អ្នកកំពុងនៅទីតាំង
ទំព័រដើម > សុខភាព​ & សម្រស់ > តាមពិតឱសថទិព្វជួយពន្យារជរាភាព ដែលអ្នកគ្រប់គ្នាកំពុងស្វែងរកនោះ គឺម្ទេសហិរៗសោះ!

តាមពិតឱសថទិព្វជួយពន្យារជរាភាព ដែលអ្នកគ្រប់គ្នាកំពុងស្វែងរកនោះ គឺម្ទេសហិរៗសោះ!

ម្ទេសមានរស់ជាតិហឹរក្រហាយពិបាកទំពាពិបាកលេប តែនៅខាងក្នុងរស់ជាតិក្រហល់ក្រហាយនោះ មានបង្កប់ទៅដោយសារធាតុអាហារមានប្រយោន៍ជាច្រើន ។ ជាពិសេសវាមានសារធាតុម្យ៉ាងជួយពន្យារជរាភាព ធ្វើមនុស្សសិ្តតនៅក្មេងវ័យបានយូរ ។

ម្ទេសជាអាហារគួរអោយចាប់អារម្មណ៍បំផុត ព្រោះទោះបីជាហឹរពិបាកលេប តែនៅមានមនុស្សជាច្រើននិយមបរិភោគវាដែរ ។ ម្ទេសមានសារធាតុប្រឆាំងនឹងរ៉ាឌីកាល់សេរី (Free Radical)  មានបេតា ខែរ៉ូទីន និងវីតាមីនC ច្រើនជាងបន្លែបង្កាទូទៅ ម្ទេសមានអាហារសសៃដល់ទៅ៩.៩ ក្រាម ក្នុង ១០០ក្រាម ដែលជាបរិមាណច្រើនបំផុតក្នុងចំនោមបន្លែ ដោយចាញ់តែត្រប់ចង្កោម ម្រះ និងស្ពៅប៉ុណ្ណោះ ។

លើសពីនេះម្ទេសមានសារធាតុដ៏សំខាន់ម្យ៉ាងហៅថាខែតសៃស៊ីុន ដែលមានតួនាទីជួយពន្យាជរាភាព ធ្វើមនុស្សក្មេងវ័យរារំាងអាកាសៈរលាក និងជួយរំញោចដល់ចរាចរឈាម ។

ដូចេ្នះការបរិភោគម្ទេសមានប្រយោន៍ ពាក់ព័ន្ធទៅនិងរឿងសម្ជស្សដោយផ្ទាល់ គឺវាជួយធ្វើអោយមនុស្សមានភាពវ័យកេ្មងបានយូរ ។ ប៉ុន្តែគុណវិបតិ្តរបស់វាសិ្ថតនៅលើរសជាតិហឹរ ដែលពុំអាចអោយយើងបរិភោគបានច្រើនដូចបន្លែដ៏ទៃទៀតនោះឯង ។ ជាពិសេសអ្នកដែលមានជំងឺក្រពះពុំធម្មតាទ្បើយ ។ ទោះបីជាយ៉ាងណាក៏ដោយគេសង្កេតឃើញថាអ្នកដែលចូលចិត្តហូបម្ទេសរមែងមានអាយុវែង។

បច្ចុប្បន្ននេះម្ទសត្រូវបានគេចម្រាញ់ធ្វើជាប្រេង សំរាប់រឹតលាបមានឈ្មោះថាខែតសៃស៊ីុន ជាថា្នំក្កៅសំរាប់ប្រើសំរាប់បំបាត់ការឈឺចាប់សន្លាក់ ឈឺសាច់ដុំ ។

ដោយសារវាមានគុណសំម្បិតិ្តទប់ស្តាត់ការរលាក និងជួយរំញ្ញោចដល់ចរាចរណ៍ឈាម ទើបធ្វើអោយវាក្លាយជាថា្នំព្យាបាលជំងឺសន្លាក់ និងសំរាលការឈឺចាប់បានយ៉ាងល្អ ។

ប្រភព៖ Camlocation

នាគដេក
ព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង លេខទូរស័ព្ទ 086830262 (៨-១១ព្រឹក & ១-៥ល្ងាច) ឬ អ៊ីម៉ែល paper.khmer@gmail.com និង តាមរយៈទំព័រហ្វេសប៊ុកខ្មែរភែបភើ https://www.facebook.com/khmerpaper
http://khmerpaper.com
Top