អ្នកកំពុងនៅទីតាំង
ទំព័រដើម > សង្គម > កាន់តែយ៉ាប់ហើយ! រូស្ស៊ីបានបញ្ជូននាវាចំបាំងប្រភេទធ្ងន់របស់ខ្លួនតម្រង់ទៅនាវាដែលបានធ្វើការវាយប្រហារមលលើប្រទេសស៊ីរីហើយ

កាន់តែយ៉ាប់ហើយ! រូស្ស៊ីបានបញ្ជូននាវាចំបាំងប្រភេទធ្ងន់របស់ខ្លួនតម្រង់ទៅនាវាដែលបានធ្វើការវាយប្រហារមលលើប្រទេសស៊ីរីហើយ

(​វ៉ាស៊ីនតោន​)៖ នាវាចម្បាំង​រុស្ស៊ី​បាន​ចល័ត​ចូល​ដែនទឹក​ភាគ​ខាងកើត នៃ​សមុទ្រ​មេ​ឌី​ទែ​រ៉ា​ណេ​នៅ​ថ្ងៃ​សុក្រ​នេះ ហើយ​កំពុងតែ​សំដៅ​ឆ្ពោះទៅរក​តំបន់ ដែល​ជាទី​នាវា​ពិឃាត​ចំនួន​ពីរ​គ្រឿង​របស់​សហរដ្ឋ​អាមេរិក បាន​បើក​ការវាយប្រហារ​មី​ស៊ី​ល​យ៉ាង​ចាស់ដៃ ទៅលើ​មូលដ្ឋាន​ទ័ពអាកាស​រប​ស់​រដ្ឋាភិបាល​ស៊ី​រី​។ នេះ​បើតាម​ការចេញផ្សាយ​ដោយសារ​ព័ត៌មាន Fox News មុននេះ​បន្តិច​នៅ​យប់​ថ្ងៃ​សុក្រ ទី​០៧ ខែមេសា ឆ្នាំ​២០១៧​។​

​មន្ត្រី​ការពារជាតិ​អាមេរិក​មួយរូប បាន​ឲ្យ​ដឹងថា នាវាចម្បាំង​របស់​រុស្ស៊ី​ឈ្មោះ Admiral Grigorovich RFS-494 បំពាក់​ដោយ​គ្រាប់​មី​ស៊ី​ល​ដ៏​ទំនើប Kalibr បានធ្វើ​ដំណើរ​ឆ្លងកាត់​ចក្រ​សមុទ្រ Bosphorus នៅ​ប៉ុន្មាន​ម៉ោង​មុននេះ ដោយ​ចេញពី​សមុទ្រ​ខ្មៅ ហើយ​មកទល់ពេលនេះ​វា​កំពុងតែ​ស្ថិតនៅ​ភាគ​កើត​សមុទ្រ​មេ​ឌី​ទែ​រ៉ា និង​សំដៅ​ទៅកាន់​ទិសដៅ នៃ​នាវា​ពិឃាត​របស់​សហរដ្ឋអាមេរិក​។

យ៉ាងណាមិញ​សារព័ត៌មាន​រុស្ស៊ី ដោយ​ផ្អែកលើ​ប្រភពពី​កម្លាំងយោធា នៃ​រដ្ឋាភិបាល​ទីក្រុង​ម៉ូស្គូ បាន​បញ្ជាក់ថា នាវាចម្បាំង​នេះ មាន​គោលដៅ​ធ្វើដំណើរ​ទៅកាន់​មូលដ្ឋាន​ដឹកជញ្ជូន​របស់​កងទ័ព​ជើង​ទឹក​រុស្ស៊ី នៅក្នុង​ទីក្រុង Tartus នៃ​ប្រទេស​ស៊ី​រី​។​​

នាគដេក
ព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង លេខទូរស័ព្ទ 086830262 (៨-១១ព្រឹក & ១-៥ល្ងាច) ឬ អ៊ីម៉ែល paper.khmer@gmail.com និង តាមរយៈទំព័រហ្វេសប៊ុកខ្មែរភែបភើ https://www.facebook.com/khmerpaper
http://khmerpaper.com
Top