ថ្ងៃត្រង់

  • ស៊ុត​ស្ងោរ ៣ គ្រាប់
  • ផ្លែប៉ោម ១ ផ្លែ
  • តែ​បៃតង ១ ពែង ។

អាហារ​ពេល​ល្ងាច

  • ផ្លែប៉ោម ១ ផ្លែ
  • តែ​បៃតង ១ ពែង
  • ក្នុង​ចន្លោះ​ពេល​អាហារ អ្នក​អាច​ញ៉ាំ​ការ៉ុត ត្រសក់ ឬ​សណ្តែកបណ្តុះ
  • ស្រូវអូក ១ ចាន (បន្ថែម​ផ្លែឈើ គ្រាប់​ធញ្ញជាតិ និង​គ្រាប់ធ្មៃ ដើម្បី​ឱ្យ​លទ្ធផល​កាន់តែ​ប្រសើរឡើង) ។

អាហារ​ពេល​យប់

ទទួលទាន​តែ​បៃតង ១ ពែង​ឱ្យ​បាន ១ ម៉ោង​មុន​ចូល​គេង ។ ឧស្សាហ៍​ធ្វើ​លំហាត់ប្រាណ​ស្រាល​ដោយ​ដើរ​លឿន​រយៈពេល ១៥ នាទី​ជារៀងរាល់​ព្រឹក ៕

ប្រភព៖ Camlocation 

នាគដេក
ព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង លេខទូរស័ព្ទ 086830262 (៨-១១ព្រឹក & ១-៥ល្ងាច) ឬ អ៊ីម៉ែល paper.khmer@gmail.com និង តាមរយៈទំព័រហ្វេសប៊ុកខ្មែរភែបភើ https://www.facebook.com/khmerpaper
http://khmerpaper.com
Top